ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទឹង​ប​យ៉ា​ខា ក្លាយទៅជា​ល្អក់កករ​ជិត​១​ឆ្នាំ​ហើយ

6 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៧ ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ ដែល​រស់នៅ​ប្រកប​របរ​តាម​ដងស្ទឹង​ប​យ៉ា​ខា កំពុង​ស្ថិត​នៅ​ក្នុង​ការ​

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៧ ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ ដែល​រស់នៅ​ប្រកប​របរ​តាម​ដងស្ទឹង​ប​យ៉ា​ខា កំពុង​ស្ថិត​នៅ​ក្នុង​ការ​លំបាក​វេទនា ដោយសារ​ការ​ជួប​ប្រទះ​នឹង​បញ្ហា​ទឹកស្ទឹង​ល្អក់កករ អស់​រយ​:​ពេល​ជាង​៨​ខែ​កន្លង​មក​ហើយ បន្ទាប់​ពី​អាជ្ញាធរ​រៀបចំ​ឈូស​ឆាយ​ធ្វើ​ផ្លូវ​ក្រវាត់​ព្រំដែន ។ បញ្ហា​ទឹកស្ទឹង​ល្អក់​នេះ មិនមែន​តែ​ពេល​មេឃ​ភ្លៀង​ប៉ុណ្ណោះ​ឡើយ តែ​នៅ​ពេល​អត់​មាន​ភ្លៀង ក៏​ទឹកស្ទឹង​នេះ​ល្អក់កករ​ដែរ ដូច្នេះ​ធ្វើ​ឱ្យ​ពួក​គាត់​ដាច់​ចិត្ត​ទិញ​ទឹក​តាម​រថយន្ត​យក​មក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​យ៉ាង​ត្រដាបត្រដួស ។

ប្រជាពលរដ្ឋ​បាន​បង្ហើប​ឱ្យ​ដឹង​ថា ពួក​គាត់​ពិតជា​មានការ​លំបាក​យ៉ាង​ខ្លាំង ដោយសារ​ខ្វះ​ទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ហើយ​ត្រូវ​ចំណាយ​លុយកាក់​ជា​ច្រើន​ទៅ​លើ​ការ​ទិញ​ទឹក​ប្រើប្រាស់ និង​យក​មក​ទទួលទាន​ផង​ដែរ ។ កាលពីមុន​ពួក​គាត់​អាច​ដងទឹក​ស្ទឹង​ដ៏​ថ្លាយង់​នេះ យក​មក​ច្រោះ​ផឹក​ជួបជុំ​គ្រួសារ និង​អាច​បោក​សំលៀក​បំពាក់ ដាំបាយ ស្រោចស្រព​ដំណាំ​ថែម​ទៀត​ផង ។ ប៉ុន្តែ​អស់​រយៈពេល​ជិត​១​ឆ្នាំ​មកនេះ ខណៈ​កង​វិស្វកម្ម​ឈូស​ឆាយ​ធ្វើ​ផ្លូវ​ក្រវាត់​ព្រំដែន​ចេញពី​ខេត្ត​ប៉ៃលិន ឆ្ពោះទៅ​ស្រុក​សំឡូត​ខេត្តបាត់ដំបង ក៏​ក្លាយទៅជា​ល្អក់​បែប​នេះ ទោះជា​មាន​ភ្លៀង ឬ​អត់​ភ្លៀង​ក៏​មិន​ថ្លា​ដែរ ឃើញ​សុទ្ធតែ​ភក់ជ្រាំ​ហូរ​ជា​បន្តបន្ទាប់​រាល់ថ្ងៃ​តែ​ម្តង ។

បច្ចុប្បន្ន ពលរដ្ឋ​រាប់​សិប​គ្រួសារ​ដែល​រស់នៅ​ក្បែរ​ដងស្ទឹង​ប​យ៉ា​ខា ត្រូវ​ចំណាយ​ថវិកា​មួយ​ចំនួន​ទៅ​លើ​ទឹក​ប្រើប្រាស់ ដូច្នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​ពួក​គាត់​រស់នៅ​កាន់តែ​លំបាក​ខ្លាំង​ឡើង​ៗ ។ ចំណែក​អ្នកខ្លះ​ទៀត​សុខចិត្ត​ត​ភ្ជាប់​សេវា​ទឹក​ស្អាត អស់​ថវិកា​មួយ​ជាន់​ទៀត ។ លើស​ពី​នេះ​ទឹកស្ទឹង ដែល​ហូរ​ពីលើ​ក៏​បន្ត​ទៅ​ប៉ះពាល់​ដល់​ស្រុក​មួយ​ចំនួន​ក្នុង​ខេត្តបាត់ដំបង​ផង​ដែរ ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ លោក គឹ​ម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា ៖ មូលហេតុ​ទឹកស្ទឹង​ប​យ៉ា​ខា​ល្អក់កករ​បែប​នេះ ដោយសារ​តែ​ខាង​កង​វិស្វកម្ម​យក​គ្រឿងចក្រ​ឈូស​ឆាយ​ធ្វើ​ផ្លូវ​ក្រវាត់​ព្រំដែន​កម្ពុជា​-​ថៃ ពី​ប៉ៃលិន ឆ្ពោះទៅ​ទិស​ខាងត្បូង​ឈាង​ខាងលិច រហូត​ដល់​ស្រុក​សំឡូត​ខេត្តបាត់ដំបង ។

លោក​បន្ត​ទៀត​ថា ៖ ការ​ល្អក់​ទឹកស្ទឹង​នេះ មាន​រយ​:​ពេល​យូរ​ប្រហែលជា​រហូត​ដល់​ធ្វើ​ផ្លូវ​រួចរាល់ ទើប​អាច​ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ទឹកស្ទឹង​សារ​ជា​ថ្មី​ឡើង​វិញ ៕