ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិញ​សាំង​១​លី​ត្រមក​ចាក់​ស្រោច​លើ​ខ្លួន​រួច​ដុត​តែ​ម្តង

6 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន​៖ បុរស​វ័យ​កណ្ដាល​ម្នាក់​ផឹកស្រា​ស្រវឹង​ខឹង​ប្រពន្ធ

ខេត្ត​ប៉ៃលិន​៖ បុរស​វ័យ​កណ្ដាល​ម្នាក់​ផឹកស្រា​ស្រវឹង​ខឹង​ប្រពន្ធ​ស្ដីបន្ទោស​មិន​ឱ្យ​ផឹកស្រា​ព្រោះ​ផឹក​រាល់ថ្ងៃ​ពេក ភ្លេច​ការងារ ស្រាប់តែ​ខឹង​ប្រពន្ធ ក៏​ជិះ​ម៉ូតូ​ទៅ​ទិញ​សាំង​១​លី​ត្រយក​មក​ផ្ទះ​ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៦ នឹង​៥០​នាទី​ល្ងាច​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៧ ស្ថិត​នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ​ក្នុងភូមិ​តា​ង៉ែ​ន​ក្រោម ឃុំ​ស្ទង​កាច់ ស្រុក​សាលា​ក្រៅ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ថន ងិ​ក ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ រង​របួសធ្ងន់​សល់​ដង្ហើមចង្រិត ។ 

ប្រភព​បន្ត​ទៀត​ថា ជន​រង​គ្រោះ​បាន​ផឹកស្រា​ស្រវឹង​មក​ពី​ផ្ទះ​អ្នក​ជិតខាង លុះ​ពេល​មក​ដល់​ផ្ទះ ដោយ​ផឹក​មិន​អស់ចិត្ត ក៏​បាន​ប្រើ​ប្រពន្ធ​ឱ្យទៅ​ទិញ​ស្រាថ្នាំ​មួយ​ដប​ថែម​ទៀត​យក​មក​ផឹក​បន្ត ។  តែ​នាង​មិន​បាន​ទៅ​ទិញ​នោះ​ទេ ស្រាប់តែ​ទាស់សម្តី​គ្នា រួច​ប្រពន្ធ​ស្ដីបន្ទោស​បន្តិចបន្តួច ឱ្យ​ឈប់​ផឹកស្រា ក្រែង​ឈឺ ស្រាប់តែ​ខឹង​ប្រពន្ធ​ស្ដីបន្ទោស​ក៏​ជិះ​ម៉ូតូ​ទៅ​ទិញ​សាំង​១​លី​ត្រ​យក​មក​ដល់​ផ្ទះ រួច​ចាក់​ស្រោច​ពីលើ​ក្បាល​រហូត​ចុងជើង​ជោក រួច​ក៏​ដុត​ខ្លួនឯង​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល អ្នក​ភូមិ​ក៏​មក​ជួយ​ពន្លត់ រួច​ក៏​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​តែ​ម្តង ៕