ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការបរទេស ៖ ការ​ផ្តល់​ពានរង្វាន់ មិនមែន​ជា​មធ្យោបាយ​ស្របច្បាប់​សម្រាប់​ការពារ​ខ្លួន​ក្នុង​តុលាការ​ឡើយ

1 ឆ្នាំ មុន
  • ភ្នំពេញ

ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ថ្លែងការណ៍​ថា ការ​ផ្តល់​ពានរង្វាន់​មិនមែន​ជា​មធ្យោបាយ​ស្របច្បាប់​សម្រាប់​ការពារ​ខ្លួន​ក្នុង​តុលាការ​នៅ​ប្រទេស​ណាមួយ​ឡើយ​។ ការ​ថ្លែងការណ៍​នេះ ឆ្លើយ​តប​ទៅ​នឹង

រាជធានី​ភ្នំពេញ ៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ថ្លែងការណ៍​ថា ការ​ផ្តល់​ពានរង្វាន់​មិនមែន​ជា​មធ្យោបាយ​ស្របច្បាប់​សម្រាប់​ការពារ​ខ្លួន​ក្នុង​តុលាការ​នៅ​ប្រទេស​ណាមួយ​ឡើយ​។ ការ​ថ្លែងការណ៍​នេះ ឆ្លើយ​តប​ទៅ​នឹង​ក្រសួងការបរទេស​អា​មេ​រិ​ក ដែល​បាន​សម្រេច​ផ្ដល់​ពានរង្វាន់​ដល់​បុគ្គល​ល្មើសច្បាប់​មួយ​រូប​នៅ​កម្ពុជា​។

យោង​តាម​សេចក្តីថ្លែងការណ៍​របស់​លោក អាន សុខ​ខឿន អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា បាន​បញ្ជាក់​ថា ពានរង្វាន់​មិនមែន ជា​មធ្យោបាយ​ស្របច្បាប់​សម្រាប់​ការពារ​ខ្លួន ក្នុង​តុលាការ​របស់​ប្រទេស​ណាមួយ​ឡើយ​។

អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក អាន សុខ​ខឿន បាន​លើក​ឡើង​ពាក់ព័ន្ធ​ការ​សម្រេច​ផ្តល់​ពានរង្វាន់​ដល់​បុគ្គល​ល្មើសច្បាប់​មួយ​រូប នៅ​កម្ពុជា របស់​ក្រសួងការបរទេស​អា​មេ​រិ​កថា ពានរង្វាន់​ជា​រឿយ​ៗ គឺ​សម្រាប់​ទទួលស្គាល់​បុគ្គល​ដែល​តស៊ូ ដើម្បី​សន្តិភាព ភាព​សុខដុមរមនា និង​ការ​បង្រួបបង្រួម​ជាតិ ការ​កាត់​បន្ថយ​សព្វាវុធ ការ​លុប​បំបាត់​ការ​រើសអើង អំពើ​ហិ​.​ង្សា និង​ការ​ស្អប់ខ្ពើម​ជាតិ​សាសន៍ ឬ​ក៏​បង្កើត​ស្នាដៃ​ណាមួយ​សម្រាប់​សង្គម​ជាដើម​។ ការ​ប្រកាស​របស់​ក្រសួងការបរទេស​សហរដ្ឋ​អាមេ​រិក មិន​តំណាង​ឱ្យ​បំណងប្រាថ្នា​ពិតប្រាកដ​នៃ​ប្រជាពលរដ្ឋ​កម្ពុជា​ភាគច្រើន​ទេ ព្រោះ​ទ​ង្វើ​បែប​នេះ គឺជា​សារ​ជំរុញ​ផ្តល់​កម្លាំង​ដល់​ក្រុម​ជាក់លាក់ ដែល​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច កេង​យក​ប្រយោជន៍​ពី​ស្ថានការណ៍ ដើម្បី​បម្រើ​របៀបវារៈ​លាក់ពុត​របស់​ខ្លួន ដែល​ពួន​ជ្រក​ក្រោម​ស្លាក​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​។

លោក​បន្ត​ថា ចំណាត់ការ​ផ្លូវច្បាប់​ចំពោះ​បុគ្គល​រូប​នោះ ពុំ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស ឬ​ក៏​វិវាទ​ការងារ​ទេ ប៉ុន្តែ​គឺ​ដោយសារ​ការ​បំពាន​ជាក់ស្តែង​លើ​បម្រាម មិន​ឱ្យ​ចាក​ចេញពី​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខណៈ​ពេល​កំពុង​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​។ មាត្រា ២៣០ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​របស់​ប្រទេស​កម្ពុជា បាន​ចែង​ថា «​ប្រសិនបើ​ជន​ត្រូវ​ចោទ​បាន​គេចវេស​ដោយ​ចេតនា ពី​កាតព្វកិច្ច​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ចៅក្រម​ស៊ើបសួរ​អាច​សម្រេច​ឱ្យ​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ជា​បណ្តោះអាសន្ន​បាន​»​។

អ្នកនាំពាក្យ​បញ្ជាក់​ថា «​ពានរង្វាន់​នេះ មិនមែន​ជា​មធ្យោបាយ​ស្របច្បាប់​សម្រាប់​ការពារ​ខ្លួន នៅ​ក្នុង​តុលាការ​របស់​ប្រទេស​ណាមួយ​ឡើយ​។ មធ្យោបាយ​ស្របច្បាប់ គឺ​ការ​ចូលរួម​ក្នុង​ដំណើរការ​កាត់ក្ដី និង​ផ្តល់​ទឡ្ហីករណ៍​ផ្លូវច្បាប់ ជាមួយ​ភស្តុ​តាង​រឹង​មាំ ដើម្បី​ដោះ​បន្ទុក​នៅ​ក្រោម​ច្បាប់ និង​នីតិវិធីតុលាការ​របស់​រដ្ឋ​ពាក់ព័ន្ធ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ