ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិតណាស់… ជីវិតក្មេង​អាយុ​៧ឆ្នាំ​​ម្នាក់

6 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ក្មេងស្រីម្នាក់បានស្លា.ប់ភ្លាមៗនៅនឹងកន្លែង

ខេត្តកំពង់ឆ្នាំង ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ក្មេងស្រីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ក្នុងហេតុាករណ៍គ្រោះថ្នាក់​ចរា​ចរណ៍​​មួយ ដោយ​ត្រូវ​រថយន្ត​មួយ​គ្រឿងបើក​បុកនាងពេញទំហឹង​ កើតឡើង​កាលពីវេលាម៉ោង​០៨ និង៥០នាទីព្រឹកថ្ងៃទី​១៥ កញ្ញា នេះ ស្ថិតលើ​ផ្លូវក្រួសក្រហម ក្នុង​​ភូមិ​ស្រែសារ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

សេចក្តីរាយការណ៍បនថា ក្មេងស្រីរងគ្រោះ​មានឈ្មោះ​សន ស្រីនិត អាយុ០៧ឆ្នាំ មានទីលំនៅភូមិ​កើតហេតុ ។ រីឯអ្នកបើកបរ​បង្ក​​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ​អៀក សុខណា ភេទប្រុស អាយុ​១៩ឆ្នាំ មានទីលំនៅក្នុងភូមិ​កាកាប ឃុំក្សែងសាន្ត ស្រុកឧដុង្គ ខេត្តកំពង់​ស្ពឺ ។

ទាក់​ទិន​ករណីខាងលើ គេមិនទាន់ដឹងពីមូលហេតុនោះទេ​ ដោយសមត្ថ​កិច្ច បាន​នាំ​អ្នកបើកបរខាងលើទៅសាកសួរ ។ ចំណែក​សាក​សពក្មេងស្រីរងគ្រោះ ត្រូវបាន​ន​ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។​