ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​ណាស់! ស្ថានភាព​ជំងឺនាយក្តឹបឈាន​ដល់​តំណាក់​​កាល​ចុង​ក្រោយ​ហើយ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ស្ថានភាព​ជំងឺ​របស់​តារា​កំ​ប្លែក​នាយក្តឹប បាន​ឈាន​ដល់​ដំណាក់កាល​ចុង​ក្រោយ​ហើយ ពោល​គឺ​រង់ចាំតែ​ពេលវេលា​ប៉ុណ្ណោះ បន្ទាប់​ពី​លោក​បាន​ទទួល​រង​នូវ​ជំងឺ​ជា​ច្រើន​ប្រភេទ និង​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​។ ដំណឹង​ពី​ស្ថានភាព​ជំងឺ​របស់​តារា​កំប្លែង​រូប​នេះ ត្រូវ​បានកូន​ស្រី​របស់​លោក​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក…

រាជធានីភ្នំពេញ ៖ ស្ថានភាព​ជំងឺ​របស់​តារា​កំ​ប្លែក​នាយក្តឹប បាន​ឈាន​ដល់​ដំណាក់កាល​ចុង​ក្រោយ​ហើយ ពោល​គឺ​រង់ចាំតែ​ពេលវេលា​ប៉ុណ្ណោះ បន្ទាប់​ពី​លោក​បាន​ទទួល​រង​នូវ​ជំងឺ​ជា​ច្រើន​ប្រភេទ និង​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​។

ដំណឹង​ពី​ស្ថានភាព​ជំងឺ​របស់​តារា​កំប្លែង​រូប​នេះ ត្រូវ​បានកូន​ស្រី​របស់​លោក​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដើម្បី​ផ្តល់​ដំណឹង​ដល់​មហាជន ជា​ពិសេស​អ្នក​សិ​ល្បះ​ដូច​គ្នា​។ ជាមួយនឹង​រូបភាព​នាយ ក្តឹប ក្នុង​ស្ថានភាព​ដង្ហើម​ចុង​ក្រោយ កូនស្រី​តារា​កំប្លែង​រូប​នេះ​បាន​ភ្ជាប់​ជាមួយនឹង​សំ​ណេ​រថា ពេល​នេះ​ឪពុក​របស់​នាង​ខ្ងុំ​គឺ​លោកឪពុក ឃុន ចាន់​ក្តឹប តារា​កំប្លែង​ជើង​ចាស់​កំពុង​តែ​ឈឺ​ធ្ងន់​រង់​ចាំតែ​ថ្ងៃ​និង​ពេលវេលា​ទេ​។

សំ​ណេ​រ​ខាងលើ​នេះ​ បាន​ធ្វើ​អោយ​មហាជន​បាន​សម្តែង​ការ​ក្តុកក្តួល និង​ការ​អាណិតអាសូរ​ដល់​តារា​កំប្លែង​នាយ ក្តឹប ដែល​គេ​មិន​នឹក​ស្មានថា ស្ថានភាព​របស់​លោក​ឈាន​ដល់​ដំណាក់កាល​នេះ​ឡើយ​។ យ៉ាងណា​តាម​ការ​បញ្ជាក់​ពី​កូនស្រី នាយ ក្តឹប អំឡុង​ពេល​នេះ​ក្រុម​គ្រួសារ​មិន​អាច​ជួយ និង​ធ្វើ​អ្វី​បាន​ក្រៅពី​ការសូត្រ​ធម៌​សម្រាប់​រូប​លោក​ប៉ុណ្ណោះ​។

ជា​ការ​កត់សម្គាល់​តារា​កំប្លែង នាយ ក្តឹប បាន​ពើបប្រទះ​នូវ​ជំងឺ​ជា​ច្រើន​មុខ​ដូច​ជា ទឹក​ក្នុង​សួត បេះដូង លើស​ជាតិ​ស្ក និង​ស្ព​ត​ស​សៃ​ឈាម រហូត​ធ្វើ​អោយ​លោក​ស្លាប់​មួយ​ចំហៀង​ខ្លួន​។ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ដោយសារ​ស្ថានភាព​កាន់តែ​ដុនដាប​នាយ ក្តឹប បាន​ត្រឹម​សម្រាក​ព្យាបាល​ជំងឺ​តែ​នៅ​លើ​កន្ទេល ដោយ​មិន​អាច​ធ្វើ​អ្វី​បាន​ឡើយ​។ កន្លង​មក ​អំឡុង​សម្រាក​ព្យាបាល​ជំងឺ​គេ​សង្កេត​ឃើញ​មាន​សប្បុរសជន និង​សមាគម​សិ​ល្បះ​បាន​ចូលរួម​ជួយ​ឧបត្ថម្ភ​រូប​លោក​ជា​បន្តបន្ទាប់​ផង​ដែរ​។

យ៉ាងណា​ដោយសារ​ស្ថានភាព​ជំងឺ​ត្រូវការ​ថវិកា​ច្រើន​សម្រាប់​ព្យាបាល​នោះ​កន្លង​មក​ក្រុម​គ្រួសារ​នាយ ក្តឹប ក៏​បាន​ប្រកាស​លក់​ផ្ទះ ដើម្បី​យក​លុយ​សង​គេ​ដែល​បាន​ខ្ចី​មើលជំងឺ​។ នាយ ក្តឹប ត្រូវ​បាន​ចាត់ទុកជា​តារា​កំប្លែង​ជើង​ចាស់​មួយ​រូប​ផង​ដែរ ដោយ​លោក​តែងតែ​ផ្តល់​សំណើច​សើច​ក្អាកក្អាយ​សម្រាប់​ទស្សនិកជន​ទស្សនា​។
តារា​កំប្លែង​រូប​នេះ​ក៏​ជា​សមាជិក​នៅ​ក្នុង​ក្រុម នាយ ក្រឹម ដែល​តែងតែ​បង្ហាញ​វត្តមាន​សម្តែង​នៅ​លើ​ឆាក​តន្ត្រី​ស្រុក​ស្រែង និង​សំណើច​ចុង​ស​ប្តា​ហ៍​នៅ​ស្ថានីយ៍ទូរទស្សន៍​បាយ័ន​ ៕

អត្ថបទសរសេរ ដោយ