ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខសញ្ញាប្រើកាំបិតផ្គាក់ និងបុ័ងតោ កា.ប់​ប្លន់ម៉ូតូ ត្រូវនគរបាលខេត្តកណ្តាល បង្ក្រាបបាន ៥ នាក់

1 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្ដាល៖ កម្លាំងសមត្តកិច្ចនគរបាលជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្តកណ្តាល នៅ​ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ បានសហការជាមួយនគរបាលរាជធានីភ្នំពេញ និងខេត្ដ​សៀមរាប​ បើក​កិច្ចប្រតិបត្ដិការស្រាវជ្រាវ និងបង្រាបមុខសញ្ញាប្រើកាំបិតបុ័ងតោ…

ខេត្តកណ្ដាល៖ កម្លាំងសមត្តកិច្ចនគរបាលជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្តកណ្តាល នៅ​ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ បានសហការជាមួយនគរបាលរាជធានីភ្នំពេញ និងខេត្ដ​សៀមរាប​ បើក​កិច្ចប្រតិបត្ដិការស្រាវជ្រាវ និងបង្រាបមុខសញ្ញាប្រើកាំបិតបុ័ងតោ កា.ប់ប្លន់ម៉ូតូមួយករណី ដោយធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន ៥ នាក់ ក្នុងចំណោមបក្ខពួក ៧នាក់។

ជនសង្ស័យ​ ដែលត្រូវបានឃាត់ខ្លួន រួមមាន៖ ១.ឈ្មោះ ឆៃ អៀងឡេង ហៅឆ្លាំង ភេទប្រុស អាយុ២៣ ឆ្នាំ មុខ របរមិនពិតប្រាកដ មានទីលំនៅភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។  ២.ឈ្មោះ ហុក សំណាង ហៅ បឺត ភេទប្រុស អាយុ ១៨ឆ្នាំ  មុខរបរ មិនពិត​ប្រាកដ មានទីលំនៅភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ៣.ឈ្មោះ អឿន ម៉ុងហាក់ ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ៤.ឈ្មោះ សើ ឈុនឡេង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានីភ្នំពេញ។ ៥.ឈ្មោះ ដុំ សុខវិសាល ភេទប្រុស អាយុ១៩ ឆ្នាំ មុខរបរ​ជាងជួសជុលម៉ូតូ មានទីលំនៅភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

សូមជម្រាបថា កាលពីវេលាម៉ោង ៨ និង២០នាទី យប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅលើចិញ្ចើមផ្លូវជាតិលេខ៦ ក្នុងភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល មានករណីចោរ ១ក្រុម ប្រើកាំបិត និងដំថ្ម ធ្វើសកម្មភាពកា.ប់ប្លន់យកម៉ូតូពីជនរងគ្រោះ ឈ្មោះ ម៉េង លីសុធា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរកម្មករ ស្នាក់នៅក្នុងដេប៉ូលក់អីវ៉ាន់បោះដុំ ក្នុង​ភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល បណ្តាលឲ្យ​រងរបួសដើមដៃ និងខ្នងខាងឆ្វេង និងបាត់បង់ម៉ូតូ ១គ្រឿង ម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាក​លេខ កណ្ដាល 1Y-9535។

ក្រោយកើតមានអំពើប្លន់នោះ កម្លាំងជំនាញនគរបាលយុត្តិធម៌ស្រុកមុខកំពូល បានសហការ​ជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងកម្លាំងអធិការ​ដ្ឋាននគរបាលក្រុង.ខេត្តសៀមរាប ​ឃាត់ខ្លួនជនសង្ស័យ បានចំនួន ៥នាក់ និងដកហូតវត្ថុតាង រួមមាន​៖ ១.ម៉ូតូម៉ាក SUZUKI NEX ពណ៌ស-ទឹកក្រូច១គ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 1CX-4850 ជាមធ្យោបាយជិះធ្វើសកម្មភាព។ ២.ម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ ១គ្រឿង ស៊េរីឆ្នាំ២០២១ ឡើងតែម ឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ 1IT-5779 ជាមធ្យោបាយជិះ​ធ្វើសកម្មភាព​។ ៣.ម៉ូតូម៉ាក Honda C90 គប់ជ្រុង ពណ៌ទឹកប៊ិក ១គ្រឿង ពាក់ផ្លាកលេខ កណ្ដាល 1A-6735 ជាមធ្យោបាយជិះធ្វើសកម្មភាព។ ៤.ទូរសព្ទម៉ាក VIVO ពណ៌ទឹកប្រាក់ ១គ្រឿង។ ៥.ទូរសព្ទម៉ាក OPPO ពណ៌ខ្មៅ ០១គ្រឿង។ ៦.កាំបិតផ្គាក់១ ដងវែង ធ្វើអំពីឬស្សី ២។ ៧.កាំបិតប៉័ងតោ១។

​ជនសង្ស័យ និងវត្ថុតាង ត្រូវ​សមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកណ្តាល តាមនីតិវិធី៕ ឃឹម ប៊ុនណាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ