ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេលនេះ កំពុងផ្អើលខ្លាំងនៅ​លើស្ពាន​គីហ្ស៊ុណា…

6 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ សេចក្តី​រាយ​ការ​ណ៍​​បឋម​ឱ្យ​ដឹង​ថា កាល​ពីវេលា​ម៉ោងជាង​០៤​រសៀល​ថ្ងៃ​ទី​១៥ សីហា នេះ មាន​ករណី​មនុស្ស​ម្នាក់ ដែល​​មិន​​ដឹង​ថា ជា​ប្រុស​ឬ​ស្រី​បាន​លោត​ពីលើ​ស្ពាន​​គី​ហ្ស៊ុ​ណា​សម្លា.ប់​ខ្លួន ស្ថិត​ក្នុង​សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ។

ខេត្តកំពង់ចាម ៖ សេចក្តី​រាយ​ការ​ណ៍​​បឋម​ឱ្យ​ដឹង​ថា កាល​ពីវេលា​ម៉ោងជាង​០៤​រសៀល​ថ្ងៃ​ទី​១៥ សីហា នេះ មាន​ករណី​មនុស្ស​ម្នាក់ ដែល​​មិន​​ដឹង​ថា ជា​ប្រុស​ឬ​ស្រី​បាន​លោត​ពីលើ​ស្ពាន​​គី​ហ្ស៊ុ​ណា​សម្លាប់​ខ្លួន ស្ថិត​ក្នុង​សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ។

បើ​តាម​សាក្សី​ម្នាក់​​ថា ​បានឃើញ​មនុស្ស​លោត​ចូលក្នុង​ទន្លេ ​ដោយ​ឃើញរ​សាត់​អណ្តែត​តាម​ទឹក​​ហូរបាត់​ ហើយក៏​មិនដឹង​ថា ស្លាប់​ឬ​​រស់​នោះ​ដែរ ។ បច្ចុប្បន្ន មាន​មនុស្ស​កំពុង​ចោមរោម​មើលជា​ច្រើន​​​​លើ​ស្ពាន​គី​ហ្ស៊ុ​ណា ក្រោយ​ពីដឹងថា ​មាន​មនុស្ស​លោត​ទឹក​​​ទន្លេ​នេះ រួម​ទាំង​អាជ្ញាធរ និង​ពលរដ្ឋ​ក៏​បាន​នាំ​គ្នា​ចេញទៅ​​ជួយ​រកជនរងគ្រោះ​​ផង​ដែរ ។

គិត​ត្រឹម​វេលា​ម៉ោង​០៤ និង​៥៦​នាទី​រសៀល​ថ្ងៃ​ដដែល ក៏​នៅ​មិន​ទាន់​ឃើញ​មនុស្ស​ដែល​លោតទឹក​នៅឡើយ​ទេ ។