ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​នាង ឡាយ ល​ក្ខិ​ណា ជោគជ័យ​ច្រៀង​រាំ​នៅ​កា​ណា​ដា រក​ពេល​មក​ស្រុក​ខ្មែរ​វិញ​មិន​ទាន់​បាន

1 ឆ្នាំ មុន
  • ភ្នំពេញ

អ្នក​នាង ឡាយ ល​ក្ខិ​ណា កំពុង​បន្ត​បង្ហាញ​វត្ត​មាននៅ​ក្នុង​ទឹកដី​នៃ​ប្រទេស កា​ណា​ដា ទី​ដែល​នាង​បាន​ចេញ​ទៅ​សម្តែង​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​។ ទំនង​ពេល​នេះ អ្នក​នាង ឡាយ ល​ក្ខិ​ណា អាច​នឹង​រស់នៅ​ទីនោះ​តែ​ម្តង ហើយ​គ្មាន​តម្រុយ​ថា

រាជធានី​ភ្នំពេញ ៖ អ្នក​នាង ឡាយ ល​ក្ខិ​ណា កំពុង​បន្ត​បង្ហាញ​វត្ត​មាននៅ​ក្នុង​ទឹកដី​នៃ​ប្រទេស កា​ណា​ដា ទី​ដែល​នាង​បាន​ចេញ​ទៅ​សម្តែង​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​។ ទំនង​ពេល​នេះ អ្នក​នាង ឡាយ ល​ក្ខិ​ណា អាច​នឹង​រស់នៅ​ទីនោះ​តែ​ម្តង ហើយ​គ្មាន​តម្រុយ​ថា តារា​សាច់​.​ស​ស្អាត​រូប​នេះ នឹង​មក​ប្រទេស​កំណើត​វិញ ក្រៅពី​ឡើង​ចុះ​ដូច​បងប្អូន​ខ្មែរ​រស់នៅ​ទីនោះ​ដូច​គ្នា​។

មើលទៅ​លើ​រូបភាព​ដែល​អ្នក​នាង ឡាយ ល​ក្ខិ​ណា បាន​បង្ហោះ​ឡើង​ឃើញ​ថា សកម្មភាព​ច្រើន ដែល​អ្នក​នាង​កំពុង​ច្រៀង​រាំ​សម្តែង​ជូន​បងប្អូន​ខ្មែរ​ដែល​ជា​អាណិកជន​នៅ​ទីនោះ​។ មាន​ទាំង​ការ​ចូលរួម​ច្រៀង​ក្នុង​មង្គល​ការកូន​ខ្មែរ​-​កា​ណា​ដា ដោយ​មើលទៅ​សាច់​ឈា​.​ម​របស់​អ្នក​នាង ឡាយ ល​ក្ខិ​ណា នៅ​តែ​ស្រស់​សោភា យេ​រ​ៗ ឡូយឆាយ តុបតែង​ខ្លួន ទាក់ទាញ គួរ​អោយ​គយគន់​ដដែល​។

អ្នក​នាង ចាក​ចេញពី​មាតុភូមិ​កំណើត ដោយ​តប​តាម​ការ​អញ្ជើញ​ពី​ខ្មែរ​នៅ​ទីនោះ​។ ហើយ​ច្រើន​ឆ្នាំ​ទៅ​ហើយ អ្នក​នាង ឡាយ ល​ក្ខិ​ណា ដែល​មាន​ប្រភព​កំណើត​នៅ​ស្អាង​ព្រែក​តូច​នេះ មិន​ទាន់​បាន​វិល​មក​ស្រុក​វិញ​នោះ​ទេ​។ ល​ក្ខិ​ណា បាន​ត្រឹមតែ​ពោល​ពាក្យ​ថា នឹករលឹក​ស្រុក​កំណើត និង​ការងារ​នៅ​ទីនោះ បើសិនជា​មាន​ពេល​នឹង​មក​លេង​ប្រទេស​ជាតិ ដើរ​កម្សាន្ត​តាម​តំបន់​ទេសចរណ៍​អោយ​សប្បាយ​ចិត្ត​។

នៅ​ដល់​កា​ណា​ដា អ្នក​នាង ឡាយ ល​ក្ខិ​ណា បាន​បង្ហាញ​សកម្មភាព​សិល្បៈ​ឡើង​វិញ បាន​មួយ​ខ្យល់ ក្រោយ​ពេល​បាត់​មុខ​ជិត​១០​ឆ្នាំ​ពី​សិល្បៈ​។ ឱកាស​ចេញ​ទៅ​កា​ណា​ដា ក៏​ជា​ហេតុផល​មួយ​ដែល​អ្នក​នាង​សម្ងំ​ចាក​ចេញពី​រឿង​មួយ​ចំនួន ដែល​មួហ្មង ដូច​ជា​បញ្ហា​ស្នេហា​ជាដើម​។

បែកបាក់​គូ​ដណ្តឹង​ជា​ច្រើន​ឆ្នាំ ហើយ​រស់នៅ​កា​ណា​ដា អ្នក​នាង ឡាយ ល​ក្ខិ​ណា បន្ត​លាក់បាំង​មុខមាត់​គូស្នេហ៍​ថ្មី ដោយ​មិនដឹង​ពេល​ណា​អ្នក​នាង​បាន​រៀប​ការ អោយ​គេ​ដឹង​ដូច​តារា​រួម​ជំនាន់ ដែល​ម្នាក់​ៗ​មាន​កូនចៅ​រៀង​ៗ​ខ្លួន​អស់​ទៅ​ហើយ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ