រាជធានីភ្នំពេញ ៖ ស្រីស្រស់ ប្រាសាទ ដាវីន បានត្រៀមសម្រាប់ការប្រកួតនៅឯប្រទេសឌូបៃ ដោយពេលនេះ នាងបានចេញទៅដល់ប្រទេសខាងលើ ដើម្បីប្រកួតម្តងទៀតក្នុងពេលដែល កម្មវិធីបានតម្រូវអោយស្ត្រីដែលមានកូនក៏អាចប្រកួតបាន។
ស្រីស្រស់ ប្រាសាទ ដាវីនគេ ត្រូវបានគ្រប់គ្នាមានជំនឿមុតមាំថា អាចទទួលលទ្ធផលណាមួយ ព្រោះនាងក៏អាចនិយាយភាសាអង់គ្លេសបានយ៉ាងរលូន ដោយសារតែនាងធ្លាប់រស់នៅប្រទេសអូស្ត្រាលី អស់ជាច្រើនឆ្នាំផងដែរ មុនពេលមករស់នៅកម្ពុជាវិញ។ ចំណែកឈុតតំណាងជាតិដែលនាងត្រូវយកទៅប្រកួតនោះ គឺឈុត «អប្សរមេរា» មេរា គឺជានាងទេពអប្សរាដែលមានរូសម្រស់ស្រស់ស្អាត ដែលកើតចេញពីការកូរសមុទ្រទឹកដោះរវាងអាសូរៈ និងទេវៈ ជាភាវៈអរូបី ជាព្រលឹងដួងវិញ្ញាណរបស់ស្ត្រីដែលផ្សុំរួមបញ្ចូលគ្នារវាងពពក និងទឹក។ តួរឈុតធ្វើឡើងដោយការប្រើប្រាស់ភាពស្រមើស្រម៉ៃនៃនាងទេពអប្សរ ដោយយកលំនាំតាមចម្លាក់នាងអប្សរាអង្គរ ដោយជ្រើសរើសយកពណ៌ស តំណាងអោយភាពបរិសុទ្ធ ស្មោះ.ស សេរីភាព ថ្វាយអទិទេព!។

ហើយកម្មវិធីដែលអ្នកនាងចេញទៅប្រកួតដណ្ដើមយកមកុដនេះ អ្នកនាងបានលើកឡើងថា ជាកម្មវិធីមិនគិតកំណត់ពីស្ថានភាពនៅលីវ ឬមានគ្រួសារ ឬក៏មានកូនអីនោះទេ។ បានន័យថា ឱ្យតែមានសមត្ថភាព និងមានជំនឿចិត្តលើខ្លួនឯង អាចបំពេញគ្រប់លក្ខខណ្ឌនៃវិញ្ញាសាររបស់កម្មវិធី នោះអាចទៅប្រកួតបានហើយ»។
ស្រីស្រស់ ប្រាសាទ ដាវីន បានលើកឡើងទៀតថា ការសម្រេចចិត្តចេញទៅប្រកួតនេះ ច្បាស់គឺបង្ហាញពីការវិលត្រឡប់មកវិញ សារជាថ្មីក្នុងពិភពសិល្បៈ ប៉ុន្តែមិនមែនទាំងស្រុងនោះទេ ពោលគឺតែផ្នែកប្រកួតសម្រស់មួយតែប៉ុណ្ណោះ។ អ្នកនាងរំពឹងថា ហ្វេនដែលធ្លាប់គាំទ្ររូបអ្នកនាងតាំងពីជំនាន់ប្រឡង Freshie Girl & Boy នឹងនៅតែបន្ដគាំទ្រជំហរថ្មីនេះម្ដងទៀត ជាពិសេសកម្លាំងចិត្តបោះឆ្នោតនៅថ្ងៃប្រកួតផងដែរ។
សូមជម្រាប កម្មវិធី Universal Women 2023 មានបណ្ដាបេក្ខនារីមកចូលរួមប្រកួតគឺពី៥០ ប្រទេស ដែលប្រព្រឹត្តឡើងនាដើមខែកុម្ភៈ ខាងមុខនេះ។ ដូចនេះសូមហ្វេនៗ ជួយតាមដាន និងបន្តមើលសកម្មភាពនានា ពីកម្មវិធីថា តើមានការទាក់ទាញបែបណា?។











ចែករំលែកព័តមាននេះ