ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន​ប្រយែង​ផង​នារីៗ, ចាប់​បាន​ទៀត​ហើយ​បង្កប់​កាមេរ៉ា​ក្នុង​បន្ទប់​ទឹក​​

1 ឆ្នាំ មុន

​ទី​ក្រុង​បាងកក​, ប្រទេស​ថៃ​៖ នគរបាល​ថៃ​ទើប​តែ​ចាប់​ខ្លួន​បុរស​​ម្នាក់​ពី​បទ​សង្ស័យ​​ចែក​ចាយ និង​លក់​​វីឌីអូ​ឃ្លីប​បង្ហាញ​រូប​ស្ត្រី​អាក្រាត​​នៅ​ក្នុង​បន្ទប់​ទឹក​​។ វីឌីអូ​ឃ្លីប​ទាំង​នេះ​ថត​បាន​តាម​រយៈ​​​កាមេរ៉ា​បង្កប់​​​ ​(spy camera)​ នៅ​ក្នុង​បន្ទប់​ទឹក​នៃ​ភោជនីយដ្ឋាន​មួយ​កន្លែង​នៃ​​ខេត្ត​ឡាំភូន(Lamphun)​​។​ សមត្ថកិច្ច​​ថ្លែង​ថា​នារី​​រងគ្រោះ​ជា​ច្រើន​នាក់​បាន​​ដាក់​ពាក្យ​ប្ដឹង​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​ឡាំភូន​។ ​​ដោយ​សារ​វីឌីអូ​ឃ្លីប​ទាំង​នេះ​ត្រូវ​​គេ​ដាក់​ពពាយ​នាយ​លក់​​​​តាម​អន​ឡាញ​។​…

ទី​ក្រុង​បាងកក​, ប្រទេស​ថៃ​៖ នគរបាល​ថៃ​ទើប​តែ​ចាប់​ខ្លួន​បុរស​​ម្នាក់​ពី​បទ​សង្ស័យ​​ចែក​ចាយ និង​លក់​​វីឌីអូ​ឃ្លីប​បង្ហាញ​រូប​ស្ត្រី​អាក្រាត​​នៅ​ក្នុង​បន្ទប់​ទឹក​​។ វីឌីអូ​ឃ្លីប​ទាំង​នេះ​ថត​បាន​តាម​រយៈ​​​កាមេរ៉ា​បង្កប់​​​ ​(spy camera)​ នៅ​ក្នុង​បន្ទប់​ទឹក​នៃ​ភោជនីយដ្ឋាន​មួយ​កន្លែង​នៃ​​ខេត្ត​ឡាំភូន(Lamphun)​​។​

សមត្ថកិច្ច​​ថ្លែង​ថា​នារី​​រងគ្រោះ​ជា​ច្រើន​នាក់​បាន​​ដាក់​ពាក្យ​ប្ដឹង​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​ឡាំភូន​។ ​​ដោយ​សារ​វីឌីអូ​ឃ្លីប​ទាំង​នេះ​ត្រូវ​​គេ​ដាក់​ពពាយ​នាយ​លក់​​​​តាម​អន​ឡាញ​។​ ដូច​នេះ​​​ សាមី​ខ្លួន​អាច​មើល​ឃើញ​រូប​របស់​ខ្លួន,​ ​​ហើយ​ក៏​ដាក់​ពាក្យ​ប្ដឹង​​​​។​ នគរបាល​​ប្រឆាំង​នឹង​បទ​ល្មើស​បច្ចេកវិទ្យា​ (Cyber Police) ​​​​ស៊ើប​អង្កេត​​​ទៅ​លើ​​វេប​សាយ​ដាក់​លក់​​វីឌីអូ​ឃ្លីប​ទាំង​នោះ​​​ ហើយ​​​រក​ឃើញ​ថា​​នារី​រងគ្រោះ​​យ៉ាង​តិច​២៧​នាក់​ត្រូវ​គេ​លួច​ថត​។ ប៉ុន្តែ​សមត្ថកិច្ច​ទើប​តែ​ទទួលបាន​ពាក្យ​បណ្ដឹងពី​ជន​រង​គ្រោះ​១៤​នាក់​តែ​ប៉ុណ្ណោះ​។

សមត្ថកិច្ច​ស៊ើប​ដឹង​ថា​​​ជន​សង្ស័យ​​ឈ្មោះ​អូឡាន ប៊ុនហេង​ (Olarn Boonheng) អាយុ​២៩​ឆ្នាំ​ ជា​អ្នក​បើក​​ដំណើរ​ការ​វេប​សាយ​ទិញ​-លក់​​​វីឌីអូ​ឃ្លីប​ទាំង​នោះ​។ បុរស​នេះ​ធ្លាប់​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​២​ដង​រួច​​មក​ហើយ​កាល​ពី​ឆ្នាំ​២០២២​ ពាក់​ព័ន្ធ​នឹង​ការ​បង្កប់​កាមេរ៉ា​លួច​ថត​រូប​ស្ត្រី​​ចូល​បន្ទប់​ទឹក ឬ​បង្គន់​។​ សមត្ថ​កិច្ច​ចូល​ចាប់​ខ្លួន​គាត់​ដល់​ក្នុង​ផ្ទះ​​តែ​ម្ដង និង​ឆែក​ឃើញ​វត្ថុ​តាង​មួយ​ចំនួន​ដូច​ជា​៖ ​ខ្ទង់​គណ​នី​ធនាគារ ប័ណ្ណ​ឥន្ធ​ទាន កាមេរ៉ា​ខ្នាត​តូច​សម្រាប់​លួច​ថត​ និង​កុំ​ព្យូទ័រ​យួរ​ដៃ​មួយ​ចំនួន​​​ (ឡេបថប់​)​។​

គាត់​ប្រាប់​ថា​គាត់​មិន​មែន​ជា​អ្នក​លួច​បង្កប់​កាមេរ៉ា​ដោយ​ផ្ទាល់​ទេ​។​ គាត់​​ជា​អ្នក​ទទួល​ទិញ​វីឌីអូ​ឃ្លីប​ពី​អ្នក​ដទៃ​​ ហើយ​ដាក់​លក់​​​តាម​អន​ឡាញ​​។ គាត់​ថា​គាត់​អាច​រក​ចំណូល​បាន​១​សែន​បាត​ក្នុង​មួយ​ខែ​​​ (ជាង​២,៨​ពាន់​ដុល្លារ​)​ តាម​រយៈ​ការ​តម្រូវ​ឱ្យ​អតិថិជន​បង់​ប្រាក់​ប្រចាំ​ខែ​ដើម្បី​ចុះ​ឈ្មោះ​ចូល​ជា​សមា​ជិក​វីអាយ​ភី (VIP)។ សមត្ថកិច្ច​ថៃ​ជឿ​ជាក់​ថា​អាច​មានមនុស្ស​ដទៃ​ទៀត​ដែល​ជាប់​ពាក់​ព័ន្ធ​ ឬ​ជា​អ្នក​សម​គំនិត​នៅ​ក្នុង​រឿង​នេះ​។

នេះ​ជា​រូប​ភាព​ thumbnail នៃ​វីឌីអូឃ្លីប​នារីៗ​ដែល​ត្រូវ​គេ​លួច​បង្កប់​កាមេរ៉ា​ថត​យក​ទៅចែកចាយ និង​ធ្វើ​អាជីវកម្ម​បន្ត​ (រូប​ទាំង​នេះ​ឆែក​ឃើញ​នៅ​ក្នុង​កុំ​ព្យូទ័រ​យួរ​ដៃ (ឡេប​ថប់) របស់​ជន​សង្ស័យ​)

សូម​ជម្រាប​ថា​ការ​ប្រព្រឹត្ត​អំពើ​​​អនាចារ​បែប​នេះ​កើត​មាន​នៅ​ក្នុង​សង្គម​ថៃ​ជា​ហូរ​ហែ​។ កាល​ពី​ពីរ​ថ្ងៃ​មុន​​, នារី​ពីរ​នាក់​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ខេត្ត​ឈុន​បុរី និង​ខេត្ត​​ខុនខេន ពី​បទ​ល្បួង​ក្មេង​ប្រុស​ជំទង់​ៗ​អាយុ​១២​ឆ្នាំ​ចំនួន​បួន​នាក់​​ដើម្បី​ថត​វីឌីអូ​ឃ្លីប​អាស​អាភាស​ជា​ក្រុម​។ រួច​ហើយ​ ពួក​គេ​បង្ហោះ​លក់​តាម​ទ្វីតថឺ និង​ឡាញ (LINE)។ អ្នក​ដែល​ចង់​ចុះ​ឈ្មោះ​ចូល​ជា​សមាជិក​ដើម្បី​​​មើល​វីឌីអូ​​ (subscribe) ​​ត្រូវ​បង់​លុយ​ចន្លោះ​ពី​៣០០បាត​-៣៩៩​បាត​ (ប្រហែល​៨,៥ – ១១,៣​ ដុល្លារ​)។ ​ក្រុម​នេះ​មាន​អ្នក​ចុច​តាម​​ដាន ឬ​ហ្វូឡូ(follow) ជាង​២​,៦​សែន​នាក់​៕

​ប្រភព៖ គេហទំព័រ​ដឹ​ថៃហ្គ័រ The Thaiger​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ