ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លៀតពីរត់កង់បី… ឡើងលើដំបូលផ្ទះ​ដើម្បី​

6 ឆ្នាំ មុន

រាល់ថ្ងៃទៅរត់ម៉ូតូកង់ ស្រាប់តែថ្ងៃនេះ នៅផ្ទះបានឡើង

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម​ថា បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ ក្នុង​ហេតុការណ៍​ត្រូវ​ខ្សែភ្លើង​ឆក់ កើតឡើង​កាលពី​វេលា​ម៉ោង​០៤​រសៀល​ថ្ងៃ​ទី​១៧ សីហា ស្ថិត​នៅ​ចំណុច​ភូមិ​ជ្រៃ​កោង សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​សែ​ម សឿ អាយុ​៣៨​ឆ្នាំ ជា​អ្នក​រត់​ម៉ូតូ​កង់​បី មាន​ទីលំនៅ​ក្នុងភូមិ​កាប់​គោ​ថ្មី សង្កាត់​អូរ​ចារ ក្រុង​បាត់ ដំបង ខេត្តបាត់ដំបង ។

បើ​តាម​ការ​ឱ្យ​ដឹង​ជំហាន​ដំបូង​ថា មូលហេតុ​នោះ​គឺ​បណ្តាល​មក​ពី​គាត់​ឡើង​ទៅ​ផ្សារ​ដំបូលផ្ទះ ស្រាប់ តែ​ភ្លាត់ស្នៀត​ឆ្លង​ចរន្តអគ្គិសនី​ឆក់​ខ្លួនឯង​តែ​ម្តង ។ គួរ​បញ្ជាក់​ថា ជន​រង​គ្រោះ​ក្រៅពី​មាន​របរ​រត់​កង់​ហើយ គាត់​ក៏​ជាង​ផ្សារ​ដែក​ផង​ដែរ ។  បច្ចុប្បន្ន សាកសព​ខាងលើ ត្រូវ​បាន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។