ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​តុងទីន​ជាង​៦០​នាក់ កំពុង​ទឹកភ្នែក​ជូត​ក្បាលជង្គង់ ព្រោះ​មេ​ ​វេច​លុយ​ជិត​កន្លះ​លាន​ដុល្លារ គេចខ្លួន​បាត់

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក គេ​បាន​សង្កេត​ឃើញ​មានការ​បង្ហោះ​ព័ត៌មាន បន្ត​គ្នា អំពី​ករណី​មេ​តុងទីន​ម្នាក់ វេច​លុយ​ជិត​កន្លះ​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​រត់គេច​ខ្លួន​បាត់ ធ្វើ​ឲ្យ​កូន​តុងទីន…

រាជធានី​ភ្នំពេញ ៖ ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក គេ​បាន​សង្កេត​ឃើញ​មានការ​បង្ហោះ​ព័ត៌មាន បន្ត​គ្នា អំពី​ករណី​មេ​តុងទីន​ម្នាក់ វេច​លុយ​ជិត​កន្លះ​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​រត់គេច​ខ្លួន​បាត់ ធ្វើ​ឲ្យ​កូន​តុងទីន ប្រមាណ​ជាង ៦០ នាក់ កំពុង​ទឹកភ្នែក​ជូត​ក្បាលជង្គង់ ដែល​អ្នកខ្លះ​អស់ ទាំង​ប្រាក់ខែ អ្នកខ្លះ​អស់ទាំង​លុយ​ខំ​រកស៊ី​លក់ដូរ​បន្តិចបន្តួច យក​មក​លេង​តុងទីន ដើម្បី​សន្សំទុក និង​ចង់បាន​ការ​ប្រាក់ ។

តាម​សំ​ណេ​រ​អ្នកលេង​បណ្តាញ​សង្គម ដែល​បាន​បង្ហោះ​រូប​មេ​តុង និង​សរសេរ​ថា «​នេះ​ជា​មេ​តុង​ទី​មួយ​រូប​ឈ្មោះ ហួយ វត្តនី ភេទ​ស្រី អាយុ​៣៦​ឆ្នាំ ធ្វើ​មេ​តុងទីន នៅ​ក្នុង​ស្ថាប័ន​មួយ ហើយ​បាន​ឆបោក​លុយ​កូន​តុងទីន ពេញ​មួយ​ស្ថាប័ន​នោះ អស់ប្រាក់​រាប់​សិប​ម៉ឺន ជិត​កន្លះ​លាន​ដុល្លារ បាន​វេច​លុយ​កូន​តុងទីន​ទាំង​អស់នោះ ហើយ​រត់គេច​បាត់ តាំងពី​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២២ មក​ម្លេះ ដែល​ធ្វើ​ឲ្យ​កូន​តុងទីន ដេក​ឈឺចាប់ ម្នាក់​ៗ​ស្ទើរតែ​ស្លាប់ ចំណែក​មេ​បាន​វេច​លុយ​កូន​យក​ទៅ​សំងំសុខ​តែ​ម្នាក់ឯង នេះ​ជា​ស្រី​ដែល​ចង្រៃ​បំផុត ដែល​មិន​យល់​ពី​ការ​ឈឺចាប់​របស់​គេ ។ ឈ្មោះ អឿ​ន ម៉ូ​នី​ការ ជា​មេ​តុងទីន​ម្នាក់ ដែរ​គេ​ចាប់​បាន ចុះ​ហេតុ​អី​ឈ្មោះ ហួយ វត្តនី គេ​ចាប់​មិន​បាន ឬ​មួយ​មាន​គេ នៅ​ពីក្រោយ​ខ្នង តើ​ម្នាក់​នោះ​ជា​អ្នក​ណា ? បញ្ចា​ក់ ខ្ញុំ​មិន​សំដៅ​ទៅ​លើ​អ្នក​ណា​ទេ ចឹ​ង​បើ​អ្នក​មិន​ពាក់ព័ន្ធ​កុំ​ចេញ​មុខ​មក​អី​» ។

តាម​ប្រភព​ព័ត៌មាន​ពី​កូន​តុងទីន​ម្នាក់ ក្នុង​ចំណោម​អ្នកលេង​តុងទីន​ជាង​៦០​នាក់ បាន​សម្តែង​នូវ​ការ​ឈឺចាប់​បំផុត ចំពោះ​ល្បិច​កល ឆ​.​បោក​របស់​មេ​តុងទីន​ឈ្មោះ ហួយ វត្តនី ដែល​វេច​លុយ​រត់ ហើយ​មិន​ត្រូវ​បាន​ចាប់ខ្លួន នាំ​មក​ឲ្យ​ទទួលខុសត្រូវ ចំពោះ​មុខ​ច្បាប់ លើ​ទ​ង្វើ​ដែល​គេ​ប្រព្រឹត្ត​ទេ ។

តាម​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា មេ​តុងទីន​ឈ្មោះ ហួយ វត្តនី ជា​មន្ត្រី​បម្រើ​ការងារ​នៅ​ស្ថាប័ន​អយ្យការ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ មាន​អាសយដ្ឋាន ផ្ទះ​លេខ​F4 E០ ផ្លូវ​បេតុង ភូមិ​បឹង​សាឡា​ង សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។

កាលពី​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២២ បុគ្គល​ឈ្មោះ ហួយ វត្តនី បាន​ប្រមូល​មន្ត្រី​បម្រើ​ការងារ​នៅ​អង្គភាព​ជាមួយ​គ្នា លេង​តុងទីន​ចំនួន​៥​ខ្សែ ក្នុង​១​ខ្សែ មាន​ទឹកប្រាក់​ចំនួន ២០០​ដុល្លារ​អា​មេ​រិ​ក ហើយ​មួយ​ខែ​ដេញ​ម្តង ក្រោយ​ពេល​បើក​ប្រាក់ខែ​រាង​ៗ​ខ្លួន ។

ប្រភព​ព័ត៌មាន បន្ត​ថា ដំបូង​ការ​លេង​តុងទីន​នោះ គឹ​មានការ​ជឿ​ទុកចិត្ត​គ្នា​ណាស់ នៅ​ពេល​ដល់​ខែ​ដេញ​តុងទីន​ម្តង​ៗ កូន​បង់​ឲ្យ​មេ ហើយ​មេ ក៏​បាន​ប្រគល់​ប្រាក់​ឲ្យ​ទៅ​កូន​ណា ដែល​ដេញ​បាន​គ្រប់​ចំនួន​ដែរ តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ មេមាន​កាន់​ឈ្មោះ​ខ្មោច រួច​ដេញ​បាន​ប្រាក់​ប្រមាណ​ជិត​កន្លះ​លាន​ដុល្លារ​អា​មេ​រិ​ក រត់គេច​ខ្លួន​បាត់ ។ ក្រោយ​ពេល​ដឹង​ថា មេ​តុងទីន វេច​លុយ​ជិត​កន្លះ​លាន​ដុល្លារ​រត់គេច​ខ្លួន​ហើយ កូន​តុងទីន បាន​ដាក់​ពាក្យបណ្តឹង​ចូល​ស្ថាប័ន​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពី​បទ​.​ឆបោក និង​រំលោភ​លើ​ទំនុកចិត្ត ដើម្បី​ចាត់ការ​លើ​បុគ្គល​រូប​នោះ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ