ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញ​បំណែ.កស.ពតារា​ម៉ូ​ដែល​ល្បី១រូប​ក្នុង​ទូទឹកកក ក្រោយបា.ត់ខ្លួន​ច្រើនថ្ងៃ​

1 ឆ្នាំ មុន

ហុងកុង ៖ ករណី​ឃា.តកម្ម​លើ​តារា​ម៉ូ​ដែល​ល្បីឈ្មោះ​របស់​ហុងកុង នាង Abby Choi បាន​ក្លាយជា​រឿង​ដ៏​

ហុងកុង ៖ ករណី​ឃា.តកម្ម​លើ​តារា​ម៉ូ​ដែល​ល្បីឈ្មោះ​របស់​ហុងកុង នាង Abby Choi បាន​ក្លាយជា​រឿង​ដ៏​រន្ធ.ត់​បំផុត​សម្រាប់​មហាជន ដែល​កំពុង​ត្រូវ​បាន​ជជែក​វែកញែក​យ៉ាង​កក្រើក​បណ្តាញ​ទំនាក់ទំនង​សង្គម រួម​ជាមួយ​អារម្មណ៍​ត.ក់ស្លុ.ត​លាយឡំ​នឹង​ការ​អាណិតអាសូរ​ដល់​តារា​ស្រី​រូប​ស្រស់​រូប​នេះ​ផង​ដែរ​។

របាយការណ៍​ចុង​ក្រោយ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក និង​អន្តរជាតិ​ដូច​ជា CNN, BBC និង The Guardian ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៥ កុម្ភៈ បានឱ្យ​ដឹង​ថា ប៉ូលិស​ហុងកុង​បាន​ចាប់ខ្លួន​មនុស្ស​៣​នាក់ ជុំវិញ​ករណី​ឃា.តកម្ម​ដ៏​សាហា.វ​ជាទី​បំផុត​លើ​តារា​ម៉ូ​ដែល Abby Choi អាយុ​២៨​ឆ្នាំ ជាមួយ​អ្វី​ដែល​អាជ្ញាធរ​ចោទប្រកាន់​ថា គឺជា​ជម្លោះ​ពាក់ព័ន្ធ​នឹង​ទ្រព្យសម្បត្តិ​ជាមួយនឹង​គ្រួសារ​អតីត​ស្វាមី​របស់​នាង​។

លោក Supt Alan Chung ដែល​ជា​មន្ត្រី​ប៉ូលិស​បាន​អះអាង​កាលពី​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ថា ប៉ូលិស​នៅ​តែ​ព្យាយាម​កំណត់​ទីតាំង ដើម្បី​ស្វែង​រក​បំណែ.ក​​ក្បាល​​តារា​ស្រី​រូប​នេះ បន្ទាប់​ពី​បំណែ.ក​អវយវៈ​មួយ​ចំនួន​របស់​នាង ត្រូវ​បាន​រក​ឃើញ​ក្នុង​ទូទឹកកក ស្ថិត​ក្នុងភូមិ Lung Mei មាន​ចម្ងាយ​ប្រហែល​២៧​គីឡូម៉ែត្រ​ពី​ទីក្រុង Kowloon​។ ម៉ាស៊ីន​កា.ត់​សា.ច់​មួយគ្រឿង​ ខ្សែ​អគ្គិសនី និង​សំលៀក​បំពាក់​មួយ​ចំនួន ដែល​សង្ស័យ​ថា ពាក់ព័ន្ធ​នឹង​ករណី​ឃា.តកម្ម​នេះ ត្រូវ​បាន​រឹបអូស​នៅ​កន្លែង​កើតហេតុ​។

លោក​បន្ថែម​ថា ឪពុក ម្ដាយ និង​បងប្រុស​របស់​អតីត​ស្វាមី Abby Choi ត្រូវ​បាន​ចាប់ខ្លួន ហើយនឹង​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​មនុស្សឃា.ត ខណៈ​កន្លែង​លាក់ខ្លួន​របស់​អតីត​ស្វាមី​នាង នៅ​មិន​ទាន់​ត្រូវ​បាន​គេ​ដឹង​នៅឡើយ​ទេ​។

លោក Chung បាន​ថ្លែង​ថា «​យើង​ជឿ​ថា ជន​រង​គ្រោះ និង​ក្រុម​គ្រួសារ​អតីត​ស្វាមី​នាង​មាន​ជម្លោះ​ហិរញ្ញវត្ថុ ដែល​ទាក់ទង​នឹង​ចំនួន​ទឹកប្រាក់​ដ៏​ច្រើន ដោយសារ​តែ​ការ​មិន​ពេញចិត្ត​នឹង​របៀប ដែល​ជន​រង​គ្រោះ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​ដ៏​ច្រើន​របស់​នាង ដែល​បាន​ក្លាយជា​ហេតុផល ដើម្បី​ផ្តាច់ជីវិត​នាង​»​។

តារា​ស្រី Abby Choi ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​បាត់​ខ្លួន​ជា​លើក​ដំបូង​កាលពី​ថ្ងៃ​ទី​២២ ខែកុម្ភៈ នាង​ត្រូវ​បាន​ប្រទះ​ឃើញ​ចុង​ក្រោយ​ដោយ​បងប្រុស​អតីត​ស្វាមី​នាង ដែល​ធ្វើការ​ជា​អ្នកបើកបរ​ផ្ទាល់​របស់​នាង​។ ប៉ុន្តែ​ក្រោយមក ប៉ូលិស​ក៏​បាន​ចោទ​ថា ក្រុម​គ្រួសារ​នេះ បាន​កុហក​បោកប្រាស់​អ្នកស៊ើប​អង្កេត​។ ដោយ​ប៉ូលិស​បាន​បន្ថែម​ថា ផ្ទះ​នៅ​ក្នុងភូមិ ដែល​គេ​រក​ឃើញ​បំណែក​ស.ព​របស់ Abby Choi ក្នុង​ទូរ​ទឹកកក ត្រូវ​បាន​ជួល​កាលពី​ពេល​ថ្មី​ៗ​នេះ ហើយ​គ្មាន​គ្រឿងសង្ហារិម​នោះ​ទេ ដោយ​ប៉ូលិស​ស្នើ​ថា វា​ត្រូវ​បាន​រៀបចំ​ឡើង ដើម្បី​យក​ស.ព Choi ទៅ​បោះចោល​ជា​បន្តបន្ទាប់​។ បន្ថែម​លើស​ពី​នេះ ប៉ូលិស​បាន​បញ្ជាក់​ចុង​ក្រោយ​ថា ការ​ស៊ើបអង្កេត រួម​ទាំងមូល​ហេតុ​នៃ​ការ​ស្លា.ប់​នៅ​តែ​បន្ត​។

សូម​ជម្រាប​ថា ក្នុង​នាម​ជាតា​រា​ម៉ូ​ដែល Abby Choi បាន​រីករាយ​នឹង​ការ​បង្ហាញខ្លួន​ជា​អន្តរជាតិ ហើយ​ត្រូវ​បាន​គេ​ថតរូប​នៅ​ក្នុង​កម្មវិធី Elie Saab Spring Summer 2023 Haute Couture ក្នុង​ទី​ក្រុងប៉ារីស ប្រទេស​បារាំង កាលពី​ខែ​មុន​។ ថ្មី​ៗ​នេះ​នាង​ក៏​បាន​បង្ហាញខ្លួន​ជាតា​រា​ម៉ូ​ដែល​គម្រប​ឌី​ជី​ថ​ល​សម្រាប់​ទស្សនាវដ្ដី​ប្រណិត L’Officiel Monaco និង​បាន​ចូលរួម​កម្មវិធី Paris Fashion Week ក្នុងឆ្នាំនេះ​ផង​ដែរ​។

Abby Choi ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​អ្នកមាន​ឥទ្ធិពល​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ដោយ​មាន​អ្នក​តាមដាន​ជិត ១០​ម៉ឺន​នាក់​នៅ​លើ​គណនី Instagram ដែល​បង្ហាញ​ពី​រូបថត​របស់​នាង​ជាមួយនឹង​ម៉ាក​ល្បី​ៗ​ជា​ច្រើន នៅ​ក្នុង​ទីតាំង​ល្បី​ៗ​ជា​ច្រើន​ដូច​ជា ទីក្រុង​ឡុ​ង​ដ៍ ប៉ា​រី​ស និង​សៀង​ហៃ រួម​និង​កន្លែង​ប្រណិត និង​ល្បី​ៗ​នៅ​ក្នុង​ទីក្រុង​ហុងកុង​ផង​ដែរ​។

យោង​តាម​ប្រភព​ពី​សារព័ត៌មាន The Straits Times របស់​សិង្ហ​បុរី ដែល​ដកស្រង់​ប្រភព​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ហុងកុង បាន​ចេញផ្សាយ​ថា Abby Choi មានកូន​២​នាក់​ជាមួយ​អតីត​ស្វាមី​នាង ដែល​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ថា Alex Kwong​។ វា​មិន​ច្បាស់​ទេ​ថា នៅ​ពេល​ណា​ដែល​នាង​បាន​លែងលះ​ជាមួយ​លោក Kwong ប៉ុន្តែ​នាង​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​រៀប​ការ​ជាមួយ​ប្តី​បច្ចុប្បន្ន​របស់​នាង នៅ​ក្នុង​ឆ្នាំ ២០១៦​។ នាង​គឺជា​កូនប្រសារ​របស់​ស្ថាបនិក​ក្រុមហ៊ុន TamJai Yunnan Mixian ដែល​ជាស​ង្វា​ក់​ភោជនីយដ្ឋាន​ក្នុង​ទីក្រុង​ហុងកុង ជាមួយ​ប្រតិបត្តិការ​នៅ​ចិនដីគោក​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ