ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​រាជធានី នឹង​ពង្រីក​បន្ថែម​សេវា​ខ្សែ​រថយន្តក្រុង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី បាន​ធ្វើការ​ពង្រីក​បន្ថែម​សេវា​ខ្សែ​រថយន្តក្រុង​ដឹក​ជញ្ជូន​សាធារណៈ ឲ្យ​ស្ទើរតែ​ដល់​មាត់ទ្វារ​រោងចក្រ​តែ​ម្តង

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី បាន​ធ្វើការ​ពង្រីក​បន្ថែម​សេវា​ខ្សែ​រថយន្តក្រុង​ដឹក​ជញ្ជូន​សាធារណៈ ឲ្យ​ស្ទើរតែ​ដល់​មាត់ទ្វារ​រោងចក្រ​តែ​ម្តង និង​បន្ថែម​ឲ្យ​បាន​៨​ខ្សែ​នៅ​ក្នុង​ខែតុលា​នេះ ដើម្បី​បន្ថែម​សេវា​នេះ​ឲ្យ​កាន់តែ​ទូលំទូលាយ សម្រាប់​ដឹក​កម្មករ​, សិស្ស​, ជន​ចាស់ជរា អត់​យក​លុយ តាម​ការ​ណែនាំ​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន​ក្នុង​នោះ ក៏​ត្រៀម​បង្កើត APP នៅ​ក្នុង​ទូរស័ព្ទ​ដៃ ដើម្បី​ងាយស្រួល​ឱ្យ​ប្រជាពលរដ្ឋ ដែល​ប្រើប្រាស់​រថយន្តក្រុង​សាធារណៈ ងាយស្រួល និង​ដឹង​ពី​ពេលវេលា ទីតាំង​ចំណត តម្រាយ​ផ្លូវ​ធ្វើ​ដំណើរ ព្រមទាំង​បង្កើត​ប្រព័ន្ធ​ទូទាត់​ថ​រិ​ការ បែប​អេ​ឡិ​ក​ត្រូ​និ​ច ពី​សាច់ប្រាក់ មក​ជា​ការ​ឆូត​កាត​វិញ​ផង​ដែរ ។

លោក មាស ម៉េ​ត​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ក្រោយ​ពី​បញ្ចប់​កិច្ចប្រជុំ​ស្តី​ពី​ស្ថានភាព នៃ​ការ​គ្រប់គ្រង​រដ្ឋាករ​ស្វយ័ត ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង ថា ក្នុង​កិច្ចប្រជុំ​នោះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​រំលឹក​ឡើង​វិញ ពី​ប្រសាសន៍ សម្តេច​តេ​ជោ ដែល​បាន​លើក​ឡើង កាលពី​ពេល​ថ្មី​នេះ ដែល​បាន​អនុញ្ញាត​ឱ្យ​កម្មករ​-​កម្មការិនី បាន​ជិះ​រថយន្តក្រុង​ដោយ​ឥត​គិត​ប្រាក់ រយៈពេល​ពីរ​ឆ្នាំ និង​បាន​ណែនាំ​ឱ្យ​ភាគី​ពាក់ព័ន្ធ​យកចិត្តទុកដាក់ ក្នុង​ការ​អនុវត្ត​ប្រសាសន៍​របស់ សម្តេច​តេ​ជោ ដើម្បី​ឱ្យ​មាន​ប្រសិទ្ធិ​ភាព​ផង​ដែរ ។

លោក​បន្ត​ថា ជាមួយ​គ្នា​នោះ អភិបាល​រាជធានី ក៏​បាន​ក្រើនរំលឹក​ដល់​អ្នកបើកបរ​រថយន្តក្រុង​សាធារណៈ​ទាំងអស់ ត្រូវ​មាន​ក្រមសីលធម៌​វ​ជ្ជា​ជីវៈ ជា​អ្នកបើកបរ មានការ​យោគយល់ គោរព​ច្បាប់​ចរាច​ណ៍ ដើម្បី​បញ្ជៀ​ស​នូវ​ថ្នាក់​ចរាចរណ៍​ផ្សេង​ៗ រដ្ឋបាល​រាជធានី​គ្រោង​បង្កើត​ឱ្យ​មាន​លេខ​ទូរស័ព្ទ (Hot Line) និង​បង្ហាញ​នៅ​ក្នុង​រថយន្តក្រុង​ផ្ទាល់ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ងាយស្រួល​ផ្តល់​ដំណឹង​ជូន​អាជ្ញាធរ ងាយស្រួល​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ ដែល​ទទួល​សេវាកម្ម​រថយន្តក្រុង​ផង​ដែរ ៕