ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត​សាច់​សខ្ចី ជិះ​ម៉ូតូ​បុក​រនាំង​ការដ្ឋាន​ជួសជុល​ផ្លូវ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​រូប​ស្រស់​ម្នាក់

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​រូប​ស្រស់​ម្នាក់​ស្រវឹងស្រា ជិះ​ម៉ូតូ​បោះពួយ​យ៉ាង​លឿន ចាប់​ហ្វ្រាំង​មិន​ទាន់ ក៏​ជ្រុល​ទៅ​បុក​រនាំង​ដែក ដែល​គេ​ដាក់​បាំង​ការដ្ឋាន​ជួសជុល​ផ្លូវ​សម្រាប់​ឲ្យ​រថយន្ត និង​ម៉ូតូ​ជិះ​វាង បណ្តាល​ឲ្យ​ដួល​រង​របួស​បែក​មុខ​បែក​មាត់ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៥០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​០៧ ខែកញ្ញា ឆ្នាំ​២០១៧ ត្រង់​ចំណុច​ខាង​មុខ​បណ្ណាល័យ ហ៊ុន សែន តាម​បណ្តោយ​ផ្លូវ​៥៩៨ ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

ម៉ូតូ​បង្ក​ម៉ាក​ហុងដា​ស្កុប​ពី ពណ៌​ស ពាក់​ស្លាក​លេខ ព្រៃវែង ១A-៨០១៦ បើកបរ​ដោយ​នារី​វ័យក្មេង​រូប​ស្រស់​ម្នាក់ មិន​ស្គាល់ឈ្មោះ វ័យ​២៥​ឆ្នាំ ដោយ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា ៖ នៅ​ពេល​មុន​ពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ​បង្ក បើកបរ​តាម​បណ្តោយ​ផ្លូវ​៥៩៥ ក្នុង​ល្បឿន​លឿន​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ ចាប់​ហ្វ្រាំង​មិន​ទាន់ ក៏​ជ្រុល​ទៅ​បុក​រនាំង​ដែក ដែល​គេ​ដាក់​បាំង​ការដ្ឋាន​ជួល​ជុល​ផ្លូវ​ឲ្យ​ម៉ូតូ ឬ​រថយន្ត​បើក​វាង​ទៅ​ផ្លូវ​ម្ខាង​ទៀត បណ្តាល​ឲ្យ​ម៉ូតូ​បង្ក​ដួល​រង​ការ​ខូចខាត​បន្តិចបន្តួច ចំណែកឯ​នារី​ដែល​ជា​អ្នកបើកបរ​រង​របួស​បែក​មុខ​បែក​មាត់ ។

ក្រោយ​ពេល​កើតហេតុ ជន​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក ចំណែកឯ​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកថ្លា ដើម្បី​រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅ​វិញ​នៅ​ពេល​ក្រោយ ៕