ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាក្យ​១ឃ្លាចុងក្រោយ! តេ​​ប្រាប់ប្រពន្ធ រួច​​​បើក​ឡាន​​ដឹក​ស្រី​ស្នេហ៍​ទម្លា.ក់​ទឹកព្រែក

1 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ តាម​សេចក្តី​រាយ​ការ​ណ៍​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២ ខែ កុម្ភៈ ឆ្នាំ​២០២៣ នៅ​ស្រុក​មណ្ឌល​

ខេត្តកោះកុង ៖ តាម​សេចក្តី​រាយ​ការ​ណ៍​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២ ខែ កុម្ភៈ ឆ្នាំ​២០២៣ នៅ​ស្រុក​មណ្ឌល​សីមា ខេត្តកោះកុង មាន​គេ​ប្រទះ​ឃើញ​រថយន្ត​១​គ្រឿង បើក​ធ្លាក់​ចូល​ក្នុង​ទឹក​ព្រែក​សមុទ្រ បណ្តាល​ឲ្យ​មនុស្ស​ស្រី​ម្នាក់​ស្លា.ប់​ក្នុង​រថយន្ត និង​ឃើញ​បុរស​ម្នាក់​បញ្ចប់ជីវិតលើ​ដើមឈើ​នៅ​ទីនោះ​ដែរ ស្ថិត​នៅ​ចំណុច​ចាំ​លុង ភូមិ​តា​ចាត​ឃុំ​ទួល​គគី ស្រុក​មណ្ឌល​សីមា ខេត្ត​កោះកុង ។

ជន​បង្ក​ឈ្មោះ សំ សុខ ភេទ​ប្រុស អាយុ​៥៤ ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​៣ ឃុំ​ប៉ាក់​ខ្ល​ង ស្រុក​មណ្ឌល​សីមា ខេត្តកោះកុង (​​បាន​បញ្ចប់ជីវិតនៅលើ​ដើមឈើ​) ។ ចំណែក​ជន​រង​គ្រោះ​ដោយ​អំពើ​ឃា.តកម្ម​នោះ​ឈ្មោះ កប ស្រី​នី ភេទ​ស្រី អាយុ​២៨ឆ្នាំ​ មុខរបរ​នៅផ្ទះ ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​ស្ទឹង​វែង សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង (​ស្លា.ប់​ក្នុង​រថយន្ត​) ។

ករណី​ខាងលើ​នេះ​តាម​ការ​បំភ្លឺ​ពី​ឈ្មោះ ព្រំ ពៅ ភេទ​ស្រី អាយុ​៥១​ឆ្នាំ មុខរបរ​លក់ដូរ ត្រូវជា​ប្រពន្ធ​ជន​បង្ក បាន​រៀបរាប់​ឱ្យ​​ដឹង​ថា មុន​ពេល​​កើតហេតុ នៅ​វេលា​ប្រមាណ​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១ ខែ​កុ​ម្ភៈ ឆ្នាំ​២០២៣ ប្តី «សំ សុខ​» បាន​ចេញពីផ្ទះ​មិនដឹង​ទៅ​ណា ដោយ​គ្មាន​បាន​ប្រាប់​ប្រពន្ធ​សូ​ម្បី​បន្តិច ។ លុះដល់​វេលា​ម៉ោង​៨ យប់​ថ្ងៃ​ដដែល ប្តី​បាន​ទូរ​ស័​ព្ទ​ប្រាប់​មក​ប្រពន្ធ​ថា គាត់​នៅ​ភូមិ​ទួលគគីរ ។ ពេល​នោះ​ប្រពន្ធ​បាន​សួរ​ទៅ​វិញ នៅ​ទួល​គគីរ​ធ្វើ​អី​ទាំង​យប់​ហើយ ប្តី​ក៏​បាន​ឆ្លើយ​តប​​ភ្លាម​ៗ​ថា «នៅ​ដើរ​លេង ​និង​សុំ​ទោស​ប្រពន្ធ​» រួច​ក៏​បិទ​​ទូរ​ស័​ព្វ​រហូត​ទៅ​តេ​មិន​ចូល​តែ​ម្តង​ទៅ ។

​ស្ត្រីជា​ប្រពន្ធបាន​បន្ត​ថា ស្រាប់តែ​នៅ​វេលា​ម៉ោង​៧​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ ២០ ២៣ មាន​អ្នកនេសាទ​បើ​ក​ទូក​ប្រទះ​ឃើញ​មនុស្ស​​បញ្ចប់ជីវិត​នៅ​ជាប់​នឹង​ដើម​កោង​កាង ក៏​រាយការណ៍​ជូន​អាជ្ញាធរ និង​សមត្ត​កិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទួល​គគីរ បាន​ជ្រាប​ជា​ព័ត៌មាន ។

ក្រោយ​ពេល​អ្នកនេសាទ​រាយ​ការ​ណ៍​ពី​ហេតុ​ការ​ណ៍​ខាងលើ​នោះ​ភ្លាម សមត្ត​កិច្ច​នគរបាល​បាន​ចុះ​ទៅ​ដល់ ​បានឃើញ​មនុស្ស​ប្រុស​ម្នាក់​​បញ្ចប់ជីវិត​​នៅ​ដើមឈើ​ប្រាកដ​មែន និង​បានឃើញ​រថយន្ត​១​គ្រឿង​ទៀត​ធ្លាក់​ចូល​ក្នុង​ទឹក​ព្រែក ។ បន្ទាប់​មក​សមត្ត​កិច្ច​បាន​បង្កើត​គណៈ កម្ម​ការ​ច​ម្រះ ដើម្បី​ពិនិត្យ​ស.ព​នៅ​កន្លែង​កើតហេតុ ក្រោម​ការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត​កោះ​កុង ហើយ​សមត្ថ​កិច្ច​ក៏​បាន​ស្ទូច​រថយន្ត​១​គ្រឿង​នោះ​ឡើង​លើគោក ទើប​ដឹង​ថា រថយន្ត​ម៉ាក​កាម​រី បា​ឡែ​ន ស៊េរី​​ឆ្នាំ​២០០២ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ 2AH 6044 ។ ក្នុង​រថយន្ត​នោះ​ក៏​មាន​មនុស្ស​ស្រី​ម្នាក់ ដេក​ស្លា.ប់​នៅ​លើ​កៅអី​ខាង​មុខ​ជាប់​​អ្នកបើកបរ​ គឺជា​សាកស.ព​ដែល​គេ​ស្គាល់​អត្តសញ្ញាណ​ឈ្មោះ កប ស្រី​នី ជា​ស្រី​ស្នេហ៍ តែ​ខ្លះ​ថា​ជា​ប្រ​ព​ន្ធ​ចុង​របស់​ជន​បង្ក​ឈ្មោះ សំ សុខ ។

តាម​ដំណើររឿង​មុន​កើតហេតុ​ដំបូង មាន​គេ​ឃើញ​ជនរង​​គ្រោះ​ឈ្មោះ កប ស្រី​នី បាន​អង្គុយ​លេង​ជាមួយ​ឈ្មោះ សំ សុខ នៅ​ភូមិ​ទួល​គគីរ​នោះ ហើយ​ក៏​ស្រាប់តែ​មាន​គេ​តេ​ចូល​មក​ទូរស័ព្ទ​ជន​រង​គ្រោះ ដែល​ជា​ស្រី​ចិញ្ចឹម​របស់​ឈ្មោះ សំ សុខ ពេល​នោះ​ក៏ សំ សុខ មានចិត្ត​ប្រចណ្ឌ​ខឹង ហើយ​ក៏​នាំ​ជន​រង​គ្រោះ កប ស្រី​នី​ ឡើង​រថយន្ត​ជិះ​សំដៅ​មក​កន្លែង​កើតហេតុ ដើម្បី​ធ្វើ​សកម្មភាព​បើករថយន្ត​ទម្លាក់​ទឹកឲ្យ​ស្លា.ប់​ទាំងអស់​គ្នា ប៉ុន្តែ​ដោយ​ខ្លួន​«​សំ សុខ​» មិន​ស្លា.ប់ ទើប​ស្ទុះ​ចេញពី​ក្នុង​រថយន្ត ប្រ​ញ៉ាប់​ប្រញាល់​ឡើង​​ទៅ​លើ​ដើមឈើ​​បញ្ចប់ជីវិត​តែ​ម្តង​ ។

បច្ចុប្បន្ន សាកស.ពជនរងគ្រោះ​​ត្រូវ​បា​ន​​សមត្ត​កិច្ច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ និង​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ