ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីចេះ ! ជ្រូកព្រៃ​ច្រើន​ម៉្លេះ !

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ជ្រូកព្រៃ​ចំនួន​២២​ក្បាល ត្រូវ​បាន​កងពលតូច​ថ្មើរជើង​លេខ​៥១

ខេត្តបន្ទាយមានជ័យ ៖ ជ្រូកព្រៃ​ចំនួន​២២​ក្បាល ត្រូវ​បាន​កងពលតូច​ថ្មើរជើង​លេខ​៥១ ទិញ​មក​ចិញ្ចឹម​ក្នុង​កសិដ្ឋាន កាលពី​ថ្មី​ៗ​នេះ ក្នុង​ទីបញ្ជាការ​ពល​តូច​ថ្មើរជើង​លេខ​៥១ ស្រុក​ព្រះនេត្រព្រះ ។

លោក​ឧត្តមសេនីយ៍ត្រី សេង ធា​រិ​ន មេបញ្ជាការ​រង​នាយសេនាធិការ​ពល​តូច​ថ្មើរជើង​លេខ​៥១ បាន​ប្រាប់​ថា ៖ ដោយ​មានការ​ណែនាំ​ពី​ថ្នាក់ដឹកនាំ​យោធភូមិ​ភាគ​ទី​៥ និង​មេបញ្ជាការ​ពល​តូច​ថ្មើរជើង​លេខ​៥១ បាន​ទិញ​ជ្រូកព្រៃ​ពូជ​ចំនួន​២២​ក្បាល មក​ដាក់​ចិញ្ចឹម​ក្នុង​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក របស់​ទីបញ្ជាការ​ពល​តូច​ថ្មើរជើង​លេខ​៥១ ស្ថិត​ភូមិ​ភ្នំ​ជញ្ជាំង ឃុំ​ជប់​វ៉ា​រី ស្រុក​ព្រះនេត្រព្រះ ។

លោក​បាន​បញ្ជាក់​ថា ៖ កងកម្លាំង​យោធា​ក្រៅពី​ការងារ​ការពារ​បូរណភាព​ទឹកដី កងកម្លាំង​ធ្វើ​អន្តរាគមន៍​ជួល​ដល់​ប្រជាពលរដ្ឋ ដែល​រង​គ្រោះ​ដោយ​ធម្មជាតិ មាន​គ្រោះ​ទឹកជំនន់ និង​ខ្យល់ព្យុះ ខ្យល់​កន្ត្រាក់ ហើយ​ជួយ​កសាង​ផ្ទះ​ជូន​ប្រជាពលរដ្ឋ ដែល​មាន​ជីវភាព​ទីទ័ល​ក្រ និង​ប្រមូល​ផល​ជូន​ប្រជាប​ល​រដ្ឋ ។

លោក​ឧត្តមសេនីយ៍ត្រី សេង ធា​រិ​ន បាន​បញ្ជាក់​ថា ៖ ក្រៅពី​ការងារ​ការពារ​បូរណភាព​ទឹកដី គឺ​កងកម្លាំង​បាន​ដាំ​បន្លែ​ផ្លែ​ឈើ​ចិញ្ចឹម មាន់ ទា ជ្រូក និង​ជ្រូកព្រៃ​បន្ថែម សម្រាប់​អង្គភាព​ពល​តូច​ថ្មើរជើង​លេខ​៥១ ៕