យក់ ថិតរដ្ឋា ទម្លាយអារម្មណ៍មួយទៅកាន់ស្វាមី ក្រោយមានគេរិះគន់រូបសម្រស់នាងថា ធាត់ មិនស្អាត
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ថ្មីៗនេះ តារាចម្រៀងស្រីមានឈ្មោះល្បីល្បាញ ស្នាដៃទេពកោសល្យមិនធម្មតា អ្នកនាង យក់ ថិតរដ្ឋា ទប់ចិត្តមិនជាប់ ក៏បានចេញមុខមកបង្ហោះរូបប៉ុន្មានសន្លឹក ដោយភ្ជាប់ជាមួយសារប៉ុន្មានឃ្លាដ៏មានន័យយ៉ាងចាក់ដោតមួយ ទៅកាន់ស្វាមីរបស់អ្នកនាងដែលមានរូបរាងស្រស់សង្ហា នោះគឺលោក ឃុំ ប៉ុណ្ណាដែត បន្ទាប់ពីប្ដីរបស់ខ្លួនតែងតែមើលថែថ្នាក់ថ្នមបារម្ភគ្រប់ពេលវេលា និងថែមទាំងបានចេញមុខមកនិយាយការពារប្រពន្ធរបស់លោកយ៉ាងខ្លាំងទាំងទឹកមុខមាំ នៅពេលមានគេចោទប្រកាន់ទៅលើប្រពន្ធរបស់លោកថា «លក់របស់កាឡៃបោ.កប្រាស់គេ»។

មិនតែប៉ុណ្ណោះ លោកថែមទាំងបាននិយាយពោលពាក្យមួយចំនួននៅចំពោះមុខមហាជនគ្រប់គ្នា ដោយលើកទឹកចិត្តភរិយា និងអ្វីដែលនឹកស្មានមិនដល់នោះ គឺលោកថែមទាំងសរសើរភរិយារបស់លោកគ្រប់យ៉ាងថា ជាភរិយា និងជាអ្នកម្តាយដ៏ល្អសម្រាប់កូនៗ អ្នកមិនដឹងគ្មានសិទ្ធិមកថាអោយប្រពន្ធលោកបាននោះឡើយ។

ដោយតារាស្រីអ្នកនាង យក់ ថិតរដ្ឋា បានបង្ហើបទាំងក្ដីរំភើបបែបនេះថា «គេដៀលអូនថា កាម៉ាប់ដូចជ្រូកប៉ិននឹងហើយ តែ B នៅស្រលាញ់អូនអត់ចុះ ធ្វើម៉េចបើយើងមិនស្អាតដូចគេ តែមកហាត់នេះ មិនមែនដើម្បីរាងទេ គឺដើម្បីសុខភាពច្រើនជាង»។

មិនតែប៉ុណ្ណោះ អ្នកនាងក៏បានសរសេរប្រាប់បន្តនៅក្នុងខមិនទៀតថា «អរគុណចំពោះទឹកចិត្តបងប្អូនដែលបានផ្តល់កម្លាំងចិត្តដល់ភរិយាខ្ញុំ ចង់និយាយថា ស្រលាញ់បងប្អូន និង Fan Fan ទាំងអស់គ្នាណាស់ អ្នកទាំងអស់គ្នាពិតជាមិនទុក យក់ ថិតរដ្ឋា និង ឃុំ ប៉ុណ្ណាដែត ចោលមែន គឺនៅអោយកម្លាំងចិត្តពួកខ្ញុំមករហូត និងតែងតែនៅឈរពីក្រោយពួកខ្ញុំរហូតមែន អរគុណខ្លាំងណាស់ចំពោះទឹកចិត្តដ៏ល្អមួយនេះ»។

មិននៅស្ងៀមតទៅទៀត ស្រាប់តែអ្នកគាំទ្រដែលតែងតែស្រលាញ់ចូលលចិត្តប្ដីប្រពន្ធមួយគូនេះ បាននាំគ្នាចូលទៅខមិននិយាយលើកទឹកចិត្តគ្រប់គ្នាកុំអោយគិតច្រើនយ៉ាងដូច្នេះថា «ស៊ូស៊ូ បងស្រី អាចធ្វើបាន ទាំងសុខភាព និងរូបរាងដ៏សមស្របជាមួយបង ខ្ញុំស្រលាញ់ពួកបងទាំងពីរនាក់ខ្លាំងណាស់ តាំងជំនាន់បងច្រៀងនៅ SSB កាលនុងញុមនៅក្មេងល្ហក់ ឥឡូវញុមកូន២ហើយ បងទាំងពីរនៅតែដដែលមិនប្រែប្រួល ខ្ញុំស្ងើចសរសើរប្តីប្រពន្ធបងណាស់»។ «កុំខ្វល់នឹងសម្តីអ្នកដទៃអីបងស្រី សំខាន់អោយតែប្តី កូនៗ និងក្រុមគ្រួសារស្រលាញ់ និងផ្តល់កម្លាំងចិត្តអោយគឺល្អបំផុត យើងមិនអាចផ្គាប់ចិត្តអ្នកទាំងនោះបានទេ សំខាន់នោះ តើជីវិតក្រុមគ្រួសាររបស់គេនោះមានក្តីសុខសុភមង្គលដូចគ្រួសារបងស្រីអត់ ស៊ូស៊ូ បងស្រី?»។

អ្នកគាំទ្រខ្លះបានចូលទៅខមិនទៀតថា «គេដៀលយើងជាសិទ្ធិរបស់គេ អ្វីដែលសំខាន់នឹងក្ដីសុខយើង គឺក្នុងកែវភ្នែកប្ដីយើង យើងជាទេវអប្សរ» «អ្នកថាអោយយើងមិនសំខាន់ទេបង អ្វីដែលសំខាន់គឺគ្រួសារយើងផ្ដល់តម្លៃអោយគឺគ្រប់គ្រាន់ហើយ» «Idol សំណព្វចិត្ត សូមកុំយកសំដីអ្នកដទៃមកបំផ្លាញសេចក្តីសុខខ្លួនឯង។ Idol ជាតារាគំរូ ជាមនុស្សល្អ។ ដូចនេះហើយមិនខ្វះទេ ការនិន្ទាពីអ្នកដែលស្អប់ ឬច្រណែនយើង» «អ្នកដែលនិយាយ ព្រោះគាត់មិនទាន់ជួប និងមិនទាន់យល់ពីមនុស្សស្រីដែលលះបង់គ្រប់យ៉ាង ដើម្បីប្ដីនឹងកូន បងអាយុច្រើនហើយសម្រស់បងទាំងពីរក៏ដើរទន្ទឹមគ្នានៅតែស្អាតដដែលទេ អ្នកបង្អាប់គេភាគច្រើនច្រណែនក្ដីសុខប្ដីប្រពន្ធគេ ព្រោះបងទាំងពីរនៅតែស្រលាញ់គ្នាមិនប្រែប្រួល ព្រោះបងដែតស្រលាញ់លើបេះដូង និងចរិត មិនមែនរូបរាងខាងក្រៅទេ» ។

អ្នកខ្លះទៀតលើកឡើងទៀតថា «បងរដ្ឋា និង បងដែត គឺស្អាតចិត្ត និងភាពស្មោះត្រង់ កុំខ្វល់ នឹងរុយដែលចង់តោងយើង ស៊ូៗ» «បងលះបង់ខ្លួនឯងច្រើនហើយ កាតព្វកិច្ចជាប្រពន្ធ ជាម្តាយ ពេលខ្លះវាពិតជាហត់ សឹងតែគ្មានពេលថែទាំខ្លួនឯងផង» «មនុស្សស្រីអ្នកណាក៏ចង់ស្អាតដែរ បើអាចធ្វើបានគេធ្វើហើយ បើយើងបានស្អាតហើយក៏ស្អាតទៅ ចាំបាច់ទៅ bully អ្នកដទៃ ប្រយ័ត្នជាតិក្រោយអាក្រក់លើសគេទៀត។ ស៊ូៗ sis»។

យ៉ាងណាមិញ ក្នុងនោះផងដែរ អ្វីដែលធ្វើអោយគ្រប់គ្នាលួចច្រណែន និងតារាស្រីអ្នកនាងយក់ ថិតរដ្ឋា ដែលបានស្វាមីល្អ ហើយនៅពេលត្រូវបានគេនាំគ្នារិះគន់ប្រពន្ធរបស់គាត់ទៅលើរូបរាងអាក្រក់ ខ្មៅមិនស្អាត កាម៉ាប់ មានអីស្រាប់តែលោក ឃុំ ប៉ុណ្ណាដែត គាត់បានចេញមុខមកឆ្លើយតបដាក់ទៅវិញ «ដោយគាត់ថា ប្រពន្ធគាត់លះបង់បង្កើតកូនពីរបីហើយ គាត់បង្ហាញការការពារ ការយល់ទុក្ខលំបាករបស់ប្រពន្ធ គាត់ការពារប្រពន្ធនៅក្នុងចំណោមខ្សែភ្នែករបស់មហាជនរាប់ម៉ឺននាក់។ អ្នកដឹងទេ មនុស្សប្រុសបែបនេះ មានមិនច្រើនទេ មនុស្សប្រុសដែលហ៊ានចេញមកតតាំងជាសាធារណៈ ប្រកបដោយក្រមសីលធម៌ដើម្បីប្រពន្ធ។ រូបរាងប្រែប្រួលមិនទាក់ទងនឹងសុភមង្គលនោះទេ សំខាន់គាត់មានស្វាមីល្អ ស្វាមីដែលទទួលខុសត្រូវខ្ពស់ មិនទន់ទោរ មិនរស់នៅតម្រូវមាត់អ្នកដទៃ។ ស្វាមីល្អ ទោះយើងប្រែប្រួលទៅជាអ្វី គាត់នៅតែឱ្យតម្លៃយើងជានិច្ច ជួនកាលវត្តមានស្រីសាច់.ស ស្រឡូនខាងក្រៅគ្រាន់ជាសំរាមហោះកាត់មុខតែប៉ុណ្ណោះ»៕




















ចែករំលែកព័តមាននេះ