ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តុកក្តួល​! ស្រី​ស្អាត គង់ ចាន់​ស្រី​ដែន ទម្លាយ​រឿង​ការ​ពិត​មួយ ក្រោយ​មរណភាព​របស់​ម្តាយ

1 ឆ្នាំ មុន
  • ភ្នំពេញ

តារា​សម្តែង​នាង គង់ ចាន់​ស្រី​ដែន បាន​ទម្លាយ​រឿង​ពិត​មួយ​ដែល​នាង​បាន​លាក់​ម្តាយ​អស់​រយៈពេល​ប្រមាណ​ជា​២០​ឆ្នាំ រហូត​ដល់​ម្តាយ​ទទួលមរណភាព​ នោះ​គឺ​នាង​បានដឹង​ច្បាស់​ថា

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង គង់ ចាន់​ស្រី​ដែន បាន​ទម្លាយ​រឿង​ពិត​មួយ​ដែល​នាង​បាន​លាក់​ម្តាយ​អស់​រយៈពេល​ប្រមាណ​ជា​២០​ឆ្នាំ រហូត​ដល់​ម្តាយ​ទទួលមរណភាព​កាលពី​ពេល​ថ្មី​ៗ​នេះ​។ អ្វី​ដែល​តារា​សម្តែង​ក្នុង​រឿង «​កូនចៅ​ក្លែង​កាយ ប៉ះ​ចៅហ្វាយ​កំពូល​កូរ​» រូប​នេះ បាន​ព្យាយាម​លាក់​ម្តាយ នោះ​គឺ​នាង​បានដឹង​ច្បាស់​ថា នាង​មិនមែន​ជា​កូនបង្កើត​ឡើយ ពោល​គឺ​គ្រាន់តែ​ជា​កូនចិញ្ចឹម​តែ​ប៉ុណ្ណោះ​។

យ៉ាងណា គង់ ចាន់ ស្រី​ដែន លើក​ឡើង​បញ្ជាក់​ថា ហេតុផល​ដែល​នាង​ព្យាយាម​ធ្វើ​បែប​នេះ គឺ​មិន​ចង់អោយ​ម្តាយ​ពិបាកចិត្ត ដោយសារ​ម្តាយ​ស្រឡាញ់​នាង​ស្មើ​ជីវិត ដោយ​គ្មាន​លក្ខខណ្ឌ​។

តាម​រយៈ​សំ​ណេ​រដែ​ល​បាន​សរសេរ​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ក្រោយ​មរណភាព​ម្តាយ​នោះ ស្រី​ស្អាត គង់ ចាន់​ស្រី​ដែន បាន​លើក​ឡើង​ថា ម្តាយ​របស់​នាង​ឈ្មោះ គង់ សា​មឿ​ន បច្ចុប្បន្ន​មាន​ជុន្មាយុ​៧០​ឆ្នាំ អ្នក​ម្តាយ​ពុំ​មាន​ប្តី ពុំ​មានកូន​នោះ​ទេ អ្នក​ម្តាយ គឺជា​អ្នក​ដែល​យក​ខ្ញុំ​មក​បីបាច់​ចិញ្ចឹម​ថែរក្សា​​តាំងពី​បាតជើង​ក្រហម ស្រលាញ់​កូន​ស្មើ​ជីវិត ដោយ​ឥត​លក្ខខណ្ឌ​។

នាង​បញ្ជាក់​ថា រយៈពេល​ជាង​២០​ឆ្នាំ​ដែល​កូន​លាក់​ម៉ែ​ថា កូន​ដឹង​ការ​ពិត ដែល​កូន​ជា​កូនចិញ្ចឹម​របស់​លោក ព្រោះ​ខ្លាច​ម៉ែ​ពិបាកចិត្ត​គិតដល់​ចិត្ត​កូន តែ​ពេល​ចុង​ក្រោយ​នេះ​កូន​និយាយ​លេង តែ​ប្រហែល​ម៉ែ​អាច​យល់​បាន​។ នាង​បន្ត​ថា សំនួរ​ដែល​កូន​លឺ​ដោយ​សង្វេគ «​តើ​កូន​ស្រលាញ់​ម៉ែ​ដូច​ម៉ែ​បង្កើត​ដែល​ឬទេ?» (​មិន​ទាន់​ឆ្លើយ​ទេ ទឹកភ្នែក​ហូរ​យំ​មិន​ឲ្យ​ម៉ែ​លឺ ឱ​! ម៉ែអើយ លើ​លោក​នេះ ម្តាយ​របស់​កូន​មាន​តែ​មួយ​គត់ គឺ​អ្នក​ម្តាយ​នេះ​ហើយ​។

នាង​បញ្ជាក់​ថា តប​ទៅ​គាត់​វិញ ដោយ​ការ​ពិត អូយ​! មើល​ម៉ែ​សួរ ម៉ែ​មាន​តែ​មួយ​មិន​ឲ្យ​ស្រលាញ់​ម៉ែ តើ​ទៅ​ស្រលាញ់​អ្នក​ណា​ទៅ? គាត់​ញញឹម ខ្ញុំ​និង​ម៉ែ ពួក​ខ្ញុំ​បាន​ទទួលស្គាល់​ការ​ពិត​រៀង​ៗ​ខ្លួន​។ ថ្ងៃ​ពុធ ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៣ ជា​ថ្ងៃ​ដែល​កូន​រន្ធត់​បំផុត​ក្នុង​ឆាកជីវិត​នេះ ដោយ​អ្នក​ម្តាយ​ទ្រាំ​មិន​បាន សម្រេច​ទៅ​ចោល​កូន​ឲ្យ​ទាល់តែ​បាន ឱ​! ម៉ែអើយ ម៉ែ​ឈប់​ឈឺ​ទៀត​ហើយ ហូប​របស់​ដែល​ម៉ែ​ចង់​ហូប ទៅ​កន្លែង​ដែល​ម៉ែ​ស្រ​ម៉ៃ​ចង់ទៅ កុំ​ស្រណោះ​គិត​កូន​ធ្វើ​អី កូន​ធំ​ហើយ រឹង​មាំ​ណាស់ ដូច​ថ្ងៃ​ម៉ែ​ទៅ​ចឹ​ង កូន​ទ្រាំ​ឈរ ទ្រាំ​ហូប​មាន​កម្លាំង​ដើម្បី​ជូន​ដំណើរ​ម៉ែ​ទៅ​ឋាន​បរមសុខ​ជា​លើក​ចុង​ក្រោយ​។ បុណ្យ​ដែល​កូន​បាន​សាង ធម៌​ដែល​កូន​សូត្រ អាហារ​លុយកាក់​ដែល​បាន​ប្រគេន​ដល់​ព្រះសង្ឃ សូម​បាន​ទៅ​ដល់​លោក​ម្តាយ កុំបី អាក់ខាន​ឡើយ កើត​ជាតិ​ណា​ៗ កុំ​ឲ្យ​ម៉ែ​ឈឺចាប់​ដូច​ជាតិ​នេះ ជួបជុំ​ប្តី ប្រពន្ធ កូន​ចៅ កើត​នៅ​គ្រួសារ​ល្អ ខ្ពង់ខ្ពស់ មានសម្បត្តិ​ថ្លៃថ្លា មាន​ប្រាជ្ញា ដូច​ព្រះ​ហ​ស្ថ ។

នាង​បញ្ជាក់​ថា ត្បិត​ជាតិ​នេះ យើង​អស់​និស្ស័យ​ជា​ម្តាយ​និង​កូន​ត​.​ទៅ​ទៀត​ពិតមែន តែ​ម៉ែ​ប្រៀប​បាន​នឹង​ទេវតា​មក​ប្រោស​កូន ប្រណី​កូន នៅ​ក្បែរ​កូន​គាំទ្រ​គ្រប់យ៉ាង កូន​អរគុណ​ម៉ែ​ណា៎​! កូន​មានសំណាង​ហូរហែ មាន​អ្នក​ម្តាយ ជា​អ្នកមាន​បុណ្យ​វាសនា មាន​ព្រហ្ម​វិហារធម៌ ។

គួរ​បញ្ជាក់​ថា ស្រី​ស្អាត គង់ ចាន់​ស្រី​ដែន បាន​ចូល​ប្រឡូក​ក្នុង​អាជីព​សិល្បៈ បន្ទាប់​ពី​នាង​បាន​ចូលរួម​ប្រកួតប្រជែង​នៅ​ក្នុង​កម្មវិធី Freahie boy and Girl​។ ចាប់តាំងពី​ការ​ប្រឡង​នោះ​មក​តារា​សម្តែង​រូប​នេះ ហាក់​មិនសូវ​បាន​ចូល​រួមការ​សម្តែង​ញឹកញាប់​ឡើយ ដោយសារ​នាង​គិត​ថា​ខ្លួន​ហាក់​នៅ​មាន​ភាព​ក្មេងខ្ចី​នៅឡើយ​សម្រាប់​អាជីព​មួយ​នេះ​។

យ៉ាងណា​ក្រោយ​ស្រី​ស្អាត គង់ ចាន់​ស្រី​ដែន ក៏​មានឱកាស​សម្តែង​ជា​លើក​ដំបូង​នៅ​ក្នុង​រឿង​«​ស្នេហា​ក្មេង​» ហើយ​ចុង​ក្រោយ​នេះ នាង​ក៏​បាន​សម្តែង​ជា​តួឯក​នៅ​រឿង​ភាគ «​កូនចៅ​ក្លែង​កាយ ប៉ះ​ចៅហ្វាយ​កំពូល​កូរ​» ដែល​កំពុង​ចាក់​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ