ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ឃើញ​ភ្លាម​… រត់​បាតជើង​ស​ព្រាត​ពេញ​ចំការ

6 ឆ្នាំ មុន

ខេត្តកណ្តាល ៖ សមត្ថកិច្ច​នគរបាល​ស្រុក​កៀនស្វាយ បាន​ចេញ​ប្រតិបត្តិការ​បង្ក្រាប​សង្វៀនបញ្ជល់មាន់​មួយ​កន្លែង កាលពី​វេលា​ម៉ោង

ខេត្តកណ្តាល ៖ សមត្ថកិច្ច​នគរបាល​ស្រុក​កៀនស្វាយ បាន​ចេញ​ប្រតិបត្តិការ​បង្ក្រាប​សង្វៀនបញ្ជល់មាន់​មួយ​កន្លែង កាលពី​វេលា​ម៉ោង​11​និង​30​នាទី​ព្រឹក ថ្ងៃ​ទី​13 ខែសីហា ឆ្នាំ​2017 ស្ថិត​នៅ​ចំណុច​ភូមិ​ព្រែក​ត្រែង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ទទួល​បទបញ្ជា​ពី​លោក អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្ត និង​លោក ព្រំ សំណាង អធិការរង​ស្រុក សហការ​ជាមួយ​កម្លាំង​ជំនាញ​ស្រុក និង​នគរបាល​បន្ទាយដែក បាន​ចុះ​បង្ក្រាប​ទីតាំង​ជល់​មាន់​ខាងលើ ធ្វើ​ឲ្យ​ក្រុម​អ្នក​ញៀន​ល្បែង​ទាំងនោះ​រត់​បាត់ជើង​ស​ព្រាត​ពេញ​ចំការ​ចេក និង​ចំការ​ស្វាយ ហើយ​គេចខ្លួន​បាត់​អស់ នៅ​សល់​តែ​ម្ចាស់​ទីតាំង​ឈ្មោះ ច​ន ធី ភេទ​ប្រុស អាយុ​53​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លេងល្បែង មាន​ទីលំនៅ​ភូមិ​-​ឃុំ​ខាងលើ និង​ឈ្មោះ ឃាង អៀង ភេទ​ប្រុស អាយុ​51​ឆ្នាំ នៅ​ភូមិ​កំពង់​ភ្នំ ឃុំ​កំពង់​ភ្នំ ស្រុក​លើក​ដែក រួម​ជាមួយ​វត្ថុ​តាង​មាន​ម៉ូតូ​23​គ្រឿង ស៊ុម​ក្រុងមាន់​ចំនួន​7 តង់​សម្រាប់​ប្រក់​ដំបូល​1 ទទឹង​4​ម៉ែត្រ បណ្តោយ​6​ម៉ែត្រ កៅស៊ូ​ព័ទ្ធ​ប្រវែង​13​ម៉ែត្រ និង​មាន់​ជល់​ចំនួន​4​ក្បាល (​ងាប់​ទាំងអស់​)​។

សមត្ថកិច្ច​បន្ត​ទៀត​ថា ក្រោយ​ពី​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្ចាស់​សង្វៀន​ទាំង​2​នាក់ រួម​ជាមួយ​វត្ថុ​តាង ត្រូវ​នគរបាល​ស្រុក​កៀនស្វាយ​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕