ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​ទៀត… ​យ៉ាងខ្មួលខ្មាញ់​ក្រោម​បង្គោល​ភ្លើង

6 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ អគ្គិភ័យកំពុង​​តែ​ឆាបឆេះ​មួយករណីទៀត​

រាជធានី​ភ្នំពេញ ៖ សេចក្តី​រាយ​កាណ៍​បឋម​ឱ្យ្​ដឹង​ថា កំពុង​មានការ​ភ្ញាក់​ផ្អើលយ៉ាង​ខ្លាំង ខណៈ​​ស្ថិត​​ក្រោម​បង្គោល​ភ្លើង​មួយ​​កន្លែង ត្រូវ​​​​ភ្លើង​​ឆេះ​គំនរ​សំរាម​យ៉ាង​សន្ធោ​​សន្ធៅ និងមានផ្សែង​​ហុយ​ឡើងខ្មួលខ្មាញ់ ដែល​​​គេ​មិន​​ដឹង​ពី​មូលហេតុ​​ឆេះ​នោះ​ទេ កើត​ឡើង​នា​វេលា​ម៉ោង​០៨ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ សីហា នេះ ​ស្ថិត​ត្រង់​ចំណុច​គំនរ​សំ​ខាម​ក្បែរ​​វត្ត «​តាំង​កសាង​»​ខាង​​ជើង ក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សេចក្តីរាយការណ៍​បន្ត​ថា នៅ​កន្លែង​កើតហេតុ ភ្លើង​បាន​ឆេះគំនរ​​គំរាមនោះ ​ដែល​មាន​ដូច​ជា​សំបក​កង់​រថ​យន្ត​, សំបក​​កង់​ម៉ូតូ និង​ខ្សែ​ភ្លើង​ ដែល​គេ​យក​បោះចោល​នៅ​ក្រោម​បង្គោល​ភ្លើង​​នោះ​ ។

ប្រភពបន្តថា​ គិត​មក​ដល់ម៉ោង​​០៨ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ដដែល នៅ​មិន​ទាន់​ឃើញ​​វត្តមាន​របស់​​អាជ្ញាធរណា​​ម្នាក់ ​ចុះ​មក​អន្តរាគមន៍​នៅឡើយ​​ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​កំពុង​​ការ​​បារម្ភជាខ្លាំង​ បើ​នៅ​តែ​ឆេះ​​បែប​នេះ អាច​នឹង​ប៉ះពាល់​ទៅ​​ដល់​បង្គោល​​​​ហើយ ។