ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​សមត្ថកិច្ច​បាន​ដីកាឆែកឆេរ ឃ្លាំង​រថយន្ត​មួយ​នេះ​ហើយ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព ខណ្ឌដង្កោ ដោយ​មានការ​ចូលរួម​សហ​ការណ៍​ពី​សំណាក់​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល

រាជធានី​ភ្នំពេញ ៖ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព ខណ្ឌដង្កោ ដោយ​មានការ​ចូលរួម​សហ​ការណ៍​ពី​សំណាក់​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កម្លាំង​គយ ជា​ពិសេស​មានការ​ចូលរួម​ពី​សំណាក់ លោក កុ​ល បុណ្យ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ព្រមទាំង​មាន​ដីកាឆែកឆេរ​ត្រឹមត្រូវ​ថែម​ទៀត​ផង​។ បាន​បន្ត​ចុះ​ទៅ​ឆែកឆេរ​ទីតាំង​បញ្ចាំ​រថយន្ត និង​ស្តុក​រថយន្ត​មួយ​កន្លែង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​កំ​រៀង សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៧​នេះ ពេល​នោះ​បាន​រក​ឃើញ​រថយន្ត​ចំនួន​៣៣​គ្រឿង ប៉ុន្តែ​នៅ​ពេល​ត្រួតពិនិត្យ​បានដឹង​ថា​មាន​ឯកសារ និង​ច្បាប់​គ្រប់គ្រាន់​ទាំងអស់​។

នគរបាល​បាន​ឲ្យ​ដឹង​ថា ទីតាំង​ទទួល​បញ្ចាំ​រថយន្ត និង​ស្ដុក​រថយន្ត​មួយ​នោះ មាន​ម្ចាស់​ឈ្មោះ ឃឹម យ៉ូ​ត ភេទ​ប្រុស ហើយ​ទីតាំង​នោះ​ត្រូវ​បាន​សង្ស័យ​ថា ជាទី​តាំង​ខុសច្បាប់​គ្មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ និង​ជា​ជម្រក​នៃ​បទល្មើស ត្រូវ​បាន​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដង្កោ ចុះ​ទៅ​ត្រួតពិនិត្យ និង​ឆែកឆេរ​ម្ដង​រួច​មក​ហើយ កាលពី​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៧​។ ប៉ុន្តែ​ត្រូវ​ទទួល​ការ​បរាជ័យ ដោយសារ​តែ​កម្លាំង​មិន​បាន​ចូល​ទៅ​ដល់​ក្នុង​ទីតាំង​នោះ​ទេ បាន​ត្រឹម​នៅ​តែ​ខាងក្រៅ​តែ​ប៉ុណ្ណោះ ព្រោះ​ខណៈនោះ​ពុំ​មានការ​ឯកភាព​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ទើប​កម្លាំង​មិន​ហ៊ាន​ចូល​ទៅ​ឡើយ ម្យ៉ាងទៀត​ម្ចាស់​ក៏​បាន​គេចវេស​មិន​ព្រម​សហ​ការណ៍​ដែរ​។  កម្លាំង​ខាងលើ​បាន​ត្រឹមតែ​ស្ថិត នៅ​ខាង​មុខ​ទីតាំង​មួយ​នោះ​តាំងពី​ព្រឹក រហូត​ដល់​វេលា​ល្ងាច​ទើប​សម្រេច​ដក​កម្លាំង​ខ្លះ និង​ទុក​មួយ​ចំនួន​ឲ្យ​នៅ​យាម​ការពារ ព្រោះ​ខ្លាច​ម្ចាស់ ឬ​បុគ្គល​ណាមួយ​ចូល​ទៅ​ដឹក​វត្ថុ​តាង​ចេញពី​ទីនោះ​អស់​។

ប្រភព​ខាងលើ​បាន​បន្ត​ទៀត​ថា រហូត​ដល់​វេលា​ព្រឹក​ថ្ងៃ​បន្ទាប់ គឺ​ថ្ងៃ​ទី​១៧ ខែសីហា កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ខាងលើ​លែង​ឯកោ​ទៀត​ហើយ ព្រោះ​បានការ​ចូលរួម​សហ​ការណ៍​ពី​សំណាក់​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កម្លាំង​គយ​។ ជា​ពិ​សេ​មានការ​ចូលរួម​ពី​សំណាក់ លោក កុ​ល បុណ្យ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ព្រមទាំង​មាន​ដីកាឆែកឆេរ​ត្រឹមត្រូវ​ថែម​ទៀត​ផង ក៏​បាន​បន្ត​ធ្វើការ​ឆែកឆេរ​ទីនោះ​ជា​បន្ត​ទៀត ហើយ​រហូត​ដល់​វេលា​ម៉ោង​១១​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ដដែល ទើប​ម្ចាស់​ទៅ​បើកទ្វារ​ឲ្យ​ចូល​ទៅ​ត្រួតពិនិត្យ​។ នគរបាល​បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា ក្រោយ​ពេល​ចូល​ទៅ​ដល់​បានឃើញ​មាន​រថយន្ត​ចំនួន​៣៣​គ្រឿង ក្នុង​នោះ​ភាគច្រើន​ជា​ប្រភេទ​រថយន្ត​ស៊េរី​ទំនើប​ៗ ហើយ​ក៏​មាន​រថយន្ត​ធុន​ធំ​ដឹក​ទំនិញ​ផង​ដែរ ពេល​នោះ​កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​ធ្វើការ​ត្រួតពិនិត្យ​ឃើញ​ថា រថយន្ត​ទាំងនោះ​មាន​ឯកសារ​គ្រប់គ្រាន់​ទាំងអស់​។

ប៉ុន្តែ​អ្វី​ដែល​បាន​បង្កើត​ឲ្យ​មានការ​សង្ស័យ​ដំបូង​នោះ​គឺ​ដោយសារ​តែ​ទីតាំង​មួយ​នេះ បិទទ្វារ​ចោល​ទាំង​យប់​ទាំង​ថ្ងៃ ហើយ​មាន​ដាក់​ស្លាក​ប្រកាស​លក់​បិត​ជាប់មាត់​ទ្វារ​តែ​ម្ដង ចំ​ណែ​ល​ម្ចាស់​ទីតាំង​មិន​បាន​សហ​ការណ៍​តាំងពី​ដំបូង​មក​ឡើយ​។ ទោះបី​បែប​ណា​ទាល់តែ​ពិនិត្យ​ឃើញជាក់ស្ដែង​ទើប​អស់​មន្ទិល​សង្ស័យ​ព្រោះ​ការ​ធ្វើ​បែប​នេះ​គឺជា​ការ​ទប់ស្កាត់​បទល្មើស​នៅ​ក្នុង​មូលដ្ឋាន​ផង​ដែរ ហើយ​កុងស៊ីបញ្ចាំ​រថយន្ត​ឬ​ម៉ូតូ​ប្រសិនបើ​គ្មាន​ច្បាប់​ត្រូវ​តែ​បិទ​ចោល ហើយ​ម្ចាស់​នឹង​ត្រូវ​ប្រឈម​នឹង​ទោសទណ្ឌ​ថែម​ទៀត​ផង​៕