ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរសាទរ​! ស្រី​ស្អាត ងិ​ន ម៉ា​រ៉ា​ឌី ត្រៀម​ចូល​រោងការ​នៅ​ដើម​ខែមេសា​ខាង​មុខ​នេះ​ហើយ

1 ឆ្នាំ មុន
  • ភ្នំពេញ

អតីត​កញ្ញាឯក​ភព​ផែនដី​កម្ពុជា ឆ្នាំ​២០២១ Miss Univers Cambodia.2021 ងិ​ន ម៉ា​រ៉ា នឹង​ចូល​រោងការ​ជា​ផ្លូវការ​នៅ​ដើម​ខែមេសា ឆ្នាំ​២០២៣ ខាង​មុខ​នេះ​ហើយ ជាមួយ​អនាគត​ស្វាមី ដែល​ជា​

រាជធានី​ភ្នំពេញ ៖ អតីត​កញ្ញាឯក​ភព​ផែនដី​កម្ពុជា ឆ្នាំ​២០២១ Miss Univers Cambodia.2021 ងិ​ន ម៉ា​រ៉ា នឹង​ចូល​រោងការ​ជា​ផ្លូវការ​នៅ​ដើម​ខែមេសា ឆ្នាំ​២០២៣ ខាង​មុខ​នេះ​ហើយ ជាមួយ​អនាគត​ស្វាមី ដែល​ជា​អាណិកជន​ខ្មែរ​រស់នៅ​អា​មេ​រិ​ក​។ ដំណឹង​ពី​ពេលវេលា​នៃ​ការ​ចូល​រោងការ​របស់​ស្រី​ស្អាត ងិ​ន ម៉ា​រ៉ា​ឌី នា​ពេល​នេះ ត្រូវ​បាន​ប្រកាស​អោយ​ដឹង​ជា​សាធារណៈ​តាម​រយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​វង់​តន្ត្រី​លោក អេ​ឡិច ច័ន្ទ​ត្រា ខណៈ​ពេល​ដែល​ពិធី​មង្គលការ​របស់​នាង គឺ​បាន​ជួល​ក្រុម​តន្ត្រី​របស់​លោក​។

តាម​ការ​ប្រកាស​ពី​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ខាងលើ មង្គលការ​របស់​ស្រី​ស្អាត ងិ​ន ម៉ា​រ៉ា​ឌី នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០២៣ ខាង​មុខ​នេះ បន្ទាប់​ពី​នាង​បាន​ភ្ជាប់ពាក្យ​កាលពី​អំឡុង​ខែតុលា ឆ្នាំ​២០២២​កន្លង​ទៅ​។ ដំណឹង​ពី​ការ​ចូល​រោងការ​របស់​ស្រី​ស្អាត ងិ​ន ម៉ា​រ៉ា​ឌី នា​ពេល​នេះ បាន​ធ្វើ​ទស្ស​និក​ជន ជា​ពិសេស​បណ្តា​អ្ន​ល​គាំទ្រ​បាន​សម្តែង​ការ​អបអរ និង​ជូនពរ​ដល់​រូប​នាង នៅ​ក្នុង​ជីវិត​គូ​នា​ពេល​​នេះ​។

ជា​ការ​កត់សម្គាល់ កន្លង​មក ស្រី​ស្អាត ងិ​ន ម៉ា​រ៉ា​ឌី ធ្លាប់​លើក​ឡើង​ថា ក្រោយ​ពី​ពួក​នាង​បាន​សម្រេច​ភ្ជាប់​ទំនាក់ទំនង​គ្នា រហូត​ឈាន​ដល់​ពិធី​ភ្ជាប់ពាក្យ​ហើយ​នោះ ពួក​នាង​នឹង​ដឹក​ដៃ​គ្នា​ចូល​រោងការ​នា​ឆ្នាំ​ក្រោយ​។ នាង​បញ្ជាក់​ថា មូលហេតុ​ដោយសារ​តែ​ការ​យល់ចិត្ត​គ្នា គឺ​មាន​ច្រើន​ឡើង​ៗ ម្យ៉ាង​ចាស់​ទុំ​ទាំង​សងខាង​ក៏​ស្គាល់​រាប់អាន​គ្នា ទើប​នាង​មិន​អាច​ពន្យារពេល​ទៀត​បាន​ឡើយ​។

នាង​ថា សម្រាប់​ពិធី​មង្គលការ​នោះ នាង​បាន​ត្រៀម​រួចរាល់​ដោយ​នឹង​អញ្ជើញ​មិត្តភក្តិ​ស្គាល់គ្នា និង​អ្នកសិល្បៈ​។ ក្នុង​នោះ​ក៏​អញ្ជើញ​បណ្តា​ខាង​សារព័ត៌មាន​ចូលរួម​ផ្តិត​រូបភាព ដោយ​សេរី ដើម្បី​ចែកចាយ​ដល់​បណ្តា​ហ្វេ​ន​ៗ ដែល​គាំទ្រ​រហូត​មក​។

ចំណែក​អនាគត​ស្វាមី​របស់​ស្រី​ស្អាត ងិ​ន ម៉ា​រ៉ា​ឌី នា​ពេល​នេះ​មានឈ្មោះ ទិ​ត្យ វ៉ា​ន់​ណូ​រ៉ា ជា​អាណិកជន​ខ្មែរ​រស់នៅ​អា​មេ​រិ​ក ខណៈ​ពេល​ដែល​លោក​ក៏​ធ្លាប់​ចេញចូល​មក​លេង​ស្រុក​ខ្មែរ​ជា​ញឹកញាប់​ផង​ដែរ​។ យ៉ាងណា គេ​នៅ​មិន​ទាន់​ដឹង​ទេ​ថា តើ​ក្រោយ​ចូល​រោងការ​ហើយ​នោះ ស្រី​ស្អាត ងិ​ន ម៉ា​រ៉ា​ឌី អាច​នឹង​បន្ត​អាជីព​សិល្បៈ​ទៀត​ឬ​យ៉ាងណា? ក្នុង​ពេល​ដែល​គេ​រំពឹង​ថា នាង​អាច​នឹង​ចេញ​ទៅ​រស់នៅ​ជាមួយ​ស្វាមី និង​សាង​ជីវភាព​គ្រួសារ​នៅ​លើ​ទឹកដី​អា​មេ​រិ​ក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ