ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ កម្មការិនី ២៨​នាក់​រង​របួសធ្ងន់​ស្រាល

6 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ កម្មករ កម្មការិនី ប្រមាណ​ជាង​២០​នាក់ ក្នុង​ចំណោម​ជាង​៤០​នាក់ បាន​រង​របួសធ្ងន់ និង​ស្រាល​ក្នុង​ហេតុ​ការ​ណ៌​គ្រោះថ្នាក់​ចរាចរណ៍​មួយ បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០១៧ នៅ​ត្រង់​ចំណុច​ភូមិ​ទួល​ពង្រ ឃុំ​ស្វាយ ស្រុក​សាម​គ្គឺ​មាន​ជ័យ ខណៈ​ដែល​កម្មករ​ទាំងនោះ​ជិះ​រ៉ឺ​ម៉ក​ម៉ូតូ​មួយ​គ្រឿង ធ្លាក់​ស្រែ​ទៅ​បុក​នឹង​គល់ឈើ​រួច​ក្រឡាប់ ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ៖ មុន​ពេល​កើតហេតុ កម្មករ​ទាំងនោះ ដែល​មាន​គ្នា​ជាង​៤០​នាក់ បាន​ជិះ​រ៉ឺ​ម៉ក​ម៉ូតូ​មួយ​គ្រឿង ទៅ​ធ្វើការ​នៅ​រោងចក្រ ។ លុះ​ពេល​ជិះ​មក​ដល់​ចំណុច​កើតហេតុ រ៉ឺ​ម៉ក​ដឹក​កម្មករ​នោះ​បាន​គេច​នឹង​រថយន្ត​មួយ​គ្រឿង ដឹក​កម្មករ​ដូច​គ្នា បណ្តាល​ឲ្យ​រ៉ឺ​ម៉ក​បាន​រេ​ចង្កូត​ជ្រុល​ធ្លាក់​ផ្លូវ​ទៅ​បុក​ដើមឈើ​មួយ​ដើម បណ្តាល​ឲ្យ​ក្រឡាប់ ។ ក្នុង​ពេល​នោះ​ដែរ កម្មករ កម្មការិនី ដែល​នៅ​លើ​រ៉ឺ​ម៉ក​ភ័យ​ស្លន់ស្លោ ខ្លះ​ក៏​បាន​លោត​ពីលើ​រ៉ឺ​ម៉ក ខ្លះ​ក៏​លោត​មិន​ទាន់ បណ្តាល​ឲ្យ​កម្មករ កម្មការិនី​របួសធ្ងន់​ស្រាល​ចំនួន​២៨​នាក់ ។ ក្រោយ​ពេល​កើតហេតុ កម្មករ កម្មការិនី រង​គ្រោះ​ត្រូវ​បាន​គេ​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ប្រតិបត្តិ និង​គ្លីនិក​ឯកជន​ផង​ដែរ ។

សមត្ថកិច្ច​បាន​ធ្វើការ​សន្និដ្ឋាន​ថា ៖ គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​កើតឡើង​ដោយ​ការ​ធ្វេសប្រហែស មិន​ប្រុង​ប្រយ័ត្ន បើក​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ។ ក្រោយ​កើតហេតុ យានយន្ត​ត្រូវ​សមត្ថកិច្ច​យក​មក​រក្សា​ទុក រង់ចាំ​ដោះស្រាយ ៕