ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេការ​ក្រុមហ៊ុន​ចិន​ម្នាក់​ត្រូវ​ចៅក្រម​សម្រេច​ហើយ រឿង​ចេញ​សែក​ស្អុយ​ជាង​៥​លាន​ដុល្លារ និង​តាម​​ចាប់​ខ្មែរ​ម្នាក់​ទៀត

1 ឆ្នាំ មុន
  • ភ្នំពេញ

ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០២៣​នេះ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​មេការ​ក្រុមហ៊ុន​ចិន​ម្នាក់ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន និង​ឲ្យ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​ខ្មែរ​ម្នាក់​ទៀត ពាក់ព័ន្ធ​ករណី

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០២៣​នេះ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​មេការ​ក្រុមហ៊ុន​ចិន​ម្នាក់ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន និង​ឲ្យ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​ខ្មែរ​ម្នាក់​ទៀត ពាក់ព័ន្ធ​ករណី​ចាយ​សែក​ស្អុយ​ជាង​៥​លាន​ដុល្លារ​អា​មេ​រិ​ក​។

ជនសង្ស័យ​ខាងលើ​នេះ​មានឈ្មោះ WU QUANG JIE ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជនជាតិ​ចិន​ហុងកុង ស្នាក់​នៅផ្ទះ​លេខ​១៣ ផ្លូវ​១៩៨៦ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មុខរបរ​ជា​មេការ​ក្រុមហ៊ុន​សាងសង់​ហ្សុ​ង​លាន អ៊ិ​ន​ធើ​ណេ​សិន​ណ​ល វេស​មិន​។ ហើយ​ជនសង្ស័យ​រូប​នេះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ អនុវត្ត​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២៣ នៅ​ចំណុច​ផ្លូវ​លេខ​៣១៥ ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក​។

ដើមចម​ពី​ការ​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ គឺ​តាម​យោង​តាម​ពាក្យបណ្ដឹង​របស់​ម្ចាស់បំណុល​ដែល​​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០២២ បុរស​ខ្មែរ​ម្នាក់ និង​ឈ្មោះ WU QUA NG JIE ជន​ជាតិ​ចិន ជា​មេការ និង​តំណាង​ឲ្យ​ក្រុមហ៊ុន ហ្សុ​ង​លាន អ៊ិ​ន​ធើ​ណេ​សិន​ណ​ល វេស​មិន បាន​ស្នើ​សុំ​ខ្ចីប្រាក់​ពី​ដើមបណ្តឹង​ចំនួន ៥ ៥០០ ០០០ ដុល្លារ​អា​មេ​រិ​ក ដោយ​ជនជាតិ​ខ្មែរ​ម្នាក់​នោះ បាន​ធ្វើ​លិខិតធានា​អះអាង​ថា នឹង​សង​វិញ​តាម​រយៈ​មូល​ប្ប​ទា​នប​ត្រ​ចំនួន​៥​សន្លឹក គឺ​មូលប្បទានប័ត្រ​ចុះ​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២២ ជា​បន្តបន្ទាប់​។

លុះដល់​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២២ ម្ចាស់បំណុល​បាន​យក​មូល​ប្ប​ទា​នប​ត្រ ដែល​មាន​ទឹកប្រាក់​ប្រមាណ ៣​លាន​៥​សែន​ដុល្លារ​អា​មេ​រិ​ក​ទៅ​បើក​នៅ​ធនាគារ ស្រាប់តែ​ខាង​ធនាគារ​ឆ្លើយ តប​មក​វិញ​ថា មូល​ប្ប​ទា​នប​ត្រ​ចុះ​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២២ របស់​ឈ្មោះ WU QUANG JIE និង​ខ្មែរ​ម្នាក់​នោះ ជា​មូល​ប្ប​ទា​នប​ត្រ​គ្មាន​សាច់ប្រាក់ ពោល​គឺ​សែក​ស្អុយ ។

ហើយ​បន្ទាប់​ពី​ដឹង​ថា មេការ​ជនជាតិ និង​ខ្មែរ​ម្នាក់ រួម​គ្នា​មានគំនិត​ទុច្ចរិត​ឆ​បោ​.​ក​ទៅ​លើ​ទឹកប្រាក់​ជាង​៥​លាន​ដុល្លារ​នោះ ទើប​ម្ចាស់បំណុល​ស្វះ​ស្វែងរក​ការ​ជួប​ចរចា​ជាមួយ (​ខ្មែរ​) សុំ​លាក់​ឈ្មោះ និង​ឈ្មោះ WU QUANG JIE ដើម្បី​ពិភាក្សា​ដោះស្រាយ​បំណុល ហើយ​ពួក​គេ​ក៏​បាន​សុំ​ពន្យា​សង ប៉ុន្តែ​ទីបំផុត គឺ​សង​ខ្យល់​ទៅ​វិញ​។

ករណី​ដូច​បាន​រៀបរាប់​ខាងលើ​នេះ​ហើយ ដែល​ជា​បទល្មើស​បាន​ធ្វើ​តំណាង​អយ្យការ​ចោទប្រកាន់​ជា​ផ្លូវការ រួច​ដាក់​ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​រូប​នោះ​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ