ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ខ្ចី​៣០​ម៉ឺន​ដុល្លារ​​ទៅ​ពង្រីក​មុខរបរ​ ២០​ថ្ងៃ​សង​វិញ សង​មែន ​សង​សែក​ស្អុយ ​ត្រូវ​​បញ្ជូន​ទៅ​តុលាការ​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​អាជីវករ​ម្នាក់ ត្រូវ​កម្លាំង​សមត្ត​កិច្ច​នាយក​ដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង

រាជធានី​ភ្នំពេញ ៖ ស្ត្រី​អាជីវករ​ម្នាក់ ត្រូវ​កម្លាំង​សមត្ត​កិច្ច​នាយក​ដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ចាប់ខ្លួន កាលពី​រសៀល​ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០២៣ ពាក់​ពន្ធ​ពី​បទ​ «​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន​» ​ពោល​គឺ​ចេញ​មូលប្បទានប័ត្រ​គ្មាន​សាច់​(​សែក​ស្អុយ​)​ចំនួន​៣០ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

ស្ត្រី​​​​១រូប​ខាងលើ​​នោះ​ឈ្មោះ សិទ្ធិគុណ សក្តិ​និ​តា អាយុ​២៧​ឆ្នាំ មុខរបរ​អ្នក​លក់ដូរ ស្នាក់​នៅ​បុរី​ភិ​ភព​ថ្មី ចំការ​ដូង​១ ផ្ទះ​លេខ​៧៩ E០ និង​E១ ផ្លូវ​លេខ​៧ ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ការ​ចាប់ខ្លួន​ស្ត្រី​អាជីវករ​ខាងលើ​នេះ ត្រូវ​បាន​សមត្ត​កិច្ច​បង្ហើប​ឲ្យ​ដឹង​ថា ជា​ការ​អុ​វត្ត​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​យោង​ទៅ​លើ​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះជា​ម្ចាស់បំណុល ។

តាម​ពាក្យបណ្តឹង​បញ្ជាក់​ថា កាលពីដើម​ខែកញ្ញា ឆ្នាំ​២០២២ ឈ្មោះ សិទ្ធិគុណ សក្តិ​និ​តា ដែល​ជា​មនុស្ស​រាប់អាន​ជាមួយ​ដើមបណ្តឹង ហើយ​បាន​ទៅ​ពឹងពាក់​រក​ខ្ចី​លុយ​ចំនួន​៣០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​យក​​ទៅ​ពង្រីក​មុខរបរ​រកស៊ី ហើយ​ឈ្មោះ សិទ្ធិគុណ សក្តិ​និ​តា និយាយ​បញ្ជាក់​ប្រាប់​ដើមបណ្តឹង​ថា ឆក់​លុយ​បង​ឯង​តែ​រយៈពេល​២០​ថ្ងៃ​ប៉ុណ្ណោះ គេ​និង​បង្វិល​សង​វិញ​ហើយ ។

លុះដល់​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២២ ឈ្មោះ សិទ្ធិគុណ សក្តិ​និ​តា បាន​ចេញ​មូលប្បទានប័ត្រ​(​សែក​)១​សន្លឹក របស់​ធនាគារ​ ដែល​មាន​ទឹកប្រាក់​ចំនួន​៣០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ឲ្យ​ទៅ​ដើមបណ្តឹង ដើម្បី​ទូទាត់​ប្រាក់​លើ​បំណុល​នោះ​វិញ ។ ប៉ុន្តែ​ដល់​ថ្ងៃ​កំណត់ នៅ​ពេល​ដើមបណ្តឹង បាន​យក​មូល​ប្ប​ទា​នប​ត្រ​នោះ​ទៅ​បើកប្រាក់​នៅ​ធនាគារ ស្រាប់តែ​ខាង​ធនាគារ​ឆ្លើយ​តប​ថា មូលប្បទានប័ត្រ​នេះ​គ្មាន​សាច់ប្រាក់​ទេ ពេល​នោះ​ដើមបណ្តឹង​ក៏​បាន​ទំនាក់ទំនង​ទៅ​ឈ្មោះ សិទ្ធិគុណ សក្តិ​និ​តា ប៉ុន្តែ​ទាក់ទង​មិន​បាន​រហូត ទើប​ដើមបណ្តឹង​សម្រេច ចិត្ត ដាក់​ពាក្យ​ប្តឹង​ទៅ​សមត្ត​កិច្ច ដើម្បី​ឲ្យ​ជួយ​ចាត់ការ​តាម​ផ្លូវច្បាប់ ។

ករណី​ដូច​បាន​បញ្ជាក់​តាម​អង្គហេតុ​ខាងលើ​នេះ​ហើយ ទើបបាន​សមត្ត​កិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្ម​ក្រសួង ចាប់ខ្លួន​ស្ត្រី​អាជីវករ​រូប​នោះ បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ