ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់! ទូរស័ព្ទiPhone ឆ្នាំ២០០៧ មិនទាន់បើកប្រអប់ ដេញថ្លៃបានតម្លៃជាង៦ម៉ឺនដុល្លារ

2 ឆ្នាំ មុន

ថ្មីៗនេះទូរស័ព្ទ iPhone ជំនាន់ទី១ បានលក់ក្នុងតម្លៃជាង ៦៣,០០០ដុល្លារអាមេរិក នៅឯការដេញថ្លៃមួយ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន fox news នៅថ្ងៃទី២១…

ថ្មីៗនេះទូរស័ព្ទ iPhone ជំនាន់ទី១ បានលក់ក្នុងតម្លៃជាង ៦៣,០០០ដុល្លារអាមេរិក នៅឯការដេញថ្លៃមួយ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន fox news នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។

គេហទំព័ររបស់ LCG Auction បានឱ្យដឹងថា ការដេញថ្លៃសម្រាប់ទូរស័ព្ទ iPhoneឆ្នាំ២០០៧នេះ បានចាប់ផ្តើមនៅថ្ងៃទី២ ខែកុម្ភៈ ក្នុងតម្លៃ ២,៥០០ដុល្លារ ហើយការដេញថ្លៃបានបញ្ចប់កាលពីថ្ងៃអាទិត្យ បន្ទាប់ពីមនុស្ស២៧នាក់ បានចូលរួមការដេញថ្លៃតាមអ៊ីនធឺណិត។

ម្ចាស់ទូរស័ព្ទដៃ មានឈ្មោះ Karen Green ដោយនាងបានទទួលទូរស័ព្ទជាកាដូពីមិត្តភ័ក្តិរបស់នាង បន្ទាប់ពីចាប់ផ្តើមការងារថ្មី កាលពីឆ្នាំ២០០៧។ លេចមុខក្នុងកម្មវិធី Talkshow Doctor & The Diva កាលពីឆ្នាំ២០១៩ នាងបាននិយាយថា នាងមិនដែលបើកប្រអប់ iPhone ព្រោះគិតថា iPhone នឹងមិនដែលហួសសម័យនោះទេ។

យោងតាមគេហទំព័រ Business Insider បានឱ្យដឹងថា នាងបានទុកទូរស័ព្ទនេះឱ្យមានតម្លៃកាន់តែថ្លៃបន្ទាប់បង្ហាញខ្លួនក្នុងកម្មវិធីទូរទស្សន៍កាលពីឆ្នាំ២០១៩  ហើយកាលពីខែតុលា ឆ្នាំ២០២២ ទូរស័ព្ទ iPhone មិនទាន់ហែកចេញពីស្រោមនេះមានតម្លៃជិត៤ម៉ឺនដុល្លារ។ ម្ចាស់ទូរស័ព្ទដៃខាងលើបាននិយាយថា នាងគួរតែរង់ចាំយូរជាងនេះដើម្បីឱ្យចំណេញកាន់តែច្រើន ប៉ុន្តែហេតុផលតែមួយគត់ដែលនាងដាក់លក់ទូរស័ព្ទនេះគឺដោយសារតែខ្លួនត្រូវការប្រាក់ដើម្បីគាំទ្រអាជីវកម្មថ្មី៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ