ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាល​អំពាវនាវ​អ្នកលក់​និង​ពលរដ្ឋ​ប្រើប្រាស់​ឱសថឱ្យ​មាន​លក្ខណៈ​​ត្រឹម​ត្រូវ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ លោក សុខ សុគន្ធ អគ្គនាយករង​បច្ចេកទេស​សុខាភិបាល​នៃ​ក្រសួងសុខាភិបាល បាន​អំពាវនាវ​ឲ្

រាជធានី​ភ្នំពេញ ​៖ លោក សុខ សុគន្ធ អគ្គនាយករង​បច្ចេកទេស​សុខាភិបាល​នៃ​ក្រសួងសុខាភិបាល បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ឱ្យចេះ​ប្រើ​ឱសថ​មាន​លក្ខណៈ​ត្រឹមត្រូវ ចៀសវាង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព និង​កាត់​បន្ថយ​ការ​ចំណាយ​ថវិកា ។

ការ​អំពាវនាវ​នេះ​ ធ្វើ​ឡើង​ក្នុង​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​អ្នកលក់​ឱសថ​តាម​ឱសថស្ថាន ​កាលពី​ថ្ងៃ​ទី​៩ ​កញ្ញា ​នៅ​សណ្ឋាគារ​​ហា​យ​ស្កា​យ រាជធានី​ភ្នំពេញ ។ លោក សុខ សុគន្ធ បាន​លើក​ឡើង​ថា​៖ «​ខ្ញុំ​សូមឱ្យ​អស់លោក លោកស្រី​​ទាំងអស់ យល់​អំពី​សុខភាព អំពី​​ការ​ប្រើប្រាស់​ឱសថ កាលណា​​សុខភាព​យើង​​អត់​សូវ​ឈឺ​ ក៏​យើង​កាត់​បន្ថយ ​ក្នុង​ការ​ចំណាយ​ថវិកា​។ បើ​យើង​ឈឺ​ច្រើន គឺ​ថវិកា​យើង​ក៏​ចាយ​ខ្ជះខ្ជាយ ហើយ​បើ​យើង​យក​ថវិកា​ទៅ​ទិញ​ឱសថ​ខុស​បច្ចេកទេស ខុស​លក្ខណៈ​នោះ​ក៏​ជា​បញ្ហា​ខាត​ថវិកា​របស់​យើង​ដែរ​» ។

លោក​បាន​បន្ត​ថា ប្រជាពលរដ្ឋ​ប្រកប​របរ​រកស៊ី​ខាង​ធ្វើ​ម្ហូប​បុណ្យ ម្ហូប​ការ មុន​នឹង​ចម្អិន​អាហារ​ត្រូវ​ទុកដាក់​ម្ហូប​ឲ្យ​មាន​លក្ខណៈ​សម​រម្យមាន​អនាម័យ កុំ​ទុកដាក់​ពាស​វាល​ពាស​កាល ដែល​ជា​បញ្ហា​ធ្វើ​ឲ្យ​គ្មាន​នូវ​អនាម័យ​ជាដើម ហើយ​ការ​ទុកដាក់​ឲ្យ​មាន​អនាម័យ​នេះ គឺ​យ៉ាង​ហោច​ណាស់​ ឱ្យ​បាន​ចាប់ពី៦​តឹក​ពី​ដី​ប្រការ​ពេល​គេ​ដើរមក កុំ​ឲ្យ​មាន​ដី​ហុយ​ចូល ។

លោក​បញ្ជាក់​ថា ព្រោះ​កន្លង​មក​ឃើញ​មាន​ប្រជាពលរដ្ឋ​ដែរ​ធ្វើ​ម្ហូប​ការ ឬ​ម្ហូប​បុណ្យ​ជាដើម ទុក​អត់​មាន​អនាម័យ ដូច​ជា​ទុក​លើ​លូ ទុក​លើ​ដី​ជាដើម អីចឹង​សូម​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ធ្វើ​ម្ហូប​បុណ្យ ម្ហូប​ការ​កន្លង​មក​នោះ​សូម​ឲ្យ​ការ​ធ្វើ​ម្ហូប​ទុកដាក់​បន្លែ​ឲ្យ​មាន​អានា​ម័​យ​ត្រឹមត្រូវ និង​មាន​សណ្ដាប់ធ្នាប់​ផង​ដែរ​ដើម្បី​សុខភាព​ទាំងអស់​គ្នា ។

លោក​ឡី សុភាព ប្រធាន​សមាគម​អ្នកលក់​ឱសថ​កម្ពុជា និង​ជា​ប្រធាន​វិនិយោគ​គិ​ន បាន​លើក​ឡើង​ថា ដើម្បី​ពង្រឹង​វិស័យ​សុខាភិ​បាល​​មាន ដូច​ជា​ការ​លក់​ឱសថ​ជាដើម គឺ​ត្រូវ​បណ្ដុះបណ្ដាល​ធនធានមនុស្ស ។

លោក​បញ្ជាក់​ថា​៖ «ដោយ​យោង​ទៅ​លើ​សេចក្ដីណែនាំ​របស់​ក្រសួងសុខាភិបាល​លេខ ០៣៧៩ អ​.​ប​.​ស ចុះ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០០៩ របស់​ក្រសួងសុខាភិបាល បាន​ជំ រុញ​គ្រប់​អ្នកលក់​ឱសថ​តាម​ឱសថស្ថាន​ទាំងអស់ ត្រូ​ឆ្លង់កាត់​កា​រប ណ្ដុះ​បណ្ដាល​របស់ ក្រសួងសុខាភិបាល» ។ លោក​ឡី សុភាព បាន​សង្កត់ធ្ងន់​ថា «​តាម​ពិត​ទៅ​ បើ​យើង​មានការ​ភ្ញាក់រលឹក​ សុទ្ធតែ​មិន​ចាំ​បា​ច់​​មាន​សារា​​ចរ​​ណែនាំយើង​​គួរតែ​ចាប់ផ្ដើម​រៀន​តែ​ម្ដង ពីព្រោះ​អានេះ​ជា​អាជីព ជា​មុ ខរ ប រ​របស់​យើង​» ៕​​