ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវតី​ដែល​ត្រូវ​បាន​គេ​ឌឺដងរឿងកាបូប ពេលនេះក្លាយជាទូតសុឆន្ទៈរបស់ CHARLES & KEITH

2 អាទិត្យ មុន

(សឹង្ហបុរី)៖ មហាជនច្បាស់ជានៅចាំរឿងរ៉ាវ យុវតី Zoe Gabriel ត្រូវបានគេចំអកតាមអ៊ីនធឺណិត បន្ទាប់ពីនាងពណ៌នាថាកាបូប Charles & Keith…

(សឹង្ហបុរី)៖ មហាជនច្បាស់ជានៅចាំរឿងរ៉ាវ យុវតី Zoe Gabriel ត្រូវបានគេចំអកតាមអ៊ីនធឺណិត បន្ទាប់ពីនាងពណ៌នាថាកាបូប Charles & Keith តម្លៃ ៦០ដុល្លារជាម៉ាក ប្រណីត។

Picture

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ កាលពីថ្ងៃទី០៥ ខែមីនា Charles & Keith ដែលជាប្រេនរបស់សិង្ហបុរី មានសាខាចំនួន៦០០ នៅទូទាំងពិភពលោក បានចែករំលែករូបថតរបស់ Zoe Gabriel អាយុ ១៧ឆ្នាំដែលកំពុងធ្វើជាម៉ូដែល ផ្សាយកាបូបដែលជាផ្នែកនៃយុទ្ធនាការរបស់ខ្លួនសម្រាប់ទិវានារីអន្តរជាតិ។ Charles & Keith បានប្រកាសនៅលើ Instagram ថា Zoe ឥឡូវនេះគឺជា brand community ambassador របស់ខ្លួន ដោយ Zoe គឺជាម៉ូដែលឱ្យប្រេនរបស់សឹង្ហបុរីផ្ទាល់តែម្តង។

Picture

សូមរំលឹកថា Zoe Gabriel កាលពីខែមករាបានបង្ហោះវីដេអូ TikTok បង្ហាញក្តីរំភើបក្រោយទទួលបានកាបូប Charles & Keith តម្លៃ ៦០ដុល្លារ ដែលឪពុករបស់ខ្លួនបានទិញឱ្យ ហើយពណ៌នាថាវាជាម៉ាក ប្រណីត។

ប៉ុន្តែក្មេងជំទង់រូបនេះបែរបានទទួលមតិអវិជ្ជមានពីអ្នកនិយមលេងអ៊ីនធឺណិត ដែលហៅនាងថាជាមនុស្សឆោតល្ងង់ ដោយគិតថា Charles & Keith ជាម៉ាកយីហោលំដាប់ខ្ពស់។

បន្ទាប់ពីមានការចម្អកបែបនេះ Zoe Gabriel បានបង្ហោះវីដេអូសម្តែងការខកចិត្តចំពោះការទទួលបានមតិអវិជ្ជមានបែបនេះ នៅពេលដែលនាងសប្បាយចិត្តនឹងបង្ហាញពិភពលោកនូវអំណោយថ្មីរបស់នាង។

នាងបាននិយាយនៅក្នុងវីដេអូថា «សម្រាប់អ្នក កាបូបតម្លៃ៦០ដុល្លារ ប្រហែលជាមិនមែនជារបស់ប្រណីតទេ ប៉ុន្តែសម្រាប់ខ្ញុំ និងគ្រួសាររបស់ខ្ញុំ វាមានច្រើនណាស់។ ហើយខ្ញុំពិតជាដឹងគុណណាស់ដែលប៉ារបស់ខ្ញុំទិញជាកាដូឱ្យខ្ញុំបាន។ ដោយនាងរំលឹកពីគ្រួសាររបស់នាងមិនអាចសូម្បីតែមានលទ្ធភាពទិញនំប៉័ងពី BreadTalk ពេលមកដល់សឹង្ហបុរីដំបូង។

បន្ទាប់ពីវីដេអូរំជួលចិត្តរបស់នាងបានផ្ទុះល្បីលើបណ្តាញសង្គម  Zoe និងឪពុក ត្រូវបាន ស្ថាបនិក Charles & Keith អញ្ជើញឱ្យធ្វើទស្សនកិច្ចទៅកាន់ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន និងកាដូកាបូបដៃដែលឌីសាញផ្ទាល់សម្រាប់យុវតីរូបនេះ៕

Picture
Picture