ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទន្លេ​ស្ងួត រស់​ឡើង​វិញ ក្រោយ​គោក​ទឹក​អស់​ជា​ច្រើន​សតវត្សរ៍

1 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ទន្លេ​ស្ងួត ជា​ស្រះ​បុរាណ​មួយ ដែល​បុព្វបុរស​ខ្មែរ បាន​សាងសង់​ឡើង​តាំងពី​សម័យ​អង្គរ ស្ថិត​នៅ​ភាគ​ខាងជើង​ក្រុង​អង្គរធំ ចម្ងាយ​ប្រមាណ​៤០០​ម៉ែត្រ ពី​ខ្លោងទ្វារ​ដី​ឆ្នាំង ហើយ​នៅ​ក្បែរ​នោះ​ខាងកើត​មាន​ប្រាសាទព្រះខ័ន…

ខេត្តសៀមរាប ៖ ទន្លេ​ស្ងួត ជា​ស្រះ​បុរាណ​មួយ ដែល​បុព្វបុរស​ខ្មែរ បាន​សាងសង់​ឡើង​តាំងពី​សម័យ​អង្គរ ស្ថិត​នៅ​ភាគ​ខាងជើង​ក្រុង​អង្គរធំ ចម្ងាយ​ប្រមាណ​៤០០​ម៉ែត្រ ពី​ខ្លោងទ្វារ​ដី​ឆ្នាំង ហើយ​នៅ​ក្បែរ​នោះ​ខាងកើត​មាន​ប្រាសាទព្រះខ័ន និង​ខាងលិច​មាន​ប្រាសាទទន្លេស្ងួត ដែល​ទើប​ជួសជុល​រួច​ជា​មន្ទីរពេទ្យ​សម័យ​បុរាណ​មួយ ក្នុង​ចំណោម​មន្ទីរពេទ្យ​ចំនួន ៤​ផ្សេង​ទៀត ដែល​តាំងនៅ​ជុំវិញ​ក្រុង​អង្គរធំ​ឡើង​ក្នុង​រាជ្យ​ព្រះបាទ​ជ័យ​វ​រ័​ន្ម​ទី​៧ នា​ចុង​សតវត្សរ៍​ទី​១២ និង​ដើម​សតវត្សរ៍​ទី​១៣ នេះ​បើ​យោង​តាម​អាជ្ញាធរ​ជាតិ​អប្សរា ចេញផ្សាយ​នៅ​ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០២៣ ។

ទន្លេ​ស្ងួត មាន​បណ្តោយ​ប្រវែង​៨០០​ម៉ែត្រ និង​ទទឹង​ប្រវែង​៤០០​ម៉ែត្រ ដែល​បាន​ខូចខាត និង​រីង​គោក​ដោយសារ​ការ​បោះបង់​ចោល និង​មិន​មាន​អ្នក​ថែទាំ រាប់​សតវ​ស្សរ៍មក​ហើយ​នោះ ហើយដោយ​សារ​មានការ​ចូលរួម​ពី​ព្រះសង្ឃ ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន ក្រុម​អ្នកជំនាញ នៃ​អាជ្ញាធរ​ជាតិ​អប្សរា ទើបតែ​បាន​បញ្ចប់​ការ​ស្តារ ជួសជុល​ទំនប់ ដែល​ធ្លុះធ្លាយ សាងសង់​ទ្វារ​បញ្ចេញ​-​បញ្ចូល​ទឹក និង​រៀបចំ​ប្រព័ន្ធ​ធារាសាស្ត្រ​បុរាណ​របស់​សម័យ​អង្គរ ទន្លេ​ស្ងួត​នេះ ដែល​អាច​ស្តុក​ទឹក​ពេញ​ជា​អចិន្ត្រៃយ៍​ឡើង​វិញ បាន​ប្រមាណ ៧៥​ម៉ឺន​ម៉ែត្រគូប ។

ការ​ស្ដារ និង​រៀបចំ​ប្រព័ន្ធ​ធារាសាស្ត្រ នៅ​តំបន់​ទន្លេ​ស្ងួត ឲ្យ​ដំណើរ​ឡើង​វិញ​នេះ គឺ​ធ្វើ​ទៅ​តាម​គម្រោង​ស្ដារ​ឡើង​វិញ​នូវ​ប្រព័ន្ធ​ធារាសាស្ត្រ​បុរាណ ដែល​មាន​ច្រើន​ស្កេ​ក​ស្កះ នៅ​ក្នុង​តំបន់​អង្គរ ប្រយោជន៍ ដើម្បី​ការពារ​តំបន់​អង្គរ និង​ក្រុង​សៀមរាប​ទាំងមូល មិន​ឲ្យ​មានការ​លិចលង់ ដោយ​ជំនន់​ទឹកភ្លៀង នៅ​រដូវវស្សា​ផង ហើយ​ក៏​ជា​ការ​រក្សា​ទឹក​ទុក​នៅ​តាម​ស្រះ​បុរាណ​នានា ក​សិន្ធុ​បារាយណ៍ ព្រមទាំង​ប្រឡាយ​ផង សម្រាប់​ជួយ​ទ្រទ្រង់​ដល់​ប្រាសាទ ព្រមទាំង​ជា​ការ​ជួយ​លើក​តម្លៃ​ទេសភាព​វប្បធម៌ ក៏​ដូច​ជា​ការ​ជួយ​ឲ្យ​ប្រជាពលរដ្ឋ មានទឹក​ប្រើប្រាស់​ជា​ប្រចាំ​ថ្ងៃ​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ