រាជធានីភ្នំពេញ ៖ ប្រិយមិត្តទស្សនៈប្រាកដជាបានស្គាល់ហើយ លោក វ៉ាន់ សុខសីហា ដែលបងប្អូនគ្រប់គ្នាតែងហៅលោកថា អាគ្គីនេត្រ ដោយកាលពីពេលថ្មីនេះ មានបងប្អូនមហាជនជាច្រើនបានរិះគន់ទៅលើរូបភាពរបស់លោកដែលបានថតតែងជាស្រី ដោយខ្លះបាននិយាយថា ដូចជា ថតរូបវេទមន្ត ខ្លះទៀតបានលើកឡើងថា រូបភាពនេះថតទៅដូចជាមិនស្អាត និងខ្លះទៀតបាននិយាយស្អាតហើយ ប៉ុន្តែដូចជាខ្វះអ្វីម្យ៉ាង។

ប្រាកដណាស់ ទាក់ទងការរិះគន់នេះលោក វ៉ាន់ សុខសីហា ហៅថា អាគ្គីនេត្រ រូបនេះក៏បានទម្លាយអារម្មណ៍របស់ខ្លួនដោយតារារូបនេះក៏ចង់ទម្លាយមូលហេតុ ក៏ដូចជា ហេតុផលចំនួននៅក្រោយការរិះគន់នេះផងដែរ។
តាមរយៈបទសម្ភាសន៍ជាមួយកម្មវិធី 60Buzz នៃសារព័ត៌មានកោះសន្តិភាព ដោយតារារូបនឹងទម្លាយមូលហេតុអោយមហាជនបានដឹង ហើយទាក់ទងនឹងការរិះគន់នេះទៀតសោតលោកក៏ទទួលយកទាំងអស់ ដោយលោកក៏មិនខឹងជាមួយមហាជននោះដែរ ព្រោះរាល់ការរិះគន់នេះសុទ្ធសឹងតែជាការស្ថានា ដើម្បីខ្លួនលោកអោយល្អប៉ុណ្ណោះ។
ប្រាកដណាស់ ទាក់រូបភាពដែលលោកថតតែងជាមនុស្សស្រីនោះខ្លួនលោកផ្ទាល់ក៏យល់ឃើញថា វានៅមានចំណុចខ្វះខាតជាច្រើនផងដែរ តែលោកនឹងបំពេញវាម្តងបន្តិចៗរហូតលោកមានរូបរាងក៏ដូចជាដងខ្លួនជាមនុស្សស្រី។

លោក វ៉ាន់ សុខសីហា ហៅថា អាគ្គីនេត្របានបន្តថា កាលពីលោកថតតែងអោយបងប្អូនមហាជនបានឃើញនោះលោកជាអ្នកផាត់មុខ ក៏ដូចជាការធ្វើសក់ និងការតុបតែងខ្លួន ដោយខ្លួនរបស់លោកផ្ទាល់ ដូច្នេះហើយទើបបានជាមើលទៅមិនសូវជាមានភាពជឿជាក់បែបនេះ។ ត្រង់ចំណុចនេះ តារារូបនេះក៏យល់ដូចជា បងប្អូនមហាជនដែរ។
លោកគ្រូ អាគ្គីនេត្រដែលមានវ័យ ២៧ឆ្នាំ រូបនេះបានបន្តថា ដោយសារលោកមិនមែនជាមនុស្សស្រី ម្លោះហើយទើបបានជា ខ្លួនរបស់លោកផ្ទាល់មិនសូវជាមានចំណេះជំនាញខាងផាត់មុខ ក៏ដូចការរៀបចំខ្លួនអោយដូចជាមនុស្សស្រី។

គួរបញ្ជាក់ផងដែរថា ជុំវិញការរិះគន់នេះ តារារូបនេះនឹងការប្រែខ្លួនរបស់ផ្ទាល់ ដោយលោកបានឃើញបេក្ខភាពដែលប្រឡងជាមួយលោក មានដើមទ្រូសឹងតែគ្រប់គ្នា ដូច្នេះសម្រាប់លោកផ្ទាល់លោកក៏កំពុងតែគិតគូរទាក់ទងជាមួយរឿងនេះ ដោយលោកបានលើកឡើងថា ប្រសិន បើលោកមានដើមទ្រូង នោះលោកអាចស្លៀកពាក់អ្វីក៏សមដែរ។

ជាចុងក្រោយ លោក វ៉ាន់ សុខសីហា ក៏អរគុណចំពោះបងប្អូនមហាជន សម្រាប់ការគាំទ្រ និងការរិះគន់ក្នុងការស្ថានាជាដើម ដោយលោកមិនមានអ្វីច្រើននោះទេ លោកមានតែអរគុណ និងសូមអោយមហាជនជួយតែសំណាងល្អ សុខភាព និងជួបប្រទះអ្វីដែលល្អៗក្នុងជីវិត៕
ចែករំលែកព័តមាននេះ