ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចប្រជុំ​បូក​សរុប​ត្រួតពិនិត្យ និង​ពង្រឹង​ការងារ​អត្តសញ្ញាណ​កម្ម

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៧​នេះ នៅ​ស្នងការដ្ឋាន​នគរបាល​សៀមរាប មាន​រៀបចំ បើក​កិច្ចប្រជុំ​បូក​សរុប​ត្រួតពិនិត្យ

ខេត្តសៀមរាប ៖ នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៧​នេះ នៅ​ស្នងការដ្ឋាន​នគរបាល​សៀមរាប មាន​រៀបចំ បើក​កិច្ចប្រជុំ​បូក​សរុប​ត្រួតពិនិត្យ និង​ពង្រឹង​ការងារ​អត្តសញ្ញាណ​កម្ម ក្រោម​អធិបតីភាព​លោក​វរសេនីយ៍ឯក ទិ​ត្យ ណា​រ៉ុ​ង ស្នងការ​នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប  ដោយ​មាន​អញ្ជើញ​ចូល​ពី លោកស្នងការ​រង លោក លោកស្រី​នាយ​នាយ​រង​លោក​អធិការ​អធិការរង និង​នាយ​បុ​ស្តិ៍​នគរបាល​រដ្ឋបាល​ក្រុង​ស្រុក​ទាំង​១០០​អញ្ជើញ​ចូល​រួ​ផង​ដែរ​។

បន្ទាប់​ពី​លោក​វរៈសេនីយ៍ទោ នៅ អេ​ង​វ​ណ្ណី នាយការិយាល័យ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ បាន​អាន​របាយការណ៍​បូក​សរុប​ការងារ​អត្ត​ញ្ញាណ​កម្ម ដែល​កងកម្លាំង​បាន​អនុវត្ត​កន្លង​មក​ជូន​អង្គប្រជុំ​រួច​មក លោក​វរៈសេនីយ៍ឯក កែវ រក្សា ស្នងការ​រង​ទទួល​ការងារ​អត្តសញ្ញាណ​កម្ម បាន​មាន​មតិ​ពាក់ព័ន្ធ​ការងារ​អត្តសញ្ញាណ​កម្ម និង​អាន​ប្រកាស​ស្តី​ពី​ការ​កែសម្រួល​ប្រការ​២ និង​ប្រការ​៦ នៃ​ប្រកាស​លេខ​១០២៤៥ ប្រក​ចុះ​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០១៥ ស្តី​ពី​នីតិវិធី និង​បែបបទ​នៃ​ការ​ចេញ​លិខិត​បញ្ជក់​ទីលំនៅ​ក្នុង​ឃុំ សង្កាត់​ដោយ​អាជ្ញាធរ​ឃុំ​សង្កាត់​ជូន​ប្រជាពលរដ្ឋ​សម្រាប់​គោលដៅ​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​រួច​មក អង្គពិធី​បាន​ធ្វើការ​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​រក​បញ្ហា​ប្រឈម និង​បទ​ពិសោធន៍​ល្អ​ៗ​សម្រាប់​ជា​ទិស​ដៅ​យក​ទៅ​អនុវត្ត​បន្ត​ឲ្យ​មាន​ប្រសិទ្ធភាព​។

អញ្ជើញ​មាន​មតិ​បូក​សរុប​លោក​វរសេនីយ៍ឯក ទិ​ត្យ ណា​រ៉ុ​ង ស្នងការ​នគរបាល​ខេត្ត​បាន​ប្រសាសន៍​ថា លោក​សូម​សម្ដែង​ការ​កោតសរសើរ​ចំពោះ​កម្លាំង​នគរបាល​ទាំងអស់​ដែល​កន្លង​មក​បាន​ខិតខំ​បំពេញ​នូវ​តួនាទី និង​ភារកិច្ច​របស់​ខ្លួន​បាន​យ៉ាង​ល្អ​ប្រសើរ​។ ទន្ទឹម​នេះ​យើង​ក៏​នៅ​មាន​ចំណុះ​ខ្វះខាត​ខ្លះ​ដែល​យើង​ទាំងអស់​គ្នា ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់​បន្ថែម​ទៀត​ទាំង​ការិយាល័យ​ជំនាញ​ទាំង​អធិការ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ត្រូវ​បង្កើន​ការ​គ្រប់គ្រង​ស្ថិតិ​ការ​ស្នាក់​ការ​នៅ​បញ្ជី​គ្រួសារ​ធ្វើ​ផ្លាស់​ទីលំនៅ​របស់​ប្រជាពលរដ្ឋ​ត្រូវ​ជំរុញ​ធ្វើ​បញ្ជី ក​១​ដល់ក​១៥ និង​ត្រូវ​ប្រជុំ​ផ្សព្វផ្សាយ​ឲ្យ​ប្រជា​ពល​បាន​យល់ និង​ចូលរួម ជា​ពិសេស​ត្រូវធ្វើ​បញ្ជី ក​-២​ក​-៤​ក​-៥ ឲ្យ​បាន​គ្រប់​ៗ​គ្រួសារ​។

ក្នុង​នោះ​ប៉ុស្តិ៍​នគរបាល​ត្រូវ​ចុះ​ទៅ​តាម​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ​ជាប់​ជា​ប្រចាំ ដើម្បី​សំណេះសំណាល​សួរសុខទុក្ខ និង​បម្រើសេវា​សាធារណៈ​ជូន​ពួក​គាត់​ឲ្យ​បាន​ល្អ​ត្រូវ​បន្ត​ពង្រឹង​កិច្ច​ការងារ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​និង​បង្កើន​ការងារ​ប្រជា​ការពារ​ភូមិ​ឃុំ​ឲ្យ​មាន​សន្តិសុខ​សុ​វ​តិ្ថ​ភាពល្អ​។ លោក​បាន​បន្ថែម​ទៀត​ថា ក្នុង​នាម​ជា​កងកម្លាំង​នគរបាល​ជាតិ​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​វិន័យ​ក្នុង​ការ​អនុវត្ត​នូវ​តួនាទី និង​ភារកិច្ច​របស់​ខ្លួន ពិសេស​ត្រូវ​មាន​សាមគ្គីភាព​ឯកភាព​ផ្ទៃក្នុង និង​មានការ​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​ល្អ​ទើប​យើង​អាច​ឈាន​ទៅ​សម្រេច​ជោគជ័យ​៕