រាជធានីភ្នំពេញ ៖ ព្រឹត្តិការណ៍ប្រកួតស្វែងរកមកុដ Miss Queen Cambodia 2023 បានបិទបញ្ចប់ហើយ កាលពីយប់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅផ្សារទំនើបអូឡាំព្យា រាជធានីភ្នំពេញ នាឱកាសអបអរទិវា៨មីនា សិទ្ធិនារីអន្តរជាតិ។
រដូវកាលទី៣នេះ មានបេក្ខនារីរហូតដល់១២រូប បានផ្តល់សិទ្ធិអោយជាប់វគ្គផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមសមត្ថភាពពិតប្រកួតគ្នាលើឆាកយកមកុដតួឯកពិត។ ហើយម្ចាស់មកុដ បានទៅលើកញ្ញា ម៉ៃ យ៉ា តំណាងខេត្តកំពង់ធំ និងបន្តការងារជាច្រើនជាមួយបេសកកម្មដ៏សំខាន់ទៅមុខទៀត។
ចំពោះឈុតតំណាងជាតិដែលល្អដាច់គេទាំង៥នោះ រួមមាន ៖ ឈុត «បក្សីឥន្ទធនូ» ឈុត«ស្រមោលអតីតកាល» ឈុត «សត្តវីរៈរាជសមគ្គទេវី» ឈុត «ស្នាមញញឹមថ្មីនៃក្តីសង្ឃឹម» និងឈុត «ព្រះនាងពៅរចនាទេវី» ។
![Picture]()
យ៉ាងណាគេដឹងទៀតថា ឈុតមួយ ក្នុងចំណោមឈុតទាំង៥នេះ នឹងត្រូវបានជ្រើសរើសទៅប្រកួតក្នុងកម្មវិធី Miss International Queen 2024 ឬបណ្តាកម្មវិធីផ្សេងៗទៀត។ នេះជាការមើលឃើញអំពីឈុតតំណាងជាតិ ដែលយុវជនខ្មែរយើង ឌីហ្សាញ ឃើញថា ទទួលបានភាពរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ហើយមើលទៅកាន់តែល្អ។ ទាំងនេះ ក៏ព្រោះតែការលើកទឹកចិត្តពីអ្នករៀបចំកម្មវិធី និងការគាំទ្រពីសំណាក់ទស្សនិកជន ដែលចូលរួមស្ថាបនាអោយយោបល់ កែខៃបែបណាតទៅទៀត។
យ៉ាងណា សូមសរសើរពួកគាត់ដែលអាចរកឈុតតំណាងជាតិមកប្រកួតបានយ៉ាងល្អ និងមានភាពច្នៃប្រឌិតគួរឲ្យចាប់អារម្មណ៍ ទាំងអស់នេះសុទ្ធតែស្អាតៗ និងពិតជាមានអត្ថន័យ។ តើអ្នកទាំងអស់គ្នាស្រលាញ់ឈុតមួយណាដែរ?។
![Picture]()
ហើយអ្វីដែលចាប់អារម្មណ៍ គឺកញ្ញា ដាវីណា ពាក់ស្លាក់លេខ១២ ដែលធ្វើឱ្យអ្នកវិភាគលាន់មាត់សរសើរនាងថា ៩០% ដូចមនុស្សស្រីពិតៗ មើលមួយភ្លែតថាស្រីសុទ្ធ ហើយទម្រង់មុខដងខ្លួន ដៃជើងរាងរៅ ដំណើរ សមជាមនុស្សស្រីពិតៗ។ ម្ល៉ោះហើយ នាងបានក្លាយជាដៃគូ ប្រកួតប្រជែងដ៏សំខានមួយ ជាមួយកញ្ញា ម៉ៃ យ៉ា ដែលពេលនេះ បានឈ្នះមកុដបវរកញ្ញាអ្នកស្រឡាញ់ភេទដូចគ្នា កម្ពុជាឆ្នាំ២០២៣ បាត់ទៅហើយ។
បែបនេះហើយ អ្នកខ្លះពិតជាមិនអស់ចិត្តនោះទេ ដែលស្រីស្អាត ដាវីណា មិនបានមកុដធំ ហើយនៅតែពោលពាក្យស្តាយ ហើយស្តាយទៀត។ ម្យ៉ាងនាង ក៏ពូកែ ក្រៅពីដំណើរសមសួន ក៏មានសមត្ថភាពប្រើប្រាស់ កម្រិតភាសាអង់គ្លេសបានគាប់ប្រសើរ ត្រូវចិត្តមហាជន។ យ៉ាងណា ការប្រឡងរមែងមានឈ្នះមានចាញ់ ភ្នំមួយខ្ពស់នៅមានភ្នំមួយខ្ពស់ទៀត ហើយស្រីស្អាត ដាវីណា ក៏ឈ្នះមកុដលំដាប់រងទី១ និងឈ្នះតំណែងជាច្រើនទៀត ដែលបេក្ខនារីខ្លះមិនបានជាប់ផង។
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ