ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាងស្គាល់គ្នាមានអី… ដេកស្អាតរបស់មេការយួននេះ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មេការ​សំណង់​ជនជាតិ​យួន​ម្នាក់​ ត្រូវ​បាន​គេ​ប្តឹង​ចោទប្រកាន់​រំលោ.ភ​លើ​ទំនុកចិត្ត ដោយ​ធ្វើ​ផ្ទះ​មិន​ទាន់​រួចរាល់​តាម​កិច្ចសន្យា​បាន​រត់គេច​ខ្លួន​ចោល​ការដ្ឋាន និង​កម្មករ ព្រមទាំង​ជំពាក់​ប្រាក់​ថ្លៃ​ពលកម្ម​របស់​ជាង​ផង​ដែរ ។ មេការ​សំណង់​រូប​

រាជធានី​ភ្នំពេញ ៖ មេការ​សំណង់​ជនជាតិ​យួន​ម្នាក់​ ត្រូវ​បាន​គេ​ប្តឹង​ចោទប្រកាន់​រំលោភ​លើ​ទំនុកចិត្ត ដោយ​ធ្វើ​ផ្ទះ​មិន​ទាន់​រួចរាល់​តាម​កិច្ចសន្យា​បាន​រត់គេច​ខ្លួន​ចោល​ការដ្ឋាន និង​កម្មករ ព្រមទាំង​ជំពាក់​ប្រាក់​ថ្លៃ​ពលកម្ម​របស់​ជាង​ផង​ដែរ ។ មេការ​សំណង់​រូប​នោះ ​មានឈ្មោះ​ក្នុង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឈ្មោះ កើន សា​ម៉េ​ត ហៅម៉ឹង ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្កុ​ក​ឫស្សី ឃុំ​សេដ្ឋី  ស្រុក​សាមគ្គី​មាន​ជ័យ ខេត្តកំពង់ឆ្នាំង និង​មានស្រុក​កំណើតនៅ​ប្រទេស​វៀតណាម ។

តាម​ម្ចាស់ផ្ទះ​បានឱ្យ​ដឹង​ថា ជនជាតិ​យួន​រូប​នោះ​បាន​ម៉ៅ​ការ​សាងសង់់​ផ្ទះ​ជួល​ទំហំ​៨,៤០​ម៉ែត្រ​គុណ​១៥,៥០​ម៉ែត្រ មាន​កម្ពស់​១​ជាន់​ដែល​តម្លៃ​ពលកម្ម​សរុប​ទាំងអស់​ចំនួន​១៦.០៧៦​ដុល្លារ ដោយ​សាងសង់​រយៈពេល​៤​ខែ ។ នៅ​ពេល​ខាង​សង់​មិន​ទាន់​ហើយ​ផង​ បាន​តែ​ប្រមាណ​៨០​ភាគរយ ស្រាប់តែ​រត់គេច​ខ្លួន​បាត់​ចោល​ការដ្ឋាន​នៅ​ពេល​ថ្មី​ៗ​នេះ និង​ចោល​កម្មករ ថែម​ទាំង​ជំពាក់​ប្រាក់​ថ្ងៃ​ពលកម្ម​កម្មករ​ទៀត ដោយ​បើកប្រាក់​ហើយ​មិន​បានឱ្យ​កម្មករ​គ្រប់​ចំនួន ។

តាម​ម្ចាស់ផ្ទះ​បានឱ្យ​ដឹង​ទៀត​ថា គាត់​និង​មេការ​សំណង់​រូប​នោះ​ជា​មនុស្ស​ស្គាល់គ្នា ហើយដោយ​ធ្លាប់​ឃើញ​ជន​នេះ​ម៉ៅ​ការ​សង់ផ្ទះ​ល្វែង និង​អគារ​ខុន​ដូ គាត់​ក៏​ឱ្យមក​ធ្វើ​ផ្ទះ​មិន​នឹក​ស្មានថា​ គេ​ថោកទាប​រត់​ចោល​ការដ្ឋាន​បែប​នេះ​ទេ ទើបគាត់​ដាក់​ពាក្យបណ្តឹង ។
តាម​ជាង​រៀប​ឥដ្ឋ​បានឱ្យ​ដឹង​ថា គាត់​បាន​ធ្វើការ​ជាមួយ​មេការ​ជនជាតិ​វៀតណាម​ឈ្មោះ​ម៉ឹង នេះ​អស់​រយៈពេល​ប្រមាណ​ជាង​១០​ឆ្នាំ​មក​ហើយ មិន​នឹក​ស្មានថា គាត់​ធ្វើ​គំនិត​ដូច​ឆ្កែ បើក​លុយ​ហើយ​មិន​បើក​ឱ្យ​កម្មករ ហើយ​វេច​បង្វេច រត់​ទៅ​វៀតណាម​បាត់ ។
តាម​​ព័ត៌មាន​ពី​កម្មករ​បានឱ្យ​ដឹង​ថា មេការ​រូប​នោះ​មួយ​រយៈ​នេះ​គាត់​ធ្លាក់ខ្លួន ដោយសារ​តែ​គ្រឿងញៀន និង​មាន​ប្រពន្ធ​ច្រើន ៕