ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! តេ​ប្រាប់​ម្តាយ​ថា មាន ឥសី មក​ហៅ​ឲ្យ​ទៅ​នៅ​ជាមួយ ស្រាប់តែ​ឃើញ​នៅ​លើ​ដើម​ព្រីង​ផ្អើល

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

កាលពី​រសៀល​ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ មាន​ករណី​បុរស​ម្នាក់​បាន​បញ្ចប់ជីវិត​ខ្លួន​ឯង​នៅ​លើ​ដើម​ព្រីង នៅ​ត្រង់​ចំណុច​ជិត

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ មាន​ករណី​បុរស​ម្នាក់​បាន​បញ្ចប់ជីវិត​ខ្លួនឯង​នៅ​លើ​ដើម​ព្រីង នៅ​ត្រង់​ចំណុច​ជិត​លូ​តា​មែន ស្ថិត​ក្នុងភូមិ​អូរ​ស្ងួត ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ​។

សេចក្តីរាយការណ៍​បន្ត​ថា សា​.​កស​.​ព​ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ មឿ​ន សំណាង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ហើយ​ជន​រង​គ្រោះ​ទើបតែ​មក​ស្នាក់​នៅ​ធ្វើការ​ក្នុង​រោង​ម៉ាស៊ីន​របស់​ឈ្មោះ ហាប់ វិបុល ។

បើ​តាម​ការ​បំភ្លឺ​របស់​ឈ្មោះ គី​ម ស៊ី​ណាត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​អ្នកធ្វើការ​ជាមួយ​គ្នា បាន​ប្រាប់​ឲ្យ​ដឹង​ថា ប្រហែលជា​កន្លះ​ខែ​មុន ខ្លួន​បានឮ​ជន​រង​គ្រោះ​និយាយ​ទូរស័ព្ទ​ជាមួយ​ម្ដាយ​របស់​គាត់​ថា «​គាត់​បានឃើញ ឥសី មក​ហៅ​គាត់​ឲ្យ​ទៅ​នៅ​ជាមួយ​»​។ បន្ទាប់​មក​ទៀត ជន​រង​គ្រោះ​ចេះ​តែ​និយាយ​ថា «​គាត់​ចង់ទៅ​បួស​» ប៉ុន្តែ​បើ​តាម​សមត្ថកិច្ច​បាន​អះអាង​ថា «​ជន​រង​គ្រោះ​អាច​មាន​បញ្ហា​សរសៃប្រសាទ​»​។

ក្រោយ​ពេល​ពិនិត្យ​សា​.​កស​.​ព​ជន​រង​គ្រោះ​រួច​ហើយ ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឱ្យទៅ​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ