ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត នី មុន្នីនាថ បង្ហាញ​តម្រុយ​ទំនាក់ទំនង​កាន់តែ​ល្អជា​មួយគូ​ស្នេហ៍​ឯនាយ​សមុទ្រ

1 ឆ្នាំ មុន
  • ភ្នំពេញ

តារា​សម្តែង​នាង នី មុន្នីនាថ បាន​បង្ហាញ​តម្រុយ​ពី​ទំនាក់ទំនង​កាន់តែ​ល្អ​រវាង​នាង និង​គូស្នេហ៍​នៅ​ឯនាយ​សមុទ្រ​កាន់តែ​យល់ចិត្ត​គ្នា​ខ្លាំង បន្ទាប់​ពី​ភ្ជាប់​

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង នី មុន្នីនាថ បាន​បង្ហាញ​តម្រុយ​ពី​ទំនាក់ទំនង​កាន់តែ​ល្អ​រវាង​នាង និង​គូស្នេហ៍​នៅ​ឯនាយ​សមុទ្រ​កាន់តែ​យល់ចិត្ត​គ្នា​ខ្លាំង បន្ទាប់​ពី​ភ្ជាប់​ទំនាក់ទំនង​គ្នា​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បើ​ទោះបីជា​នាង​នៅ​មិន​ទាន់​បង្ហើប​ពី​គម្រោង​រៀប​ការ​ក៏​ដោយ​។

កន្លង​មក តារា​សម្តែង​ស្រី ដែល​ពូកែ​បង្ហូរទឹកភ្នែក​រូប​នេះ បាន​ទទួលស្គាល់​ថា នាង​កំពុង​តែ​ភ្ជាប់​ទំនាក់ទំនង​ស្នេហ៍​ជាមួយ​បុរស​អាណិកជន​មួយ​រូប ដែល​រស់នៅ​ប្រទេស​អូស្ត្រាលី ខណៈ​ពេល​ដែល​ទំនាក់ទំនង​នេះ​ក៏​ត្រូវ​បាន​ចាស់ទុំ​ទាំង​សងខាង​ដឹង​លឺ​ផង​ដែរ​។

យ៉ាងណា ទោះបីជា​ស្រី​ស្អាត នី មុន្នីនាថ សារភាព​ថា មាន​គូស្នេហ៍​នា​ពេល​នេះ​ក៏​ដោយ ប៉ុន្តែ​រហូត​មក​ទល់​នា​ពេល​នេះ នាង​ហាក់​នៅ​មិន​ទាន់​បង្ហាញ​គម្រោង​រៀប​ការ​នា​អំឡុង​ពេល​ណាមួយ​នៅឡើយ​ទេ បើ​ទោះបីជា​ចំណង​របស់​នាង​កំពុង​តែ​មាន​ភាព​កាន់តែ​ល្អ​ប្រសើរ​ក៏​ដោយ​។

ជា​ថ្មី​ម្តងទៀត តារា​រូប​នេះ​ក៏​បាន​បង្ហាញ​តម្រុយ​បន្ថែម​ទៀត​ពី​ចំណង​ស្នេហ៍​របស់​នាង​កាន់តែ​មានការ​យល់ចិត្ត​គ្នា និង​ស្រឡាញ់​គ្នា​ខ្លាំង​ថែម​ទៀត ក្នុង​ពេល​ដែល​អ្នក​ទាំង​ពីរ​ក៏​បាន​ខិតខំ​ពុះពារ​នូវ​ឧបសគ្គ​មួយ​ចំនួន រហូត​ឈាន​មក​ដល់​ដំណាក់កាល​នា​ពេល​នេះ​។

នី មុន្នីនាថ បាន​បញ្ចេញ​សំ​ណេ​រពាក់​ព័ន្ធ​ចំណង​ស្នេហ៍​របស់​នាង​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា «​ស្គាល់គ្នា​កាន់តែ​យូរ ស្រលាញ់​គ្នា​កាន់តែ​ខ្លាំង ចិត្ត​ស្រលាញ់​មិន​ដែល​ថយ​ចុះ​សោះឡើយ អាច​មាន​ឈ្លោះ​គ្នា​ខ្លះ មិន​យល់​ពី​គ្នា​ខ្លះ ខឹង​គ្នា​ខ្លះ​មែន តែ​យើង​ក៏​អាច​ឆ្លងកាត់​វា​ជាមួយ​គ្នា​ទាល់តែ​បាន អរគុណ​ដែល​ចូល​មក​ផ្ដល់​ក្ដី​សុខ​ក្នុង​ជីវិត​ខ្ញុំ​»​។

តាម​រយៈ​សំ​ណេ​រដែ​ល​បាន​បង្ហោះ​ខាងលើ​នេះ គេ​ឃើញ មាន​មហាជន ជា​ពិសេស​បណ្តា​អ្នកគាំទ្រ​របស់​នាង​ជា​ច្រើន​បាន​ចូល​ទៅ​ធ្វើការ​ខំ​មិន ដោយ​បាន​សម្តែង​ការ​សាទរ​នៅ​ពេល​ដែល​ឃើញ​នាង​អាច​រក​ឃើញ​គូស្នេហ៍​ពិត ខណៈ​ពេល​គេ​រំពឹង​ថា នាង​នឹង​អាច​ចូល​រោងការ​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។

ជា​ការ​កត់សម្គាល់​កន្លង​មក ស្រី​ស្អាត នី មុន្នីនាថ ហាក់​មិន​បាន​លាក់លៀម​ពី​ចំណង​ស្នេហ៍​ឆ្លង​សមុទ្រ​របស់​នាង​នា​ពេល​នេះ​ឡើយ ក្នុង​ពេល​ដែល​នាង​និង​គូស្នេហ៍​បាន​កសាង​ទំនាក់ទំនង​ជាមួយ​គ្នា​អស់​ជា​ច្រើន​ឆ្នាំ​។

ស្រី​ស្អាត នី មុន្នីនាថ បាន​លើក​ឡើង​ថា ទំនាក់ទំនង​របស់​ពួក​នាង​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ហើយ​គូស្នេហ៍​របស់​នាង​ក៏​បាន​ចុះ​មក​លេង​ស្រុក​ខ្មែរ​ជា​ច្រើន​លើក​ហើយ​ដែរ ហើយ​អ្នក​ទាំង​ពីរ​ក៏​មាន​គម្រោង​ធ្វើការ​ជាមួយ​គ្នា​ច្រើន​ផង​ដែរ​។ នាង​បញ្ជាក់​ថា ទោះបីជា​មិន​បាន​ជួប​មុខ​គ្នា​ផ្ទាល់​រាល់ថ្ងៃ​ក៏​ពិតមែន ប៉ុន្តែ​នាង​នឹង​គូស្នេហ៍​តែង​ជួប​ជជែក​គ្នា​តាម​ប្រពន្ធ​អ៊ី​ន​ធើ​រ​ណែ​ត​មិន​ដែល​ខាន​ឡើយ​។

យ៉ាងណា បើ​តាម​ស្រី​ស្អាត នី មុន្នីនាថ ថា នា​ថ្ងៃ​អនាគត ប្រសិនបើ​នាង​ពិតជា​បាន​ចូល​រោងការ​តាម​ប្រពៃណី​នោះ នាង​នឹង​ចេញ​ទៅ​រស់នៅ​ជាមួយ​គូស្នេហ៍​នៅ​ក្នុង​ទឹកដី​ប្រទេស​អូស្ត្រាលី​មួយ​រយៈ ហើយ​នៅ​ពេល​ដែល​នាង​ទទួល​បាន​សញ្ញា​តិ​ហើយ​នោះ នាង​នឹង​ត្រឡប់​មក​ធ្វើការ​រកស៊ី​នៅ​ស្រុក​ខ្មែរ​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ