ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​សម្រេច​ឃុំខ្លួន​ស្រី​ស្អាត​លក់​ផលិត​ផល​​តាម​អន​ឡាញដាក់​ពន្ធនាគារ​ព្រៃ​.ស​​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ថៃ គឹ​ម​មុនី ចៅក្រម​ស៊ើបសួរ​សាលា​ដំបូ​ង​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២៣ បាន​សម្រេច​ចេញ​ដីកា​ឃុំ​ខ្លួ​ស្រី​ស្អាត​លក់​ផលិតផល​តាម​អន​ឡាញ​ដាក់​ពន្ធនាគារ​ព្រៃ​«ម​២»ជា​បណ្តោះអាសន្ន…

រាជធានី​ភ្នំពេញ ៖ លោក ថៃ គឹ​ម​មុនី ចៅក្រម​ស៊ើបសួរ​សាលា​ដំបូ​ង​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២៣ បាន​សម្រេច​ចេញ​ដីកា​ឃុំ​ខ្លួ​ស្រី​ស្អាត​លក់​ផលិតផល​តាម​អន​ឡាញ​ដាក់​ពន្ធនាគារ​ព្រៃ​«ម​២»ជា​បណ្តោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ​.​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន​.​យោង​តាម​បញ្ញតិ​មាត្រា ២០៣ មាត្រា ២០៤ មាត្រា ២០៥ និង មាត្រា​២០៦ នៃ​ក្រមព្រហ្មទណ្ឌ ។ សូមរំលឹកថា៖ ខ្ចី​៥​ពាន់​ដុល្លារថា​១​ស​ប្តា​ហ៍​សង​វិញ បើ​មិន​សង​ទេ​អាច​យកសារ​សម្លេង​ទៅ​ប្តឹង​បាន ទីបំផុត​ចាយ​សែក​ស្អុយ​ គេ​ប្តឹង​មែន​

ស្រី​ស្អាត​ម្នាក់​នេះ ​ត្រូវ​បាន​កម្លាំង​សមត្ត​កិច្ច​កងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​ឃាត់ខ្លួន និង​បញ្ជូន​ទៅ​តុលាការ កាលពី​រសៀល​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២៣ ពាក់​ពន្ធ​ករណី​.​មិន​បំពេញ​កាតព្វ​កិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន​.​ពោល​គឺ​ចេញ​មូលប្បទានប័ត្រ​គ្មាន​សាច់ប្រាក់​«​សែក​ស្អុយ​»​ប្រមាណ៥.០០០​ដុល្លា​អា​មេ​រិ​ក ។ ជនសង្ស័យ​ឈ្មោះ សល់ ស្រី​នៀ​ត ភេទ​ស្រី អាយុ​២៥ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ផ្ទះ​លេខ​១៤ ៦ ផ្លូវ​បេតុង ភូមិ​ជើងឯក សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំ​ពេញ ។

ដើមចម​នៃ​ការ​ឃាត់ខ្លួន​ស្ត្រី​អាជីវករ​ខាងលើ​នេះ ត្រូវ​បាន​គេ​ដឹង​ថា ក្រោយ​ពី​សមត្ត​កិច្ច​ទទួល​បាន​ពាក្យបណ្តឹង​ពី​ម្ចាស់​បំណុល​ដែល​មាន​គណនី​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Toto Mini ទើបត្រូវ​សមត្ត​កិច្ច​ជំនាញ​កង​រាជអាវុធហត្ថ​បាន​ចេញ​លិខិត​កោះហៅ​ជនសង្ស័យ​ឲ្យ​ចូលខ្លួន ដើម្បី​ឆ្លើយ​បំភ្លឺ​លើ​ការ​ចោទប្រកាន់​នោះ ហើយ​ជនសង្ស័យ​ក៏​ចិត្តសឿង​បឿ​ង​ដែរ និង​គោរព​ទៅ​តាម​ពាក្យ​សន្យា​ថា​(​នាង​ខ្ញុំ សល់ ស្រី​នៀ​ត បាន​ខ្ចី​​ប្រាក់​ពី​ដើមបណ្តឹង​ចំនួន​៥.០០០​ដុល្លារ​ក្នុង​រយៈពេល​១​ស​ប្តាហ៍​អ​ញ្ចឹ​ង​បើ​ក្នុង​១សបា្តហ៍​​នេះ​ នាង​ខ្ញុំ​អត់​សង​ឬ​ក៏​មានការ​គេចវេស​អី​ផ្សេង​ៗ បងប្រុស​ដើមបណ្តឹង អាច​មាន​សិទ្ធិ​យក​សម្លេង​ក្នុង​វី​ដេ​អូ​នេះ ទៅ​ផុស​ឬ​អាច​ប្តឹងផ្តល់​នាង​ខ្ញុំ​តាម​ផ្លូវច្បាប់​បាន​) ។

ដូច្នោះ​ ចម្លើយ​របស់​ជនសង្ស័យ​ពិតជា​ពាក់​ពន្ធ ក្នុង​ការ​ប្រព្រឹត្ត​អំពើ​ដូច​ចោទប្រកាន់​ខាងលើ​នោះ​មែន សមត្ត​កិច្ច​មន្ត្រី​នគរបាល​យុ​ត្តិ​ធ​ម៍ ក៏​បាន​ស្នើ​សុំ​គោល​ការ​ឃាត់ខ្លួន ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី ។ អង្គហេតុ​ក្នុង​ពាក្យបណ្តឹង​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២២ ឈ្មោះ សល់ ស្រី​នៀ​ត បាន​ទៅ​អង្វរករ​សុំ​ខ្ចីប្រាក់​ពី​ដើម​បណ្តឹង «​ធ្លាប់​ខ្ចី​ជា​ញឹកញាប់​មក​ហើយ​ព្រោះ​ជា​មនុស្ស​ធ្លាប់​រាប់អាន​គ្នា​» ដើម្បី​យក​មក​ប្រកប​មុខ​របរ​រកស៊ី ដែល​កន្លង​មក ខ្ចី​សង​ៗ ប៉ុន្តែ​លើក​នេះ​ខ្ចី ៥ ០០០ ដុល្លារ សន្យា​សងគ្រប់​ចំនួន​វិញ​ក្នុង​១​ស​ប្តា​រ្ត៍ ទីបំផុត​សង​សែក​ស្អុយ​២ សន្លឹក ជា​មូលប្បទានប័ត្រ​គ្មាន​សាច់ប្រាក់ ដែល​ខាង​ធនាគារ​បាន​បញ្ចា​ក់​យ៉ាង​ច្បាស់លាស់ ។

ទ​ង្វើ​របស់​ជនសង្ស័យ​បាន​ប្រព្រឹត្ត ដូច​រៀប រាប់​ខាងលើ​ខាង​នេះ​ហើយ ទើប​ដើមបណ្តឹង​សម្រេច​ចិត្ត​ដាក់​ពាក្យ​ប្តឹង​ទៅ​សមត្ត​កិច្ច​កងរាជអាវុធហត្ថ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​នោះ ។ សំណុំរឿង​នេះ​បាន​ស្ថិត​នៅ​ព្រះរាជអាជ្ញា​រង “​ប្រចាំការ​” តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ បើក​ការ​ស៊ើបសួរ និង​បន្ត​ការ​ស៊ើបសួរ​រហូត​ដល់​រសៀល​ថ្ងៃ​ទី​២៩ ខែមករា ទើប​សម្រេច​ធ្វើការ​ចោទ​ប្រកាន់​ជា​ផ្លូវការ​ពី​បទ​.​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន រួច​តំណាង​អយ្យការ​បាន​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​ឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធ​គារ​ជា​បណ្តោះ​អាសន្ន ។

អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​ទៀត​នោះ​គឺ ក្រោយ ពេល​តុលាការ សម្រេច​ចេញ​ដីកាឃុំខ្លួន​ជនសង្ស័យ​ឈ្មោះ សល់ ស្រី​នៀ​ត មាន​អតិថិជន​ជា​ច្រើន​នាក់ បាន​នឹង​កំពុង​ត្រៀម​ដាក់​ពាក្យបណ្តឹង​បន្ថែម​ទៅ​លើ​បុគ្គល​រូប​នេះ ដែល​បាន​ជំពាក់​លុយ​គេ​រហូត​ទៅ​ដល់​រាប់​សិប​ម៉ឺន​ដុល្លារ ហើយ​ខាងលើ​នេះ​គ្រាន់តែ​ជា​ពាក្យបណ្តឹង​របស់​ម្ចាស់​គណនី​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Toto Mini មួយ​តែ​ប៉ុណ្ណោះ គឺ​នៅ​មានឈ្មោះ គណនី​ហ្វេ​ប៊ុ​ក​ជា​បន្តបន្ទាប់​ទៀត កំពុង​រួម​គ្នា​ប្តឹង​ឈ្មោះ សល់ ស្រី​នៀ​ត ដែល​ជន​កុហក​បោកប្រាស់​លើ​ទំនុកចិត្ត អ្នក​ដ​ទៃ​ម្ដង​ហើយ​ម្ដងទៀត​នោះ ៕ ​

អត្ថបទសរសេរ ដោយ