“កាលពីមុន យើងធ្លាប់តែឮពស់ចឹ.កមនុស្សស្លា.ប់។ ប៉ុន្តែនៅក្នុងនាទីនេះ មនុស្សខាំពស់វែកវិញរហូតដល់ក្ស័.យ” ប្រទេសឥណ្ឌា៖ កុមារជនជាតិឥណ្ឌាម្នាក់ឈ្មោះឌីផាក (Deepak) អាយុ៨ឆ្នាំ មានចិត្តក្លាហាន មិនត្រូវការកោតខ្លបខ្លាចអំណាចនៃសត្វអាសិរពិ.សទាល់តែសោះ។ គាត់បានខាំត្របា.ក់ព.ស់វែក១ក្បាលរហូតដល់ព.ស់ក្ស័.យសង្ខារគ្មានថ្ងៃវិលវិញ។ ហេតុការណ៍នេះកើតឡើងនៅក្នុងភូមិចុងកាត់មាត់ញក១កន្លែងនៃស្រុកហ្សាស់ស្ពើ(Jashpur) ប្រទេសឥណ្ឌា។
នេះជាកុមារជនជាតិឥណ្ឌា ឈ្មោះឌីផាក អាយុ៨ឆ្នាំ ដែលបានខាំពស់វែក២ដង រហូតដល់ពស់ស្លា.ប់ ដំណើរដើមហេតុដែលនាំទៅដល់ការប្រល័.យជន្មារបស់សត្វតិ.រច្ឆាននេះកើតចេញពីកំហឹ.ងក្រេ.វក្រោ.ធរបស់កុមារឥណ្ឌារូបនេះ។ រូបគេត្រូវព.ស់វែក១ក្បាលចឹ.ក ធ្វើឱ្យមានអារម្មណ៍ឈឺចុ.កចា.ប់។ ដោយសារទ្រាំមិនបាននឹងទង្វើរបស់ព.ស់តទៅទៀត រូបគេត្រូវតែបង្ខំចិត្តប្រើប្រា.ស់ធម៌ក្ដៅទៅលើសត្វនេះវិញដើម្បីជាការបញ្ចេញប្រតិកម្មឆ្លើយតប ព្រោះពេលខ្លះ ភាគិម្ខាងទៀតនៅពេលឃើញគេមិនមាត់ៗ ខ្លួនឯងហាក់ដូចជាបានចិត្តកាន់តែខ្លាំង ឬឡើងចាងកាន់តែខ្លាំង។ ដូចសុភាសិតបុរាណពោលថា «ឃើញខ្លាក្រាប ស្មានថាខ្លាសំពះ»។
សាក្សីនៅកន្លែងកើតហេតុរៀបរាប់ប្រាប់ថាគេឃើញកុមាររូបនេះលេងនៅក្នុងទីធ្លាខាងក្រោយផ្ទះសុខៗ។ ស្រាប់តែព.ស់វែក១ក្បាលមិនដឹងជាវាវារមកពីណាទេ វាបានលូនសសៀរៗទៅត្រសុលក្បែរកុមារនោះ។ មិនតែប៉ុណ្ណោះ វាថែមទាំងហក់តោងដៃរបស់កុមារនោះដើម្បីឆ្វាយជារង្វេលជុំវិញដៃរបស់គាត់ថែមទៀត។ កុមារនោះរៀបរាប់ថាបើព.ស់នេះរុំដៃរបស់គាត់ធម្មតាមិនអីទេ។ ប៉ុន្តែមានបែបនេះឯណា។ វារុំដៃគាត់ ហើយថែមទាំងខាំដៃគាត់ថែមទៀត ដែលជាហេតុធ្វើឱ្យគាត់ឈឺចុកចាប់ឥតឧបមា។ រូបគេខំរលាស់ដៃចេញ ក្រែងលោសត្វព.ស់នោះរសាយរង្វេលរបស់វាទៅវិញ និងដកខ្លួនថយទៅឆ្ងាយ។ ប៉ុន្តែវានៅតែខាំមិនព្រមលែង។ មិនដឹងថាសត្វព.ស់នេះវាមានចេតនា ឬគោលបំណងបែបណាបានជាវាហ៊ានធ្វើដូច្នេះ?
ទង្វើរបស់សត្វព.ស់បែបនេះហាក់ដូចជាផ្គើនដាក់កុមារតូចជ្រុលពេក, ហើយហាក់ដូចជាមើលស្រាលស្ថានការណ៍។ ប្រហែលជាវាមិនទាន់ស្គាល់រសជាតិថ្នាំខ្លាំង។ កុមារតូចស៊ូទ្រាំយូរតទៅទៀតមិនបានទេ ព្រោះឈានដល់ដំណាក់កាល «អស់ការអត់ធ្មត់»។ គាត់ពុំអាចបណ្ដោយឱ្យសត្វព.ស់ធ្វើព្យុះធ្វើភ្លៀងស្រេចតែនឹងចិត្តរបស់វាបានទេ។ កុមារនោះក៏ខាំត្របា.ក់គ្មានប្រណីដៃទៅលើដ.ងខ្លួ.នរបស់ព.ស់ចំនួន២ដងដើម្បីធ្វើឱ្យសត្វព.ស់មានអារម្មណ៍អន់ចង់។ មិនយូរប៉ុន្មាន ព.ស់ក៏បានបា.ត់ប.ង់ជីវិ.តនៅក្នុងគ្រានោះទៅ។
នៅពេលក្រុមគ្រួសារឃើញបែបនេះ ពួកគេក៏ប្រញាប់ដឹកកុមារនោះទៅមន្ទីរពេទ្យដែលនៅជិតបំផុតឱ្យបានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន។ ពេលទៅដល់, គ្រូពេទ្យចា.ក់ថ្នាំបន្សាបពិ.សព.ស់ឱ្យកុមារនោះ១ម្ជុ.ល។ ប៉ុន្តែមុនពេលចា.ក់ថ្នាំ, គ្រូពេទ្យពិនិត្យឃើញថាមិនមានជាតិពិ.សជ្រាបចូលទៅក្នុងខ្លួនរបស់កុមារនេះទេ ដែលមានន័យថាព.ស់នោះគ្រាន់តែចឹ.កធម្មតាតែប៉ុណ្ណោះ។ វាមិនបានបញ្ជ្រាបជាតិពិ.សចូលតាមចង្កូ.មរបស់វាចូលទៅក្នុងសា.ច់របស់កុមារនោះទេ។ ករណីនេះ (ករណីព.ស់ចឹ.កមិនបញ្ចេញពិ.ស) ក៏ធ្លាប់កើតមានម្ដងម្កាលផងដែរកាលពីពេលកន្លងមក។ ប៉ុន្តែវាជាករណីដ៏កម្រ ដែលគេហៅថា «ព.ស់ចឹ.កស្ងួត ឬព.ស់ចឹ.កមិនបញ្ចេញពិ.ស»។
អ្នកជំនាញខាងសត្វព.ស់ពន្យល់ថា «ព.ស់ចឹ.កមិនបញ្ចេញពិ.ស» មានន័យថាវាគ្រាន់តែខាំធម្មតា ដែលធ្វើឱ្យចេញឈាមបន្តិចបន្តួច និងចុ.កពើ.តផ្សានៅត្រង់កន្លែងស្នាមខាំ។ ប៉ុន្តែព.ស់មិនបានបង្ហូរពិ.សរបស់វាចូលទៅក្នុងសរសៃឈា.មទេ។ ករណីនេះភាគច្រើនកើតឡើងទៅលើសត្វព.ស់ដែលធំពេញរូប ពេញរាង ហើយជាវ័យដែលព.ស់អាចគ្រប់គ្រងប្រព័ន្ធភ្ញោចនៃក្រពេញបញ្ចេញពិ.សរបស់វា។ មានន័យថាវាចង់ឱ្យពិ.សចេញមកតាមចង្កូ.មក៏បាន ហើយវាមិនចង់បញ្ចេញពិ.សក៏បាន។
នៅក្នុងករណីព.ស់វែកចឹ.កនរណាម្នាក់ ប៉ុន្តែវាមិនបានបញ្ជ្រាបពិ.សរបស់វាតាមចង្កូ.មចូលទៅក្នុងសា.ច់របស់ជនរងគ្រោះ មានន័យថាវាគ្មានចេតនាចង់ផ្ដា.ច់ផ្ដិ.លជីវិតរបស់អ្នកដទៃទេ។ វាគ្រាន់តែផ្ដល់ការព្រមា.ន ដើម្បីធ្វើឱ្យភាគីម្ខាងទៀតកុំចង់លលេងជាមួយវា។ បើត្រូវដកខ្លួនថយ គួរតែដកខ្លួនថយឱ្យហើយទៅ ទាន់វាមិនចង់ប្រើប្រាស់ធម៌ក្ដៅ ឬប្រើដៃធ្ងន់។ ម៉្យាងទៀត អ្នកជំនាញខាងសត្វព.ស់ស្រា.វជ្រា.វឃើញថាមូលហេតុដែលព.ស់ធ្វើបែបនេះ ដើម្បីជាការកម្លាភាគីម្ខាងទៀត និងដើម្បី«ទិញពេលវេលា – buy time» រំដោះខ្លួនចេញពីស្ថានភាពដែលវាកំពុងតែប្រឈម។
សូមជម្រាបថាភូមិស្រុកដែលកើតមានហេតុការណ៍ខាងលើនេះជាតំបន់ដែលសម្បូរព.ស់ច្រើនណាស់។ ពោលគឺសត្វពស់នៅតំបន់នោះមានរហូតដល់ទៅជាង២រយប្រភេទខុសៗគ្នា រួមទាំងពស់មានពិ.ស និងព.ស់គ្មានពិ.ស។ អ្នកខ្លះប្រសិទ្ធនាមតំបន់នេះថា «ឋានសួគ៌សត្វព.ស់»។ អ្វីដែលបានរៀបរាប់ទាំងអម្បាលម៉ានខាងលើនេះសុទ្ធតែជាព័ត៌មានពិត ឥតក្លែងក្លាយ ចុះផ្សាយនៅលើទំព័រសារព័ត៌មាន និងគេហទំព័រដែលអាចជឿទុកចិត្តបានដូចជា www.livescience.com , New York Post , Indian Express
ចែករំលែកព័តមាននេះ