ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាប់​ប្រពន្ធនិយាយ​​ពីប្តី ដែលជាឃាតករ​សម្លា.ប់កូនស្រីនិងឪពុក​​បង្កើត… ឃោរ​​ឃៅ​​​មែន

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ស្ត្រី​ដែល​ត្រូវជា​ប្រពន្ធ​បុរស​ឃាតករ​សម្លា.ប់​កូនស្រី​បង្កើត ហើយ​តាម​ទៅ​សម្លា.ប់​ឪពុកក្មេក​នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​នោះ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ស្ត្រី​ដែល​ត្រូវជា​ប្រពន្ធ​បុរស​ឃាតករ​សម្លាប់​កូនស្រី​បង្កើត ហើយ​តាម​ទៅ​សម្លាប់​ឪពុកក្មេក​នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​នោះ កាលពី​ថ្ងៃ​ទី​០៥ កញ្ញា បាន​ធ្វើ​ដំណើរ​មក​កាន់​រាជធានី​ភ្នំពេញ ដើម្បី​ផ្តល់​បទ​សម្ភាសន៍​​ជា​ច្រើន ពាក់ព័ន្ធ​ជាមួយ​ប្តី​ដែល​មានចិត្ត​ត​រិ​ច្ឆា​ន​នេះ ។

សេចក្តីរាយការណ៍​បន្ត​ថា ស្ត្រី​ខាងលើ​ឈ្មោះ ពេជ្រ សា​ខុន អាយុ​២៧​ឆ្នាំ ជា​កម្មការិនី​រោងចក្រ រស់នៅ​ភូមិ​ទន្លៀ​ង ឃុំ​រមាំង​ថ្កោ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង ។ នាង​អះអាង​ថា ខ្លួន​ត្រូវជា​ប្រពន្ធ​របស់​ឈ្មោះ​អន សំណាង អាយុ​២៦​ឆ្នាំ (​ជា​ឃាតករ​) ។ រីឯ​កូនស្រី​ឈ្មោះ​ពេជ្រ ចរិយា អាយុ​២​ខួប​៦​ខែ (​ស្លាប់​) និង​ឪពុក​បង្កើត​ឈ្មោះ ពេជ្រ ជឿន អាយុ​៥៧​ឆ្នាំ (​ស្លាប់​) ។

ពាក់ព័ន្ធ​ហេតុ​ការណ៍​ដ៏​រន្ធត់​ខាងលើ​នេះ ស្ត្រី​ជា​ប្រពន្ធ​បាន​រៀបរាប់​ទាំង​ទឹកភ្នែក​ថា នាង​បាន​ស្គាល់​បុរស​ជា​ប្ដី​តាម​រយៈ​ទូរស័ព្ទ ក្រោយមក​ក៏​ស្រឡាញ់​គ្នា និង​បាន​រៀប​ការ​តាម​ប្រពៃណី ។ ប៉ុន្តែ​តាំងពី​ចាប់ដៃ​គ្នា​មក ប្ដី​មិន​ដែល​ប្រកប​របរ​រកស៊ី​ចិញ្ចឹមជីវិត និង​ផ្គត់ផ្គង់​គ្រួសារ​ទេ គឺ​ដេកស៊ី​នៅផ្ទះ​ឱ្យ​ឪពុក​ម្ដាយ​គាត់ និង​ប្រពន្ធ​ជា​អ្នក​រកស៊ី​ចិញ្ចឹម ។ ពេល​ខ្លះ ប្តី​វាយ​ធ្វើបាប​នាង​និង​គ្រួសារ​ទៀត​ព្រោះ​ខឹង​ម្ហូប​មិន​ឆ្ងាញ់ ។

គាត់​បន្ត​ថា មុន​ពេល​កើតហេតុ សម្លាប់​កូន​និង​ឪពុក​នាង គឺ​កាលពី​ថ្ងៃ​ទី​២៩ សីហា ប្ដី​បាន​ចាប់រំលោភ​ម្ដាយ​នាង ហើយ​ប៉ុនប៉ង​សម្លាប់​​គាត់​តែ​មិន​បាន​សម្រេច ។ ពេល​នោះ ម្ដាយ​នាង​បាន​ទៅ​ប្ដឹង​សមត្ថកិច្ច​ឃុំ តែ​មិន​បាន​ចាប់​ជន​សង្ស័យ​ជា​ប្ដី​នាង​មក​ផ្ដន្ទា​ទោស​​​ទេ ដោយ​សម្អាត​ថា គ្មាន​ភស្តុ​តាង ។ ពេល​នាង​ត្រឡប់​មក​ពី​ធ្វើការ​រោងចក្រ​វិញ នាង​បានដឹង​រឿង ក៏​ឈ្លោះ​ជាមួយ​ប្ដី ប្ដី​នាង​ក៏​យក​កូនស្រី (​ក្មេង​ស្រី​រង​គ្រោះ​) មក​ភ្នំពេញ​ស្នាក់​នៅ​ជាមួយ​ប្អូនថ្លៃ​នាង (​ត្រូវជា​ប្អូនបង្កើត​ជនសង្ស័យ​) ។

លុះដល់​ថ្ងៃ​ទី​០២ កញ្ញា ប្ដី​នាង​បាន​សម្លាប់​កូនស្រី នៅ​វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក ហើយ​បាន​ធ្វើ​ដំណើ​ទៅ​ស្វាយ​រៀង ទៅ​ជួប​ឪពុក​នាង​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​។ ពេល​ទៅ​ដល់ ប្ដី​នាង​បាន​ទះ​ស្មា​ឪពុក​នាង រួច​យកដៃ​ខ្ទប់មាត់​គាត់​ជាប់ ហើយ​គ្រា​ទៅ​ដល់​បន្ទប់​ទឹក ក៏​ច្របាច់​.​ក​គាត់ ជ្រមុជ​ក្បាល​ចូល​ធុង​ទឹក ហើយ​ដាក់​គាត់​លើ​ចាន​បង្គន់ យក​ជើង​ធាក់​គាត់​ពីក្រោយ​ខ្នង​ផ្ទប់​នឹង​ចាន​បង្គន់​ធ្វើ​ឲ្យ​ផត​ដើមទ្រូង និង​បែក​គ្រាប់ពោន​ស្លាប់​។ រឿង​នេះ ពេល​ដែល​នាង​ចេញពី​ធ្វើការ​វិញ​ម៉ោង​៤​និង​២០​នាទី​ទើប​ដឹង ។

​ស្ត្រី​ជា​ប្រពន្ធ​បាន​​លើកដៃ​​សំពះ សុំ​ឱ្យ​សប្បុរសជន​មេត្តា​ជួយ​ជា​បច្ច័យ​ខ្លះ ដើម្បី​នាង​បាន​យក​ទៅ​ធ្វើបុណ្យ​ឱ្យ​កូនស្រី និង​ឪពុក​នាង​បាន​សមរម្យ​ផង​។ អាស្រ័យ​ហេតុនេះ សូម​ទាក់ទង​មក​កាន់​លេខ​គាត់រយៈ​ទូរ​សព្ទ​លេខ 097 793 8492 ។