ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរសាទរ​!!! ស្រី​ស្អាត ប្រាសាទ ដា​វី​ន ឈ្នះ​មកុដ 4th Runner Up ក្នុង​ការ​ប្រកួត Universal Women 2023

1 ឆ្នាំ មុន
  • ភ្នំពេញ

ពិតជា​មាន​មោទនភាព​ខ្លាំង​តែ​ម្តង សម្រាប់​មុខមាត់​ប្រទេស​កម្ពុជា​យើង ដែល​ទទួល​បាន​ឱកាស​ថ្មី​មួយទៀត ក្នុង​ការ​ឈ្នះ​មកុដ​លំដាប់​ចក្រ​វា​ឡ

រាជធានី​ភ្នំពេញ ៖ ពិតជា​មាន​មោទនភាព​ខ្លាំង​តែ​ម្តង សម្រាប់​មុខមាត់​ប្រទេស​កម្ពុជា​យើង ដែល​ទទួល​បាន​ឱកាស​ថ្មី​មួយទៀត ក្នុង​ការ​ឈ្នះ​មកុដ​លំដាប់​ចក្រ​វា​ឡ Universal Women 2023​។

ស្រី​ស្អាត ប្រាសាទ ដា​វី​ន បាន​ធ្វើ​អោយ​មុខមាត់​ស្ត្រី​កម្ពុជា មានការ​ទទួលស្គាល់​តាម​រយៈ​ការ​ប្រកួតប្រជែង​ដ៏​ពូកែ​ប្រកបដោយ​សមត្ថភាព​ពិតប្រាកដ​។ ចំណាត់ថ្នាក់​ដែល​ទទួល​បាន មិន​ត្រឹមតែ​ធ្វើ​អោយ​ស្រី​ស្អាត ប្រាសាទ ដា​វី​ន ពេញចិត្ត​នោះ​ទេ តែ​ក្នុង​នាម​នាង​ជា​កូន​ខ្មែរ ពិតជា មាន​មោទនភាព ដែល​បាន​ចូលរួម​សាង​ស្នាដៃ​ល្អ​កម្រ​រកបាន​មក​ជូន​មាតុភូមិ ដែល​កើត​ចេញពី​ស្នាដៃ​តស៊ូ​ពិតៗ។

ចូលរួម​ត្រេកអរ​ដល់​ស្រី​ស្អាត ប្រាសាទ ដា​វី​ន ដែល​បាន​ទទួល​ចំណាត់ថ្នាក់​លេខ​៤ សម្រាប់​ការ​ប្រកួត Universal Woman International នៅ​ក្រុង​ឌូ​បៃ នៅ​ប្រទេស​អា​រ៉ាប់​រួម​។ អរគុណ​ណាស់ ដែល​បាន​ធ្វើ​អោយ​ខ្មែរ​ទូ​ទាំង​ពិភពលោក​មាន​មោទកភាព​។ ហើយ​ការ​ទទួល​ដំណឹង​នេះ ក៏​បាន​ធ្វើ​អោយ​ប្រជាពលរដ្ឋ​កម្ពុជា មាន​ភាព​អំណរ​រីករាយ​គ្រប់​គ្នា ដែល​វិស័យ​បវរកញ្ញា​នៅ​កម្ពុជា​យើង កាន់តែ​លូតលាស់ និង​រីកសាយ​បន្ត​ទៀត​ពេញ​ពិភពលោក​អោយ​គេ​បានដឹង​។

ចំពោះ​ក្រុម​អ្នក​តាមដាន​វិញ សុទ្ធតែ​មាន​ជំនឿ​យ៉ាង​មុតមាំ​ទុក​មុន​ថា ស្រី​ស្អាត ប្រាសាទ ដា​វី​ន អាច​នឹង​ឆក់​បាន​ឱកាស​យក​តំណែង​ណាមួយ​ជូន​ជាតិ​ខ្លួន​។ ហើយ​ការ​រំពឹង​បែប​នេះ ដោយសារ​តែ ដា​វី​ន ធ្លាប់​មានបទពិសោធន៍​ការងារ​ប្រកួត​សម្រស់​នេះ និង​យល់​ពី​តិច​និ​ច​សម្តែង​លើ​ឆាក ហើយ​នាង​ក៏​ធ្លាប់​ជា​តារា​បង្ហាញ​ម៉ូ​ដ​ដ៏​លេចធ្លោ និង​មានការ​ពេញ​និយម​ពេញ​ផ្ទៃ​ប្រទេស​។ មិន​ថា​តែ​ហ្វេ​ន​ៗ​នោះ​ទេ អបអរ សូ​ម្បី​តែ​មិត្ត​សិល្បករ​មួយ​ចំនួន ក៏​បាន​ចូលរួម​សម្តែង​ការ​ត្រេកអរ និង​មាន​មោទនភាព​គ្រប់​គ្នា​ផង​ដែរ​។

គួរ​រម្លឹក​ថា កម្មវិធី​ដែល​អ្នក​នាង​ចេញ​ទៅ​ប្រកួត​ដណ្ដើម​យក​មកុដ​នេះ អ្នក​នាង​បាន​លើក​ឡើង​ថា ជា​កម្មវិធី​មិន​គិត​កំណត់​ពី​ស្ថានភាព​នៅ​លីវ ឬ​មានគ្រួសារ ឬ​ក៏​មានកូន​អី​នោះ​ទេ​។ បាន​ន័យ​ថា ឱ្យ​តែ​មាន​សមត្ថភាព និង​មាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង អាច​បំពេញ​គ្រប់​លក្ខខណ្ឌ​នៃ​វិញ្ញាសារ​របស់​កម្ម​វិធី​នោះ គឺ​អាច​ទៅ​ប្រកួត​បាន​ហើយ​។

ស្រី​ស្អាត​ប្រាសាទ ដា​វី​ន បាន​លើក​ឡើង​ទៀត​ថា ការ​សម្រេចចិត្ត​ចេញ​ទៅ​ប្រកួត​នេះ ច្បាស់​គឺ​បង្ហាញ​ពី​ការ​វិល​ត្រឡប់​មក​វិញ សារ​ជា​ថ្មី​ក្នុង​ពិភព​សិល្បៈ ប៉ុន្តែ​មិនមែន​ទាំងស្រុង​នោះ​ទេ ពោល​គឺ​តែ​ផ្នែក​ប្រកួត​សម្រស់​មួយ​តែ​ប៉ុណ្ណោះ​។ អ្នក​នាង​រំពឹង​ថា ហ្វេ​ន​ដែល​ធ្លាប់​គាំទ្រ​រូប​អ្នក​នាង​តាំងពី​ជំនាន់​ប្រឡង Freshie Girl & Boy នឹង​នៅ​តែ​បន្ដ​គាំទ្រ​ជំហរ​ថ្មី​នេះ​ម្ដងទៀត​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ