រាជធានីភ្នំពេញ៖ ពិតជាអស្ចារ្យណាស់! ឆ្នាំ ២០២៣ នេះកម្ពុជា យើងពិតជាមានមោទនភាពខ្លាំងណាស់ ដែលមានបេក្ខភាពបវរកញ្ញាជាយុវតីកម្ពុជាបានឈ្នះម្កុដបន្តបន្ទាប់គ្នា ដែលកើតចេញពីសមត្ថភាពពិត ប្រាកដ មិនអាចបន្លំបាននៅលើឆាកអន្ដរជាតិរហូតដល់ទៅ ៣ កម្មវិធីប្រកួតផ្សេងៗគ្នា ។ ហើយអ្វីដែលពិសេសគឺ អរគុណយ៉ាងខ្លាំងសម្រាប់ការប្រឹងប្រែងមួយនេះ សម្រាប់នាំយកម្កុដមកកាន់ប្រទេសកម្ពុជាយើងវិញ។
សម្រាប់ម្កុដថ្មីៗដែលកម្ពុជាបានឈ្នះនោះ គឺបវរកញ្ញាវ័យក្មេងកម្ពុជា2រូប ឈ្នះមកុដនៅម៉ាឡេស៊ី ក្នុងកម្មវិធីប្រកួត Kids & Teens Pageant Global 2023។ ប្រិយមិត្តអ្នកគាំទ្រ និងអ្នកប្រើប្រាស់បណ្តាញសង្គមបានចូលរួមសម្តែងការអបអរសាទរ ដោយពោលពាក្យថា ពួកយើងពិតជាមានមោទនភាពខ្លាំងណាស់ដែលប្អូនស្រីទាំងពីរនាក់បានឈ្នះម្កុដ Winner នៅលើឆាកអន្ដរជាតិ នៅឯប្រទេស ម៉ាឡេស៊ី កាលពីថ្ងៃទី៤ កុម្ភៈ ឆ្នាំ២០២៣កន្លងទៅនេះ។ សម្រែក អបអរពីអ្នកគាំទ្រថា Cambodia ៗ កំពុងផ្សាយផ្ទាល់ពិតជា រុញចិត្តអ្នកតាមដាន ពីក្នុងស្រុករបស់កម្ពុជា អររហូតរលីងរលោងទឹកភ្នែក។
យុវតីដែលជាបវរកញ្ញាវ័យក្មេងកម្ពុជាទាំងពីរ ឈ្នះមកុដនៅម៉ាឡេស៊ី ក្នុងកម្មវិធីប្រកួត Kids & Teens Pageant Global 2023 មុននេះរួមមាន យុវតី គង់ ច័ន្ទទ័ណារីយ៉ា Miss Teen Global និង យុវតី ឆដា មុនីនាថ Little Miss Global ។ ក្មេងស្រីទាំង២នេះ បានបង្ហាញភាពឆ្លាតវៃ តាំងពីដើមទី ការចូលមកប្រកួតដំបូងៗ រហូតឆក់ភ្នែក គណៈកម្មាការ តាមឃ្លាំមើលច្បិចទុក កត់ចំណាំគ្រប់វគ្គ។
នេះជាភាពរីកលូតលាស់មួយសម្រាប់ជាតិកម្ពុជា បច្ចុប្បន្ន មិនថាផ្នែក សម្រស់ ផ្នែកអប់រំ ផ្នែកកីឡា ឬផ្នែកផ្សេងៗ ឃើញថាយុវជនខ្មែរយើង សព្វថ្ងៃក្លាហាន ហើយពូកែៗ ទៅដល់កម្រិតអន្តរជាតិ ឃើញថាមិនចុះញម ហើយច្រើន តែតតាំងជាមួយវិញ្ញាសាគេ អោយបំពេញ ភាគច្រើនធ្វើបានល្អ ។ នេះអាស្រ័យលើការព្យាយាមរុញច្រាន ទាំងគ្រូដឹកនាំ និងបេក្ខភាព ព្រមទាំងអ្នកគាំទ្រដែលជាចំណុចសំខាន់លើកទឹកចិត្ត។
អ្នកគាំទ្រនៅតែបន្តការលើក ទឹកចិត្តដល់បេក្ខភាពក្រោយៗទៀត ដែលបានដាក់ចិត្តប្រកួត ប្រជែងលើវិស័យសម្រស់នេះ មិនថាបុរសនិងនារី ត្រូវយកចិត្តខ្លាំងលើ ផ្នែក ចំណេះដឹងការប្រើប្រាស់ភាសា និងភាពឆ្លាតវៃ។ ប្អូនស្រីទាំង២ ដែលជាតួឯក នៅក្នុងកម្មវិធី ខាងលើ ក៍ជាកម្លាំងជម្រុញមួយ បន្តទៀតសម្រាប់អ្នកដាក់ពាក្យប្រកួតលើកក្រោយៗទៀត។ ជាពិសេស បានផ្ចិតផ្ចង់ទុកជាមុន ដើម្បីដុះខាត់ខ្លួនឯងអោយបានល្អ មុនមកកាន់ការងារ អោយគណៈកម្មាការវាយតម្លៃ។
សម្រាប់មកុដ Miss Teen Global 2023 គង់ ចន្ទ័ណារីយ៉ា ជាអ្នកឈ្នៈម្កុដ ខណៈឡាវ និងថៃ ជាប់ចំណាត់ថ្នាក់លេខ ២ និងលេខ ៣ និងលេខ ៤ បានទៅលើ ហ្វីលីពីន និងលេខ ៥បានទៅលើឥណ្ឌូនេស៊ី ។ សម្រាប់អ្នកនេះពានរង្វាន់ Little Miss Global 2023 គឺបានទៅលើកញ្ញា ឆដា មុន្នីនាថ ខណៈថៃ និងម៉ាឡេស៊ីបានលេខ ២និងលេខ ៣ និងលេខ ៤បានលើ Botswana និងលេខ ៥ បានទៅប្រទេសឥណ្ឌូនេស៊ី៕
ចែករំលែកព័តមាននេះ