ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណាក់កាល​ចុង​ក្រោយ​! តារា​កំប្លែង​នាង ខ្ញុង ប្រកាស​លក់​ផ្ទះ​បន្ទាន់ ដើម្បី​ដោះបំណុល

1 ឆ្នាំ មុន
  • ភ្នំពេញ

ដោយសារ​ដំណាក់កាល​ចុង​ក្រោយ មិន​អាច​មាន​លទ្ធភាព​រកស៊ី​ទាន់​នោះ​តារា​កំប្លែង​នាង ខ្ញុង បាន​ប្រកាស​លក់​ផ្ទះ​បន្ទាន់​សម្រាប់​យក​លុយ​ដោះបំណុល ក្នុង​ពេល​ដែល​ផ្ទះ​របស់​នាង​បាន​ទិញ​ដោយ​ការ​បង់​រំ​លោះ​ប្រមាណ​ជា

រាជធានី​ភ្នំពេញ ៖ ដោយសារ​ដំណាក់កាល​ចុង​ក្រោយ មិន​អាច​មាន​លទ្ធភាព​រកស៊ី​ទាន់​នោះ​តារា​កំប្លែង​នាង ខ្ញុង បាន​ប្រកាស​លក់​ផ្ទះ​បន្ទាន់​សម្រាប់​យក​លុយ​ដោះបំណុល ក្នុង​ពេល​ដែល​ផ្ទះ​របស់​នាង​បាន​ទិញ​ដោយ​ការ​បង់​រំ​លោះ​ប្រមាណ​ជា​៣​ឆ្នាំ​មក​ហើយ​។

ខ្ញុង បាន​ប្រកាស​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ​ថា «​កន្លែង​ធ្លាប់​លក់ កន្លែង​ធ្លាប់​ជ្រក យើង​ធ្លាប់​តស៊ូ​ពុះពារ​ដើម្បី​ឯង​អស់​រយៈពេល​៣​ឆ្នាំ​ហើយ មាន​ទាំង​សុខ និង​ទុក្ខ តែ​ពេល​នេះ​ខ្ញុំ​អស់​លទ្ធភាព​យក​ឯង​មក​ជា​កម្មសិទ្ធិ​ទៀត​ហើយ ពេល​នេះ​អស់ហើយ សូ​ម្បី​តែ​ផ្ទះ​បង់​រំ​លោះ​មួយ​ក៏​រក្សា​មិន​បាន សល់​ត្រឹមតែ​ជីវិត​ប៉ុណ្ណោះ ដើម្បី​ដោះស្រាយ​បញ្ហា​បំណុល លា​ទាំង​អាល័យ​»​។

នាង​បញ្ជាក់​ថា «​មិន​អី​ទេ កុំ​យំ​ណា ឱ្យ​តែ​សល់​ជីវិត​ដើម្បី​រក​លុយ​ដោះស្រាយ​គេ​បន្ត របស់របរ​អស់​យក​អាច​រកបាន​នៅ​ថ្ងៃក្រោយ​ទៀត ស៊ូ​ៗ​ដើម្បី​កូន​»​។

ដោយឡែក​តាម​រយៈ​វី​ដេ​អូ​ដែល​បាន Live លក់​អីវ៉ាន់​នោះ អ្នក​នាង ខ្ញុង បាន​លើក​ឡើង​ថា «​ផ្ទះ​ដែល​នាង​ត្រូវការ​លក់​បន្ទាន់​នា​ពេល​នេះ គឺជា​ផ្ទះ​ដែល​នាង​ទិញ​បង់​រំ​លោះ ហើយ​សម្រាប់​អតិថិជន​ដែល​ចង់បាន​ផ្ទះ​របស់​នាង​នោះ គឺ​អាច​ទិញ​ក្នុង​តម្លៃ​ចូល​នៅ ហើយ​បង់​បន្ត​ពី​នាង​ក៏​បាន ឬ​ទិញ​ផ្តាច់​ក៏​បាន​»​។

នាង​បន្ថែម​ថា «​ក្រោយ​ពី​ការ​លក់​ផ្ទះ​នេះ​ដាច់​ហើយ នាង​នឹង​ក្រុម​គ្រួសារ​នឹង​ទៅ​ស្នាក់​ផ្ទះ​បងប្អូន​ម្តុំ​កួរស្រូវ​ចំការ​ដូង ខណៈ​ពេល​ដែល​ផ្ទះ​នោះ គឺ​បងប្អូន​របស់​នាង​ឲ្យ​ស្នាក់​នៅ​បណ្តោះអាសន្ន​ប៉ុណ្ណោះ​»​។ នាង​បញ្ជាក់​ថា «​ក្រោយ​ពី​ជំពាក់​បំណុល​គេ​មក​នោះ គឺ​នាង​បាន​តាំង​ចិត្តបាន​យ៉ាង​រឹង​មាំ​នៅ​ក្នុង​ការ​តស៊ូ​ដោះបំណុល​គេ ហើយ​នាង​ក៏​មិន​ចង់​លក់​ផ្ទះ​ដែល​ខ្លួន​កំពុង​ស្នាក់​នៅ​នេះ​ដែរ ប៉ុន្តែ​អ្វី​ដែល​នាង​អាច​បោះបង់​ចោល គឺ​នាង​នឹង​ធ្វើ ដើម្បី​បន្តដំណើរ និង​ចាប់ផ្តើម​ជីវិត​សារ​ជា​ថ្មី​ឡើង​វិញ​»​។

ជា​ការ​កត់សម្គាល់​កាលពី​អំឡុង​ខែតុលា ឆ្នាំ​២០២១ តារា​កំប្លែង​អ្នក​នាង ខ្ញុង បាន​ធ្វើ​ឲ្យ​អ្នក​និយម​លេង​បណ្ដាញ​សង្គម​ផ្ទុះ​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ខណៈ​ពេល​នៅ​សុខ​ៗ ស្រាប់តែ​លេចមុខ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ Live ផ្ទាល់​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន ដោយ​ប្រកាស​ពី​ការ​ក្ស័យធន ព្រោះ​ធ្លាក់ខ្លួន​ជាប់​ក្នុង​អន្លង់​បំណុល រហូត​ដល់​ទៅ​ជាង​កន្លះ​លាន​ដុល្លារ ដោយសារ​លទ្ធផល​យក​មក​រកស៊ី​មិន​កាក់កប​។

កន្លង​មក តារា​កំប្លែង​រូប​នេះ ក៏​ធ្លាប់​ប្រកាស​លក់​ផ្ទះ​នេះ​ជា​បន្ទាន់​ផង​ដែរ ដើម្បី​យក​លុយ​សងបំណុល​គេ ព្រោះ​ការ​លក់ដូរ​ប្រហុក ផ្អក ត្រីងៀត មិនសូវ​ដាច់ ជា​ហេតុ​ធ្វើ​ឲ្យ​រូប​នាង​ធ្លាក់​ក្នុង​ស្ថានភាព​ដែល​ពិបាក​ខ្លាំង​។ យ៉ាងណា មហាជន​បាន​សម្តែង​ការ​សោកស្តាយ និង​ស្នើ​ឲ្យ​អ្នក​នាង ខ្ញុង ត្រូវ​មាន​ភាពរឹងមាំ និង​តស៊ូ​ដើម្បី​គ្រួសារ និង​ការ​រក​ប្រាក់​ដោះបំណុល​គេ ក្នុង​ពេល​ដែល​នាង​បាន​ងាក​មក​ចាប់​អាជីព​សិល្បៈ​ជា​ថ្មី​វិញ​នា​ពេល​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ