ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពាន​ជ្រោយចង្វារ​ចាស់​មិន​បិទ​ទាំងស្រុង​ទេ ​ទុក​ឲ្យធ្វើ​ដំណើរ​ក្នុង​រដូវ​បុណ្យ​ភ្ជំ​បិ​ណ្ឌ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ក្រសួង​សាធារណការ​បាន​អះអាង​ថា ស្ពាន​ជ្រោយចង្វារ​មិត្តភាព​កម្ពុជា​-​ជប៉ុន

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ក្រសួង​សាធារណការ​បាន​អះអាង​ថា ស្ពាន​ជ្រោយចង្វារ​មិត្តភាព​កម្ពុជា​-​ជប៉ុន​នឹង​បើក​ដំណើរការ​ជួសជុល​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៧ ខាង​មុខ​នេះ ប៉ុន្តែ​មិន​ទាន់​បិទ​ចរាចរណ៍​ទាំងស្រុង​នៅឡើយ​ទេ​ដើម្បី​ទុក​ពេលវេលា​ឲ្យ​ប្រជាពលរដ្ឋ​អាច​ធ្វើ​ដំណើរ​ក្នុង​រដូវ​បុណ្យ​ភ្ជំ​បិ​ណ្ឌ​នេះ​បាន​មួយ​រយៈពេល​ទៀត ។ 

លោក​បន្ត​ថា ជា​ជំហាន​ដំបូង​ក្រុម​មន្ត្រី​បច្ចេកទេស​គ្រាន់តែ​ធ្វើការ​ហ៊ុំ​ព័ទ្ធ​កន្លែង​ទុកដាក់​សម្ភារ​សំណង់​នៅ​ក្រោម​ស្ពាន​ជា​មុន​សិន ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​អាច​ធ្វើ​ដំណើរ​បានជា​ធម្មតា​នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ខណៈ​ប្រជាពលរដ្ឋ​ត្រូវធ្វើ​ដំណើរ​ពី​ភ្នំពេញ​ទៅ​កាន់​ស្រុក​កំណើត​កាត់​តាម​ផ្លូវ​៦A ។ នៅ​ពេល​ក្រុម​មន្ត្រី​ជំនាញ​រៀបចំ​ការដ្ឋាន​នៅ​ខាងក្រោម​រួចរាល់​ក្រុមការងារ​ជំនាញ​នឹង​បន្ត​ធ្វើការ​ហ៊ុំ​ព័ទ្ធ​គល់​ស្ពាន​ទាំង​សងខាង ហើយ​បិទ​ការ​ធ្វើ​ចរាចរណ៍​ទាំងស្រុង​តែ​ម្តង​ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​មន្ត្រី​ជំនាញ​ធ្វើការ​ជួសជុល​បាន​ដោយ​រលូន ។ 

ប្រធាន​នាយកដ្ឋាន​ផ្លូវថ្នល់​បាន​បញ្ជាក់​ថា គម្រោង​ជួសជុល​ស្ពាន​ជ្រោយចង្វា​ចាស់​នេះ​នឹង​ត្រូវធ្វើ​ឡើង​តាម​រូបភាព​ស្ថាបនា​ថ្មី​នៅ​គល់​ស្ពាន​ទាំង​សងខាង​ដែល​វា​មាន​លក្ខណៈ​ចាស់​ទ្រុឌទ្រោម​ខ្លាំង ប៉ុន្តែ​សម្រាប់​ផ្នែក​កណ្តាល​ស្ពាន​គ្រាន់តែ​ធ្វើការ​ជួសជុល​ឡើង​វិញ​តិចតួច​ប៉ុណ្ណោះ​ដោយសារ​បង្គំ​ដែក​សម្រាប់​ភ្ជាប់​ស្ពាន​នៅ​ល្អ ។ ក្នុងអំឡុងពេល​បិទ​ស្ពាន​ចាស់​ដែល​ជា​ច្រក​ចេញពី​ភ្នំពេញ​ដ៏​សំខាន់​ដើម្បី​ជួសជុល​នេះ​ក្រសួង​សាធារណៈការ​ម្រេច​ដាក់​សាឡា​ង​ចំនួន​២​គ្រឿង​ចម្លង​អ្នកដំណើរ​ទៅ​មក​មិន​យក​កម្រៃ​សេវា​រួម​ទាំង​ការ​បង្វែរ​ទិស​ដៅ​ធ្វើ​ដំណើរ​ទៅ​តាម​ស្ពាន​ព្រែក​ព្នៅ​ជំនួស​វិញ ៕