ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ ៖ ចាប់ពី​ខែមករា ឆ្នាំ​២០១៨ កម្មករ​គ្រប់​ផ្នែក​ទាំងអស់​នឹង​ត្រូវ​…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ សម្តេច​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែសីហា​ បាន​ប្រកាស​ថា កម្មករ កម្ម​ការិ​នី​គ្រប់​ផ្នែក​ទាំង​អស់ មិនមែន

រាជធានី​ភ្នំពេញ ​៖ សម្តេច​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែសីហា​ បាន​ប្រកាស​ថា កម្មករ កម្ម​ការិ​នី​គ្រប់​ផ្នែក​ទាំង​អស់ មិនមែន​ត្រឹមតែ​កម្មករ កម្ម​ការិ​នី​នៅ​វិស័យ​កាត់ដេរ តែ​កម្មករ​សំណង់​ផង​ដែរ នឹង​ទទួល​បាន​សេវា​សុខភាព​នៅ​គ្រប់​មន្ទីរពេទ្យ​ទាំងអស់ ដោយ​ឥត​គិតថ្លៃ​។​

សម្តេច​បាន​បញ្ជាក់​ថា​៖ «​ចាំ​ពី​ខែមករា ២០១៨ កម្មករ​គ្រប់​ផ្នែក​ទាំងអស់ ទាំង​ក្នុង​ និង​ក្រៅ​ប្រព័ន្ធ​ទាំង​អស់​…​ រាប់​ទាំង​កម្មករ​សំណង់ នឹង​ទទួល​បានការ​ពិនិត្យ​ព្យាបាល​ដោយ​​ឥត​គិតថ្លៃ​»​។ សម្តេច​តេ​ជោ​បាន​ប្រកាស​បែប​នេះ​នៅ​​​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​ កម្ម​ការិ​នី​ជាង​២​ម៉ឺន​នាក់ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

សម្តេច​ក៏​បាន​ជម្រុញ​ឲ្យ​កម្មករ កម្ម​ការ​នី​ខិតខំ​ធ្វើការ​ឲ្យ​បាន​ល្អ ហើយ​សម្តេច​ក៏​សង្ឃឹមថា វិស័យ​កាត់ដេរ​នឹង​អាច​រក​ទីផ្សារ​ និង​ពង្រីក​ទីផ្សារ​បាន​បន្ថែម​ទៀត ព្រោះថា​ឥឡូវ​នេះ​ទីផ្សារ​ជប៉ុន​ក៏​មានការ​នាំ​ចូល​សម្លៀក​បំពាក់​ពី​កម្ពុជា​ផង​ដែរ អ​ញ្ចឹ​ង​ទេ «​យើង​ត្រូវ​រួម​គ្នា​រក្សា​និង​បង្កើត​ការងារ​»។​

សម្តេច​បាន​បញ្ជាក់​ថា​ រាជរដ្ឋាភិបាល​ប្រឹងប្រែង​ខ្លាំង​ណាស់ ​ដើម្បី​ជួយ​បងប្អូន​ពលករ​ធ្វើការ​នៅ​ក្រៅប្រទេស ដូច​ជា​ប្រទេស​ថៃ​ជាដើម ដើម្បី​បាន​ទទួល​នូវ​សិទ្ធ​ស្របច្បាប់​។ មក​ដល់​ពេល​នេះ​នៅ​ប្រទេស​ជប៉ុន​តាម​រយៈ​ការ​ស្នើ​សុំ​របស់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល គឺ​មាន​កម្មសិក្សាការី​ខ្មែរ​កំពុង​តែ​ធ្វើការ​នៅ​ជប៉ុន​។ សម្តេច​បាន​បញ្ជាក់​ថា រាជ​រដ្ឋាភិបាល​ក៏​កំពុង​ខិតខំ​បង្កើត​ការងារ​ក្នុងស្រុក​ផង​ដែរ ដើម្បី​ឲ្យ​អ្នក​នៅ​ក្រៅប្រទេស​ត្រឡប់​មក​ស្រុក​វិញ​គឺ​មានការ​ងារ​ធ្វើ​ផង​ដែរ​៕