ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត ជេ ស៊ី​កា ឆ្លើយ​តប​យ៉ាង​ចាក់​ដោត​ទៅ​កាន់​អ្នក​រិះគន់ ពាក់ព័ន្ធ​រូបថត​ដោះ​អាវ​ជាមួយ​តួ​ប្រុស​ម្នាក់

1 ឆ្នាំ មុន
  • ភ្នំពេញ

តារា​សម្តែង​នាង តាន់ សុ​ផា ឬ ជេ ស៊ី​កា បាន​ធ្វើការ​ឆ្លើយ​តប​យ៉ាង​ចាក់​ដោត​ទៅ​កាន់​មហាជន​មួយ​ចំនួន ដែល​នាំ​គ្នា​រិះគន់​ទៅ​លើ​រូបភាព​ប្រ​ម៉ូត​មួយ​ដែល​តារា​ស្រី​រូប​នេះ ដោះ​អាវ​ថត​ជាមួយនឹង​តារា​ប្រុស​ម្នាក់ ដែល​មើលទៅ​សិច​ស៊ី និង​ត្រូវ​បាន​គេ​ចែកចាយ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង តាន់ សុ​ផា ឬ ជេ ស៊ី​កា បាន​ធ្វើការ​ឆ្លើយ​តប​យ៉ាង​ចាក់​ដោត​ទៅ​កាន់​មហាជន​មួយ​ចំនួន ដែល​នាំ​គ្នា​រិះគន់​ទៅ​លើ​រូបភាព​ប្រ​ម៉ូត​មួយ​ដែល​តារា​ស្រី​រូប​នេះ ដោះ​អាវ​ថត​ជាមួយនឹង​តារា​ប្រុស​ម្នាក់ ដែល​មើលទៅ​សិច​ស៊ី និង​ត្រូវ​បាន​គេ​ចែកចាយ​ពេញ​បណ្តាញ​សង្គម​។

រូបភាព​ដែល​ស្រី​ស្អាត ជេ ស៊ី​កា ថត​ឱបរឹត និង​បែប​សិច​ស៊ី​ជាមួយ​តារា​សម្តែង​ប្រុស​លោក ប៉ែន ភ​ក្រ័​សុធា​រិ​ទ្ធ ត្រូវ​បាន​ចែកចាយ​ពេញ​បណ្តាញ​សង្គម TikTok ហើយ​ក៏​ត្រូវ​បាន​ចុះ​ផ្សាយ​តាម​បណ្តាញសារព័ត៌មាន​នៅ​ក្នុងស្រុក​មួយ​ចំនួន​ផង​ដែរ​។ ការ​ផ្សព្វផ្សាយ​រូបភាព​ដ៏​សិច​ស៊ី​របស់ ជេ ស៊ី​កា នា​ពេល​នេះ ក៏​ត្រូវ​បាន​មហាជន​មួយ​ចំនួន​នាំ​គ្នា​ចូល​ទៅ​រិះគន់​យ៉ាង​ចាស់ដៃ​ចំពោះ​តារា​ស្រី​រូប​នេះ ដោយ​គេ​យល់​ថា ដើម្បី​បាន​ភាព​ល្បីល្បាញ និង​លុយ​អ្វី​ៗ​ក៏​នាង​អាច​ហ៊ាន​ធ្វើ​បាន​ដែរ​។

ការ​រិះគន់​ខាងលើ​នេះ ក៏​បាន​ក្លាយជា​ប្រធានបទ​ក្តៅ​មួយ​ផង​ដែរ នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ហើយ​វា​ស្ទើរតែ​ក្លាយជា​ជម្លោះ និង​ការ​វា​.​យ​ប្រ​.​ហារ​គ្នា​ដោយ​ពាក្យ​សម្តី​ទៅ​វិញ​ទៅ​មក​សម្រាប់​អ្នក​រិះ​គន់ និង​បណ្តា​អ្នកគាំទ្រ​របស់​ស្រី​ស្អាត ជេ ស៊ី​កា​។

ទោះជា​យ៉ាងណា ជាមួយនឹង​ការ​រិះគន់​ខាងលើ​នេះ តារា​សម្តែង​ដែល​ចូល​ចិត្ត​សម្ញែង​ភាព​សិច​ស៊ី នាង ជេ ស៊ី​កា ក៏​បាន​ចេញ​មុខ​ឆ្លើយ​តប​យ៉ាង​ចាក់​ដោត​មួយ ដោយនៅ​ក្នុង​នោះ​នាង​បាន​ចាត់​ទុក​ការ​បញ្ចេញ​ភាព​សិច​ស៊ី​តាម​បែប​សិល្បៈ​របស់​នាង​នា​ពេល​នេះ គឺ​ធ្វើ​ឡើង​តាម​តួនាទី​ជា​តារា​សម្តែង​មួយ​រូប ហើយ​វា​មិន​បាន​ធ្វើ​ឲ្យ​ផ្លាស់​ប្តូរ​ផ្នត់គំនិត​អ្នក​ស្រឡាញ់​វប្បធម៌​នោះ​ដែរ​។

តាម​រយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ស្រី​ស្អាត ជេ ស៊ី​កា បាន​បង្ហោះ​សារ​ដោយ​អម​ជាមួយនឹង​រូប​សិច​ស៊ី​ដែល​ទទួល​ការ​រិះគន់​នេះ​ថា «​អរគុណ សម្រាប់​ការ​រិះគន់​ចំពោះ​ខ្ញុំ ការងារ​អ្វី​ក៏​មាន​តម្លៃ​របស់​វា​ដែរ មិន​ថា​តូច​ឬ​ធំ​។ សួរ​ថា នរណា​ដែល​មិន​ខំធ្វើការ​ដើម្បី​ប្រាក់ ខ្ញុំ​ស្រលាញ់​ការងារ​ជា​តារា​សម្ដែង​នេះ តែ​ខ្ញុំ​ច្បាស់​ពី​តួនាទី​របស់ខ្ញុំ​»​។

នាង​បញ្ជាក់​ថា «​ខ្ញុំ​មាន​សតិសម្បជញ្ញៈ ដឹង​ខុស​ត្រូវ​ពី​អ្វី​ដែល​គួរ​ធ្វើ និង​មិន​គួរ​។ ខ្ញុំ​គិត​ថា ការ​សម្ដែង​របស់ខ្ញុំ ក៏​មិន​បាន​ធ្វើ​ឲ្យ​បងប្អូន​ដែល​ស្រលាញ់​វប្បធម៌ ផ្លាស់​ប្ដូរ​គំនិត​មក​ឈប់​ស្រលាញ់​វប្បធម៌​វិញ​ដែរ សូម​បើក​ចិត្ត​ឲ្យ​ទូលាយ ខ្ញុំ​សមត្ថភាព​របស់​ខ្លួន​»​។

ជា​ការ​កត់សម្គាល់ ការ​បញ្ចេញ​រូបភាព​បែប​សិច​ស៊ី​របស់​តារា​សម្តែង​នាង ជេ ស៊ី​កា នា​ពេល​នេះ មិន​មែន​ជា​លើក​ទី​មួយ​ទេ សម្រាប់​នាង ពោល​គឺ​កន្លង​មក តារា​រូប​នេះ​ក៏​តែងតែ​បង្ហាញ​រូបភាព​បែប​សិច​ស៊ី​លេង​ស្ទីល​ប្លែក​ៗ​បង្ហោះ​តាម​បណ្តាញ​សង្គម​ជា​បន្តបន្ទាប់ ខណៈ​ពេល​ដែល​រូបភាព​របស់​នាង​ក៏​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ផង​ដែរ​ពី​មហាជន​។ ជេ ស៊ី​កា ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជាតា​រា​ស្រី​មួយ​រូប​ដែល​ហ៊ាន​ថត​ឈុត​បែប​សិច​ស៊ី​ម្នាក់​ផង​ដែរ​។ ជេ ស៊ី​កា បាន​សាង​ភាព​ល្បីល្បាញ​នៅ​ក្នុង​វិ​ថី​សិល្បៈ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​រូប​នាង​បាន​បង្ហាញ​វត្តមាន​សម្តែង​រឿង​ភាគ​ទូរទស្សន៍ រឿង​ខ្លី សម្តែង​ក្នុង MV និង​ថត​ស្ព​ត​ពាណិជ្ជកម្ម​នានា​ជា​បន្តបន្ទាប់​ស្ទើរ​មិន​ដាច់​សូរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ