ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គមេបញ្ជាការ​រង​កងទ័ព​អូស្ត្រាលី​នឹង​មក​បំពេញ​ទស្សនកិច្ច​២​ថ្ងៃ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោកស្រី អេ​ន​ជេ​ឡា ខន​ឌឺ​រ៉េ​ន ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​នៅ​ប្រទេស​កម្ពុជា បាន​ថ្លែង​ថា អគ្គមេបញ្ជាការ​រង​កងទ័ព​អូស្ត្រាលី​លោក Ray Grigge

រាជធានី​ភ្នំពេញ ៖ លោកស្រី អេ​ន​ជេ​ឡា ខន​ឌឺ​រ៉េ​ន ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​នៅ​ប្រទេស​កម្ពុជា បាន​ថ្លែង​ថា អគ្គមេបញ្ជាការ​រង​កងទ័ព​អូស្ត្រាលី​លោក Ray Grigge នឹង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី​២៥ ដល់ទី​២៦ ខែកក្កដា ឆ្នាំ​២០១៧​នេះ​។ នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់​ស្ថានទូត​អូស្ត្រាលី បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៧ ដែល​កោះសន្តិភាព​បាន​ទទួល​។ ស្ថានទូត​អូស្ត្រាលី​បាន​លើក​ឡើង​ថា លោកស្រី​ឯកអគ្គរាជទូត​អូស្ត្រាលី​បាន​ថ្លែង​ថា​”​អូស្ត្រាលី​មាន​ប្រវត្តិ​ទំនាក់ទំនង​យូរអង្វែង និង​រឹង​មាំ​ជាមួយ​ប្រទេស​កម្ពុជា​។ យើង​កំពុង​សហការ​ជាមួយ​ប្រទេស​កម្ពុជា​ក៏​ដូច​ប្រទេស​ដទៃ​ទៀត​ដើម្បី​ធានា​នូវ​សុខ​សន្តិភាព និង​ភាព​រីក​ចម្រើន​នៅ​ក្នុង​តំបន់​។ កម្មវិធី​កិច្ច​សហប្រតិបត្តិការ​ផ្នែក​កងទ័ព​របស់​អូស្ត្រាលី​ជា​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​”​។

ស្ថានទូត​អូស្ត្រាលី​បាន​លើក​ឡើង​ទៀត​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក Ray Giggs នឹង​អនុញ្ញាត​ឲ្យ​គាត់​ពិនិត្យ​ដោយ​ផ្ទាល់​នូវ​ការ​រួមចំណែក​ដោយ​វិជ្ជមាន​នូវ​ភាព​ជា​ដៃគូ​របស់​កងទ័ព​អូស្ត្រាលី​ជាមួយ​កម្ពុជា​។ នេះ​ជា​ឱកាស​ដ៏​សំខាន់​ក្នុង​ការ​ក្នុង​ការ​ជម្រុញ​ឲ្យ​កិច្ច​សហ​ប្រតិបត្តិ​កងទ័ព​របស់​ប្រទេស​ទាំង​ពីរ​កាន់តែ​ប្រសើរ​ឡើង​។ ស្ថានទូត​អូស្ត្រាលី​បាន​បញ្ជាក់​ថា ធាតុ​មួយ​ដ៏​សំខាន់​នៃ​កិច្ច​សហប្រតិបត្តិការ​កងទ័ព​ប្រទេស​ទាំង​ពីរ​គឺ​ការ​ផ្តល់​ការ​បណ្តុះបណ្តាល​ភាព​សារ​អង់គ្លេស​ដល់​មន្ត្រី​វ័យក្មេង​របស់​កង​យោធពល​ខេ​ម​ភូមិន្ទ​។ លោក​អគ្គមេបញ្ជាការ​រង Ray Giggs នឹង​អញ្ជើញ​ទៅ​កាន់​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​សង្គម និង​ភាសា​នៃ​សាកលវិទ្យាល័យ​ការពារ​ជាតិ ដែល​ជាទី​កន្លែង​បណ្តុះបណ្តាល​ទាំងនេះ​។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ស្ថានទូត​អូស្ត្រាលី​បាន​លើក​ឡើង​ថា លោក​Ray Giggs នឹង​មានការ​ជួប​ប្រជុំ​ជាមួយ​លោកនាយ​ឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ​ក្រសួងការពារជាតិ លោកនាយ​ឧត្តមនាវីឯក អ៊ុ​ង សំខាន់ អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពល​ខេ​ម​ភូមិន្ទ និង​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត នៅ​ទីបញ្ជាការដ្ឋាន​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​ឆ្លង​ដែន​ផង​ដែរ​។ ស្ថានទូត​អូស្ត្រាលី​បាន​អះអាង​ថា កម្មវិធី​កិច្ច​សហប្រតិបត្តិការ​កងទ័ព​អូស្ត្រាលី​នៅ​កម្ពុជា​ក៏​ជួយ​ដោះស្រាយ​ផង​ដែរ​នូវ​បញ្ហា​ប្រឈម​នៅ​ក្នុង​តំបន​ផង​ដែរ​។ ”​អូស្ត្រាលី​មានការ​ប្តេជ្ញា​ខ្ពស់​ក្នុង​ការ​ប្រឆាំង​ភេរវកម្ម ហើយ​លំ​ហាត់​ភេរវកម្ម​រួម​គ្នា​របស់​យើង​ជា​ផ្នែក​មួយ​នៃ​ការ​ប្តេជ្ញា​ចិត្ត​នេះ​”​។

ស្ថានទូត​បាន​លើក​ឡើង​ថា ការ​ជួយ​របស់​អូស្ត្រាលី​ដល់​គណៈកម្មការ​ការពារ​ជាតិ​លំហ​សមុទ្រ និង​មូលដ្ឋាន​ទ័ពជើងទឹក​រាម​ជួយ​ធានា​ថា​កម្ពុជា​ប្រកបដោយ​ឧបករណ៍ និង​សមត្ថភាព​ជំនាញ​សម​ស្រប​ដើម្បី​ចូល​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​រក្សា​សន្តិសុខ​លំហ​សមុទ្រ​ក្នុង​តំបន់​។ ស្ថានទូត​អូស្ត្រាលី​បាន​បញ្ជាក់​ទៀត​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​ឧត្តមនាវីឯក Ray Griggs​មក​កាន់​ប្រទេស​កម្ពុជា​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​មក​កាន់​តំបន់​រួម​មាន ប្រទេស​ថៃ វៀតណាម ម៉ា​ឡេ​ស៊ី និង​ប្រ៊ុ​យ​ណេ ដែល​លោក​នឹង​ពិភាក្សា​នូវ​កិច្ច​សហប្រតិបត្តិការ​ដ៏​រឹង​មាំ​របស់​អូស្ត្រាលី​ជាមួយ​កងកម្លាំង​ក្នុង​តំបន់​៕