ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Breaking News ៖ កម្មករ​-​កម្ម​ការ​នី​ជាង​200​នាក់​នាំ​គ្នា​ប្រឆាំង​បណ្តឹង​ថៅកែ​រោងចក្រ​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​នៅ​វេលា​ម៉ោង​ប្រហែលជា​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១០ សីហា នេះ​មាន​កម្មករ​-​កម្ម​ការ​នី​ប្រមាណ​ជា​២០០​នាក់​

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​នៅ​វេលា​ម៉ោង​ប្រហែលជា​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១០ សីហា នេះ​មាន​កម្មករ​-​កម្ម​ការ​នី​ប្រមាណ​ជា​២០០​នាក់​ក្នុង​ចំណោម​ជាង​១.០០០​នាក់​បាន​នាំ​គ្នា​ដង្ហែ​ជា​ក្បួន​តវ៉ាទៅ​កាន់​សាលាសង្កាត់​ចោម​ចៅ ស្ថិត​នៅ​សួន​ឧស្សាហ​កម្ម​​កា​ណា​ឌី​យ៉ាង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ការ​ដង្ហែ​ក្បួន​នេះ​គឺតវ៉ា​ប្រឆាំង​ទៅ​នឹង​ការ​ប្តឹង​របស់​ថៅកែរោងចក្រ International Royal ដែល​បាន​ប្តឹង​តំណាង​សហព័ន្ធ​សហជីព​មិត្តភាព​កម្ពុជា​ម្នាក់​ឈ្មោះ ប៊ូ ថេ​ត ​ពី​បទ ជ្រៀតជ្រែក​ការងារ​ផ្ទៃក្នុង ។ សម្រាប់​ការ​ដង្ហែ​ក្បួន​ទៅ​កាន់​សា​លា​សង្កាត់​ចោម​ចៅ​នេះ គឺ​កម្មករ​-​កម្ម​ការ​នី​ទាំងនោះ​ចង់​ទាមទារ​ឱ្យ​ថៅកែ​រោងចក្រ​ខាងលើ​ដក​ពាក្យបណ្តឹង​ដែល​បាន​ប្តឹង​ឈ្មោះ ប៊ូ ថេ​ត វិញ ដោយ​កម្មករ​-​កម្ម​ការ​នី​អះអាង​ថា ឈ្មោះ ប៊ូ ថេ​ត គឺ​ការពារ​ផលប្រយោជន៍​របស់​ពួក​គាត់ ។

ក្រោយ​ពី​បាន​លើក​ក្បួន​ដង្ហែ​ទៅ​កាន់​សាលាសង្កាត់​រួច​មក ក្រុម​កម្មករ​-​កម្ម​ការ​នី​ក៏​បាន​លើកគ្នា​ដង្ហែ​បន្ត​ទៅ​កាន់​នាយកដ្ឋាន​អន្តោប្រវេសន៍ ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ទល់​មុន​នឹង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ស្ថិត​ក្នុងភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ស្នើ​សុំ​ក៏​ដូច​ជា​រក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ពាក្យបណ្តឹង​របស់​ថៅកែ​រោងចក្រ​ខាងលើ ៕