ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាប់ចោទ​ស្នើ​សុំ​តុលាការ​កំពូល សុំ​ជាប់​ពន្ធនា​គារ​ត្រឹម​១៥​ឆ្នាំ ដើម្បី​បន្ត​រស់​បានឃើញ​មុខ​ម្តាយ​ចាស់ជរា

1 ឆ្នាំ មុន
  • ភ្នំពេញ

សំណុំរឿង​ឃា​.​ត​កម្ម​គិត​ទុកជា​មុន លោក​ជំទាវ គឹ​ម ស​ត្ថា​វី ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល និង​លោក ង៉ែត សា​រ៉ាត់ អគ្គ​ព្រះរាជអាជ្ញា​រង អម​មហាអយ្យការ កាលពី​ព្រឹក​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០២៣ បាន​បើក​សវនាការ​លើ​បណ្ដឹង​ប្ដឹង​សារទុក្ខ​លើក​ទី​២ របស់​ជនជាប់ចោទ​

រាជធានី​ភ្នំពេញ ៖ សំណុំរឿង​ឃា​.​ត​កម្ម​គិត​ទុកជា​មុន លោក​ជំទាវ គឹ​ម ស​ត្ថា​វី ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល និង​លោក ង៉ែត សា​រ៉ាត់ អគ្គ​ព្រះរាជអាជ្ញា​រង អម​មហាអយ្យការ កាលពី​ព្រឹក​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០២៣ បាន​បើក​សវនាការ​លើ​បណ្ដឹង​ប្ដឹង​សារទុក្ខ​លើក​ទី​២ របស់​ជនជាប់ចោទ​ឈ្មោះ សែ​ម សាន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ដែល​ជាប់ចោទ​ពី​បទ​.​ឃា​.​ត​កម្ម​គិត​ទុកជា​មុន ពោល​គឺ​ករណី​ស​ម្លា​.​ប់​សង្សារ​ដោយសារ​វិបត្តិ​ផ្លូវចិត្ត​។ ហើយ​ខណៈ​ពេល​នេះ ជនជាប់ចោទ​បាន​ទ​ទួ​ច​ស្នើ​សុំ​ឲ្យ​តុលាការ​កំពូល​បន្ធូរ​បន្ថយទោស​ពី​៣០​ឆ្នាំ មក​នៅ​ត្រឹម​១៥​ឆ្នាំ ដើម្បី​បន្ត​រស់​បានឃើញ​មុខ​ម្តាយ​ចាស់​ជរា​ត​.​ទៅ​ទៀត​។

សវនាការ​ខាងលើ​នេះ បាន​សាកសួរ​ដេញដោល​ចប់​សព្វគ្រប់ តែ​ប្រធាន​ក្រុមប្រឹក្សា​បាន​លើក​ពេល​ប្រកាស​សាលដីកា​ទៅ​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២៣ ខាង​មុខ​។

សូម​បញ្ជាក់​ថា ជនជាប់ចោទ​ឈ្មោះ សែ​ម សាន ត្រូវ​បាន​តុលាការ​ជាន់​ទាប​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ឆ្នាំ​២០១៨ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ពី​បទ​.​ឃា​.​ត​កម្ម​គិត​ទុកជា​មុន និង​បង្គាប់​ឱ្យ​សងជំងឺចិត្ត​៤០​លាន​រៀល​ទៅ​ដើមបណ្តឹង​រដ្ឋប្បវេណី ។ បន្ទាប់​ពី​សាលាដំបូង​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ជនជាប់ចោទ​ឈ្មោះ សែ​ម សាន កើតទុក្ខ​មិន​សុខចិត្ត​សម្រេច​ប្តឹង​ឧទ្ធរណ៍​វិញ​។ បន្ទាប់​មក​សាលាឧទ្ធរណ៍​ភ្នំពេញ ក៏​បាន​បើក​សវនាការ​ជំនុំជម្រះ​លើ​បណ្តឹងឧទ្ធរណ៍​នោះ និង​បាន​សម្រេច​តម្កល់​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ទុកជា​បានការ​ដដែល ពោល​គឺ​សាលក្រម និង​សាលដីកា តុលាការ​ទាំង​២​ថ្នាក់ សម្រេច​ដាក់​ពន្ធនាគារ​លើ​ជនជាប់ចោទ​អស់​មួយ​ជីវិត​។

ក្រោយ​ពី​សាលាឧទ្ធរណ៍​នៅ​តែ​តម្កល់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិត​នោះ ជនជាប់ចោទ​ឈ្មោះ សែ​ម សាន មិន​សុខចិត្ត​ទៀត​ក៏​បាន​ប្តឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល​។ តុលាការ​កំពូល ក៏​បាន​លើកយក​បណ្តឹង​សារទុក្ខ​របស់​ជនជាប់ចោទ​មក​កាត់ក្តី ប៉ុន្តែ​នៅ​ទីបំផុត​ប្រធាន​ក្រុមប្រឹក្សាតុលាការ​កំពូល​បាន​ចាត់​របៀប ដោយ​បង្វិល​សំណុំរឿង​នេះ​ឲ្យ​ទៅ​សាលាឧទ្ធរណ៍​ជំនុំជម្រះ​សារ​ជា​ថ្មី ហើយ​សាលាឧទ្ធរណ៍​ភ្នំពេញ​សម្រេច​ប្រកាស​សាលដីកា​បន្ធូរ​បន្ថយទោស​ជនជាប់ចោទ​ដាក់​ពន្ធនាគារ​កំណត់​៣០​ឆ្នាំ​វិញ ។ ខណៈ​ពេល​សាលដីកា​សាលាឧទ្ធរណ៍​បាន​បន្ធូរ​បន្ថយទោស​ពី​អស់​មួយ​ជីវិត​មក​នៅ​៣០​ឆ្នាំ​ប៉ុណ្ណឹង​ហើយ ជនជាប់ចោទ​ឈ្មោះ សែ​ម សាន នៅ​តែ​មិន​សុខចិត្ត​ទេ ក៏​បាន​ប្តឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល​ជា​លើក​​ទី​២ ដោយ​បាន​ទ​ទួ​ច​ស្នើ​សុំ​ឲ្យ​តុលាការ​កំពូល​ដាក់ទោស​រូបគេ​នៅ​ត្រឹម​១៥​ឆ្នាំ ដើម្បី​បាន​បន្ត​រស់​ទាន់​ម្តាយ​ចាស់ជរា ដែល​ខ្លួន​កំពុង​ផ្ទុកមេរោគ​ដ៏​អាច​សាហា​.​វ​ផង​នោះ ។

សូម​រម្លឹក​ថា សំណុំរឿង​ឃា​.​ត​កម្ម​គិត​ទុកជា​មុន​មួយ​នេះ បាន​កើតឡើង​នៅ​ចំណុច​ផ្ទះ​ជួល បន្ទប់​លេខ​២៦z ជាន់​ទី​៦ ផ្លូវ​លេខ​៣០ ស្ថិត​ក្នុងភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៧ ខែមីនា ឆ្នាំ​២០១៨ ដែល​បទល្មើស​នេះ មាន​ចែង​តាម​បញ្ញតិ​មាត្រា​២០០ នៃ​ក្រមព្រហ្មទណ្ឌ​។ ហើយ​ប្រព្រឹត្ត​ដោយ​ជនជាប់ចោទ​ឈ្មោះ សែ​ម សាន ដែល​បាន​ចាក់​ស​ម្លា​.​ប់​គូសង្សារ ព្រោះតែ​វិបត្តិ​ផ្លូវចិត្ត​។ នៅ​ក្នុង​សវនាការ ជនជាប់ចោទ​បាន​លាតត្រដាង​ថា ខ្លួន​មាន​ជំងឺ​ប្រចាំ​កាយ​អេ​ដស៍ ហើយ​ឪពុក​ស្លា​.​ប់​ចោល ចំណែក​ម្តាយ​ចាស់ជរា ដូច្នោះ​ស្នើ​សុំ​ឲ្យ​លោក​ជំទាវ​ប្រធាន​ក្រុមប្រឹក្សាតុលាការ​កំពូល មេត្តា​បន្ធូរ​បន្ថយទោស​រូបគេ​ចាប់ពី​៣០​ឆ្នាំ មក​នៅ​ត្រឹម​១៥​ឆ្នាំ​វិញ ដើម្បី​ឲ្យ​ទាន់ដង្ហើម​ម្តាយចុង​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ