ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្បាល​ល្ងាចឪ​ស្តីឱ្យ… ជិតភ្លឺកា.ប់សម្លា.ប់ចោល

6 ឆ្នាំ មុន

ខេត្តសៀមរាប​ ៖​ កូន​ប្រុសអកត្ត​ញ្ញូម្នាក់​បាន​យក​កាំបិត​ខ្វែវទៅ​កា.ប់​ប្រហារលើ​​ឪពុកបង្កើត​​ដាច់​បំពង់.ក កាលពី​វេលា​ម៉ោង​០៣ និង​៣០​នាទី​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​០១ ​សីហា នេះ ស្ថិត​​លើ​គ្រែ​ដេក ក្នុងភូមិ​គ្រួ​ស សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ​ក្រោយ​ពី​ឪពុក​បាន​ស្តីបន្ទោស​​តែប៉ុណ្ណោះ ​។

ខេត្តសៀមរាប​ ៖​ កូន​ប្រុសអកត្ត​ញ្ញូម្នាក់​បាន​យក​កាំបិត​ខ្វែវទៅ​កាប់​ប្រហារលើ​​ឪពុកបង្កើត​​ដាច់​បំពង់.ក កាលពី​វេលា​ម៉ោង​០៣ និង​៣០​នាទី​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​០១ ​សីហា នេះ ស្ថិត​​លើ​គ្រែ​ដេក ក្នុងភូមិ​គ្រួ​ស សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ​ក្រោយ​ពី​ឪពុក​បាន​ស្តីបន្ទោស​​តែប៉ុណ្ណោះ ​។

​ប្រភពពីសមត្ថកិច្ច​ឱ្យដឹងថា​ បុរស​ជា​ឪពុក​ឈ្មោះ​ឈឿ​ន ឈឿ​ម ​អាយុ​៦៦​ឆ្នាំ ​រស់នៅ​ភូមិ​គ្រួ​ស សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​។​ ចំណែក​​ជនសង្ស័យ​ជា​កូនបង្កើត​ឈ្មោះឈឿ​ន សម្បត្តិ អាយុ​២៦​ឆ្នាំ ស្នាក់​នៅ​ជាមួយ​គ្នា​​​ក្នុងភូមិ​កើតហេតុ​ខាងលើ​។​ ​សមត្ថកិច្ច​ឃាត់ខ្លួនបាន រួមទាំង​​កាំបិត​ខ្វែវ​មួយ​នៅ​កន្លែង​កើតហេតុ​​​ប្រលាក់​ទៅ​ដោយ​ឈាម ​។

សមត្ថកិច្ចបន្ត​​ថា មូលហេតុ​ឈាន​ដល់​ជនសង្ស័យ​​លើកដៃ​សម្លាប់​ឪពុក​​​ខ្លួន​នោះ គឺ​ដោយសារ​ខឹង​ឪពុក​ស្តីបន្ទោស​ឱ្យ​នៅ​ពេល​ល្ងាច ហើយ​​ណាមួយ​ជនសង្ស័យ​មិនសូវ​គ្រប់​សតិ​ផង ទើប​រូបគេ​មានចិត្តគុំ​គួ​ន​​លើ​ឪពុក​​ក៏​ដេកចាំ​ដល់​មានឱកាស ទើប​សម្លាប់​តែ​ម្តង​។បច្ចុប្បន្ន ​ជនសង្ស័យ​និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ កំពុង​សួរនាំ​និង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃ​ទី​០១​ សីហា ចាត់ការតាមច្បាប់ ។​