ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​គួរ​ឱ្យ​ជឿ​! ស្វាមី​នាង Chompoo បោះសម្តី​ថា បើ​មានរឿង​កើតឡើង លោក​នឹង​ប្រគល់​ទ្រព្យសម្បត្តិ​ទាំងអស់​ឲ្យ​ភរិយា

1 ឆ្នាំ មុន

កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​ប៉ុន្មាន​ថ្ងៃ​មកនេះ មាន​អ្នក​និយម​លេង​នៅ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​I nternet ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ថៃ បាន​នាំ​គ្នា​សម្រុក​ចែករំលែក​.​ត​ៗ​គ្នា​យ៉ាង​ភ្លុក​ទឹក​ភ្លុក​ដី ក្រោយ​ពួក​គេ​បាន​ប្រទះ​ឃើញ​លេច​ចេញ​នៅ​រូបភាព​មួយ​សន្លឹក​របស់​តារា​សម្ដែង​ស្រី​ដ៏​ល្បីឈ្មោះ គឺ​អ្នក​នាង

ប្រទេស​ថៃ ៖ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​ប៉ុន្មាន​ថ្ងៃ​មកនេះ មាន​អ្នក​និយម​លេង​នៅ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​I nternet ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ថៃ បាន​នាំ​គ្នា​សម្រុក​ចែករំលែក​.​ត​ៗ​គ្នា​យ៉ាង​ភ្លុក​ទឹក​ភ្លុក​ដី ក្រោយ​ពួក​គេ​បាន​ប្រទះ​ឃើញ​លេច​ចេញ​នៅ​រូបភាព​មួយ​សន្លឹក​របស់​តារា​សម្ដែង​ស្រី​ដ៏​ល្បីឈ្មោះ គឺ​អ្នក​នាង Chom poo Araya និង​ស្វាមី​របស់​នាង ដែល​មាន​រូបរាង​ស្រស់​សង្ហា​នោះ គឺ​លោក Nott Rangsisingpipat បាន​នាំ​គ្នា​ទៅ​ញ៉ាំ​អាហារ​នៅ​ហាង​មួយ​កន្លែង បង្ហាញ​នៅ​រូបភាព​ផ្អែមល្ហែម​របស់​ពួក​គេ​ទាំង​ពីរ​នាក់ ដោយ​មើលទៅ​ហាក់ដូចជា​គ្មាន​រឿង​អ្វី​កើតឡើង​អ​ញ្ជឹ​ង​។

បន្ទាប់​ពី​ប៉ុន្មាន​ស​ប្ដា​ហ៍​មកនេះ មានរឿង​ចម្រូងចម្រាស​កើតឡើង​យ៉ាង​ខ្លាំង​រវាង​ស្វាមី​របស់​តារា​ស្រី​រូប​នេះ ក្រោយ​មាន​ព័ត៌មាន​បាន​ចុះ​ផ្សព្វផ្សាយ​មិន​ឈប់ ដោយ​បាន​និយាយ​ថា ស្វាមី​របស់​អ្នក​នាង Chom poo គឺ​លោក Nott បាន​លួច​ទាក់ទង​ជាមួយនឹង​នារី​វ័យក្មេង​សិស្សសាលា​ម្នាក់ ខណៈ​ពេល​ដែល​កំពូល​តារា​ស្រី​អ្នក​នាង Araya កំពុង​តែ​នៅ​ប្រទេស​បារាំង​។ ហើយ​នារី​រូប​នោះ ត្រូវ​បាន​គេ​ស្គាល់​មានឈ្មោះ​ថា «Tan» ប៉ុន្តែ​ក្រោយមក នារី​វ័យក្មេង​រូប​នោះ​ក៏​បាន​ចេញ​មុខ​មក​បកស្រាយ​ផង​ដែរ មិន​មែន​​ដូច​អ្វី​ដែល​គ្រប់​គ្នា​គិត​នោះ​ឡើយ​។

តែ​អ្វី​ដែល​អ្នក​ទាំងអស់​គ្នា​នឹក​ស្មាន​មិន​ដល់​ជាង​នេះ​ទៅ​ទៀត​នោះ នេះ​បើ​យោង​ទៅ​តាម​រយៈ​សារព័ត៌មាន​របស់​ថៃ ដែល​មានឈ្មោះ​ថា «ThairathTV» បាន​ចុះ​ផ្សព្វផ្សាយ​រាយការណ៍​ប្រាប់​អោយ​ដឹង​ថា កាលពី​មុខ​មក អ្នកជំនួញ​ហៃ​សូ​ស្វាមី​របស់​តារា​ស្រី Chom poo Araya លោក Nott Visrut Rangsisingpipat ធ្លាប់​បាន​ចេញ​មុខ​មក​ទម្លាយ​ឥត​លាក់លៀម​ម្ដង​រួច​មក​ហើយ​អោយ​អ្នក​រាល់គ្នា​បានដឹង​យ៉ាង​ច្បាស់​ៗ​ខ្ទេច​គ្មាន​សល់​ចំពោះ​មុខ​មហាជន​បែប​នេះ​ថា «​ប្រសិនបើ​មានរឿង​អ្វី​កើតឡើង​ចំពោះ​លោក​នៅ​ថ្ងៃ​ណាមួយ​នោះ លោក​នឹង​ប្រគល់​ទ្រព្យសម្បត្តិ​ទាំងអស់​ដែល​លោក​មាន​ទាំង​ប៉ុន្មាន លោក​នឹង​ឲ្យ​ទៅ​ភរិយា​របស់​លោក នោះ​គឺ​តារា​សម្ដែង​ស្រី​អ្នក​នាង Chompoo Araya តែ​ម្ដង​»​។

ដោយ​ថ្មី​ៗ​នេះ​ផង​ដែរ ស្វាមី​របស់​តារា​ស្រី​អ្នក​នាង Chom poo Araya ក៏​បាន​ចេញ​មុខ​មក​បកស្រាយ​នៅ​ក្នុង​កម្មវិធី​មួយ​ដ៏​ល្បី​របស់​ថៃ អំពី​មុខ​ជំនួញ​ពាន់​លាន ដែល​លោក​កំពុង​តែ​កាន់កាប់ និង​ធ្វើ​នៅ​ពេល​នេះ ទាំង​ការ​ផលិត និង​ចែកចាយ​ខ្សែ​អគ្គិសនី​រោងចក្រ​យ៉ាង​ពេញលេញ នេះ​ជា​អាជីវកម្ម​ដែល​មាន​បំណង​ផ្តួចផ្តើម និង​គ្រប់គ្រង​ដោយ​ខ្លួនឯង ប្រហែល​ជាង​៦​ឆ្នាំ​មុន​។

លោក​ក៏​បាន​និយាយ​បន្ថែម​ប្រាប់​អោយ​ដឹង​ទៀត​ថា «​បើសិនជា​ថ្ងៃមួយ មានរឿង​អ្វី​កើតឡើង ក្នុង​ផ្នែក​នៃ​ឆន្ទៈ​នេះ ភរិយា​នឹង​អាច​ចិញ្ចឹម​មើលថែ​កូន​ទាំង​៣​នាក់​បាន​យ៉ាង​ងាយស្រួល ដោយ​មិន​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ថា ហត់នឿយ និង​មានការ​លំបាក​អ្វី​នោះ​ឡើយ ពីព្រោះ​ថា​ចាប់​តាំង​តែ​ពី​ខ្ញុំ​បាន​រៀប​ការ​សាង​គ្រួសារ​ជាមួយនឹង​ភរិយា​របស់ខ្ញុំ រហូត​មានកូន​ជា​ចំណងដៃ​៣​នាក់​រួច​មក នាង​មិន​ដែល​ធ្វើ​អោយ​ខ្ញុំ​មាន​អារម្មណ៍​ថា​ធុញទ្រាន់​ចំពោះ​នាង​នោះ​ឡើយ នាង​តែងតែ​ល្អ​ចំពោះ​ខ្ញុំ​មករហូត»។

មិនតែប៉ុណ្ណោះ រឹតតែ​ធ្វើ​អោយ​អ្នកគាំទ្រ​មិន​តិច​នាក់​នោះ​ទេ មានការ​ត្រេកអរ សប្បាយ​រីករាយ​មិន​ស្ទើរ​ទៅ​ទៀត​នោះ ស្វាមី​របស់​កំពូល​តារា​សម្ដែង​ស្រី​អ្នក​នាង Chom poo Araya លោក Nott លោក​ថែម​ទាំង​បាន​និយាយ​លើក​សរសើរ​ទៅ​ភរិយា​របស់​លោក​ចំ​ៗ​យ៉ាង​ដូច្នេះ​ថា «​តាំងពី​រួម​រស់នៅ​ជាមួយ​គ្នា​បាន​រយៈពេល​៧​ឆ្នាំ​មក រហូត​មានកូន​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ភរិយា​របស់ខ្ញុំ Chompoo នាង​គឺជា​ភរិយា​ដ៏​ល្អ​គំរូ​ម្នាក់ និង​ជា​ម្តាយ​ដ៏​ល្អ​សម្រាប់​កូន​ៗ​ខ្លាំង​ណាស់​»​។

សូម​ជំរាប​ផង​ដែរ​ថា តារា​សម្ដែង​ស្រី​ដែល​មាន​រូប​សម្រស់​ស្រស់​ស្អាត សាច់​ចាំ​មិន​ខ្ចី​ចាស់​អ្នក​នាង Chom Poo Araya និង​គូស្នេហ៍​ហៃ​សូ​លោក Nott Rangsisingpipat មួយគូ​នេះ អ្នក​ទាំង​ពីរ​បាន​រៀប​អាពាហ៍ពិពាហ៍​ក្លាយជា​ស្វាមីភរិយា និង​សាង​គ្រួសារ​រួម​គ្នា​មក​ជាង​៧​ឆ្នាំ​មក​ហើយ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ពួក​គេ​មានកូន​៣​នាក់ ក្នុង​នោះ​ប្រុស​២​នាក់ និង​ស្រី​ម្នាក់​ផង​ដែរ ដែល​ជា​ចំណងដៃ​នៃ​សុភមង្គល​។

ហើយ​ជា​ចុង​ក្រោយ ចំពោះ​រឿងរ៉ាវ​ដែល​បាន​កើតឡើង នៅ​ពាក្យ​ចចាមអារ៉ាម​យ៉ាង​កក្រើក​មិនធម្មតា​នៅ​ពេល​បច្ចុប្បន្ន​នេះ ដែល​បាន​និយាយ​អំពី​ព័ត៌មាន​ពាសពេញ​បណ្ដា​សារព័ត៌មាន​ចុះ​ផ្សាយ​និយាយ​អំពី​ផ្ទះ​ដ៏​ប្រណីត​មួយ​ដែល​ស្វាមី Chompoo ទិញ​លួចលាក់​ចិញ្ចឹម​ស្រី​ក្មេង​នោះ គឺ​មិន​ពិត​ដូច​អ្វី​ដែល​គ្រប់​គ្នា​បាន​លើក​ឡើង​នោះ​ឡើយ សុទ្ធតែ​ជា​ពាក្យ​មិនមែន​ជា​ការ​ពិត​ទាំងអស់​។

ព្រោះ​បើ​តាម​គេ​តែងតែ​សង្កេត​មើល​ជា​រឿយ​ៗ​មក ក្នុង​រយៈពេល​៧​ឆ្នាំ​កន្លង​មកនេះ គ្រប់យ៉ាង​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ៗ​ថា លោក Nott គឺ​ពិតជា​ស្រលាញ់​ភរិយា​ខ្លាំង​ណាស់ ស្រលាញ់​រហូត​គ្មាន​ថ្ងៃ​ប្រែ​នោះ​ទេ ជា​ពិសេស​មើលទៅ​តាម​ទ​ង្វើ​ដែល​បាន​បង្ហាញ​អោយ​ឃើញជាក់ស្ដែង​តែ​ម្ដង បានដឹង​ថា លោក​ថ្នាក់ថ្នម​មើលថែ​យកចិត្តទុកដាក់​ចំពោះ​ភរិយា​ដល់​កម្រិត​ណា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ